|
| 1 |
|
| កូនរបស់លោកអ៊ីស្រាអែល មានរាយនាមដូចតទៅ: រូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់យូឡូន |
|
| 2 |
|
| ដាន់ យ៉ូសែប បេនយ៉ាមីន ណែបថាលី កាឌ និងអេស៊ើរ។ |
|
| 3 |
|
| កូនរបស់លោកយូដា មាន អ៊ើរ អូណាន់ និងសេឡា។ អ្នកទាំងបីនេះ ជាកូនកើតពីស្ត្រីសាសន៍កាណាន ដែលត្រូវជាកូនស្រីរបស់លោកស៊ូអា។ លោកអ៊ើរដែលជាកូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់មិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ទៅ។ |
|
| 4 |
|
| ក្រោយមកលោកយូដា បានយកនាងតាម៉ារជាកូនប្រសា ហើយបង្កើតបានពេរេស និងសេរ៉ាស។ ដូច្នេះ លោកយូដាមានកូនទាំងអស់ប្រាំនាក់។ |
|
| 5 |
|
| កូនរបស់លោកពេរេស មានហេស្រុន និងហាមុល។ |
|
| 6 |
|
| កូនរបស់លោកសេរ៉ាស មាន ស៊ីមរី អេថាន ហេម៉ាន កាល់កូល និងដារ៉ា គឺទាំងអស់មានប្រាំនាក់។ |
|
| 7 |
|
| កូនរបស់លោកកើមី គឺអេកាន ជាអ្នកនាំទុក្ខទោសមកលើជនជាតិអ៊ីស្រាអែល ដោយបានលួចយកវត្ថុដែលត្រូវបំផ្លាញថ្វាយផ្ដាច់*ដល់ព្រះជាម្ចាស់។ |
|
| 8 |
|
| កូនលោកអេថាន គឺអសារ៉ា។ |
|
| 9 |
|
| កូនរបស់លោកហេស្រុនមាន យេរ៉ាម្អែល រ៉ាម និងកាលែប។ |
|
| 10 |
|
| លោករ៉ាមជាឪពុករបស់លោកអមីណាដាប់ លោកអមីណាដាប់ជាឪពុករបស់លោកណាសូន ដែលជាប្រមុខលើកូនចៅយូដា |
|
| 11 |
|
| លោកណាសូនជាឪពុករបស់លោកសាលម៉ូន លោកសាលម៉ូន ជាឪពុករបស់លោកបូអូស |
|
| 12 |
|
| លោកបូអូសជាឪពុករបស់លោកអូបិឌ លោកអូបិឌជាឪពុករបស់លោកអ៊ីសាយ |
|
| 13 |
|
| លោកអ៊ីសាយជាឪពុករបស់លោកអេលាប ជាកូនច្បង អប៊ីណាដាប់ជាកូនទីពីរ សាំម៉ាជាកូនទីបី |
|
| 14 |
|
| នេថានេលជាកូនទីបួន រ៉ាដាយជាកូនទីប្រាំ |
|
| 15 |
|
| អូសែមជាកូនទីប្រាំមួយ និងដាវីឌជាកូនទីប្រាំពីរ។ |
|
| 16 |
|
| រីឯបងប្អូនស្រីរបស់ពួកគេ គឺនាងសេរូយ៉ា និងអប៊ីកែល។ កូនរបស់នាងសេរូយ៉ា មានបីនាក់គឺ អប៊ីសាយ យ៉ូអាប់ និងអេសាអែល។ |
|
| 17 |
|
| នាងអប៊ីកែលបង្កើតអម៉ាសា រីឯឪពុករបស់អម៉ាសាឈ្មោះយេធើ ជាជនជាតិអ៊ីស្មាអែល។ |
|
| 18 |
|
| លោកកាលែបជាកូនរបស់លោកហេស្រុន ព្រមទាំងនាងអស៊ូបាជាភរិយា បង្កើតបានកូនស្រីមួយឈ្មោះ យេរីអូត និងកូនប្រុសបីនាក់គឺ យេស៊ើរ សូបាប និងអើដូន។ |
|
| 19 |
|
| ពេលនាងអស៊ូបាស្លាប់ទៅ លោកកាលែបមានភរិយាមួយទៀតឈ្មោះនាងអេប្រាតា នាងបង្កើតបានកូនប្រុសមួយជូនលោកដែលមានឈ្មោះថាហ៊ើរ។ |
|
| 20 |
|
| លោកហ៊ើរជាឪពុករបស់លោកយូរី ហើយលោកយូរីជាឪពុករបស់លោកបេតសាលាល។ |
|
| 21 |
|
| ក្រោយមកលោកហេស្រុន បានយកកូនស្រីម្នាក់របស់លោកម៉ាគារ ដែលត្រូវជាឪពុករបស់លោកកាឡាដមកធ្វើជាភរិយា។ ពេលនោះ លោកហេស្រុនមានអាយុហុកសិបឆ្នាំហើយ នាងបង្កើតបានកូនប្រុសមួយជូនលោក ដែលមានឈ្មោះថា សេគូប។ |
|
| 22 |
|
| លោកសេគូបជាឪពុករបស់លោកយ៉ាអៀរ ដែលជាអ្នកគ្រប់គ្រងលើភូមិម្ភៃបីនៅស្រុកកាឡាដ។ |
|
| 23 |
|
| ជនជាតិកេសួរី និងជនជាតិអើរ៉ាម បានវាយយកភូមិទាំងប៉ុន្មានរបស់លោកយ៉ាអៀរ ព្រមទាំងក្រុងកេណាត និងស្រុកភូមិនៅជុំវិញ ដែលមានចំនួនទាំងអស់ហុកសិប។ ប្រជាជនដែលរស់នៅក្នុងក្រុងទាំងនោះ សុទ្ធតែជាពូជពង្សរបស់លោកម៉ាគារ ជាឪពុករបស់លោកកាឡាដ។ |
|
| 24 |
|
| ក្រោយពេលលោកហេស្រុនស្លាប់ នៅភូមិកាលែប-អេប្រាតា នាងអប៊ីយ៉ាជាភរិយា បានបង្កើតកូនប្រុសមួយជូនលោក មានឈ្មោះថា អាសហ៊ើរ ដែលត្រូវជាឪពុករបស់លោកត្កូអា។ |
|
| 25 |
|
| រីឯកូនចៅរបស់លោកយេរ៉ាមែល ជាកូនច្បងរបស់លោកហេស្រុនមាន រ៉ាម ជាកូនច្បង ប៊ូណា អូរេន អូសែម និងអហ៊ីយ៉ា។ |
|
| 26 |
|
| លោកយេរ៉ាមែលមានប្រពន្ធមួយទៀតឈ្មោះនាងអថារ៉ា ដែលត្រូវជាម្ដាយរបស់លោកអូណាម។ |
|
| 27 |
|
| កូនចៅរបស់លោករ៉ាម ដែលជាកូនច្បងរបស់លោកយេរ៉ាមែលមាន ម៉ាអាស យ៉ាមីន និងអេគើរ។ |
|
| 28 |
|
| កូនរបស់លោកអូណាម គឺសាម៉ាយ និងយ៉ាដា។ កូនរបស់លោកសាម៉ាយ គឺណាដាប់ និងអប៊ីស៊ើរ។ |
|
| 29 |
|
| ភរិយារបស់លោកអប៊ីស៊ើរ ឈ្មោះអប៊ីហែល នាងបង្កើតកូនប្រុសពីរនាក់ជូនលោក គឺអបាន់ និងម៉ូលីដ។ |
|
| 30 |
|
| កូនរបស់លោកណាដាប់ គឺសេលេដ និងអផែម។ លោកសេលេដស្លាប់ទៅ តែគ្មានកូនទេ។ |
|
| 31 |
|
| លោកអផែម ជាឪពុករបស់លោកអ៊ីស៊ី លោកអ៊ីស៊ី ជាឪពុករបស់លោកសេសាន លោកសេសានជាឪពុករបស់លោកអឡាយ។ |
|
| 32 |
|
| កូនរបស់លោកយ៉ាដា ដែលត្រូវជាប្អូនរបស់លោកសាម៉ាយ គឺយេធើ និងយ៉ូណាថាន។ លោកយេធើរស្លាប់ទៅ តែគ្មានកូនទេ។ |
|
| 33 |
|
| កូនរបស់លោកយ៉ូណាថាន គឺពេលេត និងសាសា។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកយេរ៉ាមែល។ |
|
| 34 |
|
| លោកសេសានគ្មានកូនប្រុសទេ គឺមានតែកូនស្រី។ លោកសេសានមានខ្ញុំបំរើម្នាក់ ជាជនជាតិអេស៊ីប ឈ្មោះយ៉ារហា។ |
|
| 35 |
|
| លោកសេសានបានលើកកូនស្រីរបស់គាត់ទៅអោយយ៉ារហា ដែលជាខ្ញុំបំរើនោះ នាងបង្កើតបានកូនប្រុសអោយគាត់ឈ្មោះអថាយ។ |
|
| 36 |
|
| លោកអថាយជាឪពុករបស់លោកណាថាន លោកណាថានជាឪពុករបស់លោកសាបាដ |
|
| 37 |
|
| លោកសាបាដជាឪពុករបស់លោកអែបឡាល លោកអែបឡាលជាឪពុករបស់លោកអូបិឌ |
|
| 38 |
|
| លោកអូបិឌជាឪពុករបស់លោកយេហ៊ូវ លោកយេហ៊ូវជាឪពុករបស់លោកអសារ៉ា |
|
| 39 |
|
| លោកអសារ៉ាជាឪពុករបស់លោកហាលេស លោកហាលេសជាឪពុករបស់លោកអេឡាសា |
|
| 40 |
|
| លោកអេឡាសាជាឪពុករបស់លោកស៊ីសម៉ាយ លោកស៊ីសម៉ាយជាឪពុករបស់លោកសាលូម |
|
| 41 |
|
| លោកសាលូមជាឪពុករបស់លោកយេកាមា យេកាមាជាឪពុករបស់លោកអេលីសាម៉ា។ |
|
| 42 |
|
| រីឯកូនរបស់លោកកាលែប ជាប្អូនរបស់លោកយេរ៉ាមែល គឺមេសា ជាកូនច្បងដែលត្រូវជាឪពុករបស់ស៊ីភ និងម៉ារីសា ដែលជាឪពុករបស់ហេប្រុន។ |
|
| 43 |
|
| កូនរបស់ហេប្រុន មានកូរេ តាពួរ រេគេម និងសេម៉ា។ |
|
| 44 |
|
| សេម៉ាជាឪពុករបស់រ៉ាហាំ រ៉ាហាំជាឪពុករបស់យ៉ូរគាម។ រេគេមជាឪពុករបស់សាម៉ាយ |
|
| 45 |
|
| សាម៉ាយជាឪពុករបស់ម៉ាអូន ម៉ាអូនជាឪពុករបស់បេតស៊ើរ។ |
|
| 46 |
|
| រីឯនាងអេផាជាប្រពន្ធចុងរបស់លោកកាលែប បង្កើតបានហារ៉ាន ម៉ូសា និងកាសេស។ ហារ៉ានមានកូនប្រុសមួយឈ្មោះកាសេសដែរ។ |
|
| 47 |
|
| កូនរបស់យ៉ាដាយ គឺរេគេម យ៉ូថាម កេសាន ពេលេតអេផា និងសាអាប់។ |
|
| 48 |
|
| នាងមាកាជាប្រពន្ធចុងរបស់លោកកាលែប បង្កើតបានសេប៊ើរ និងទៀរហាណា។ |
|
| 49 |
|
| នាងក៏បង្កើតបានសាអាប់ ជាឪពុករបស់ម៉ាដម៉ាណា ព្រមទាំងស៊ីវ៉ា ជាឪពុករបស់ម៉ាកបេណា និងគីបៀរ។ រីឯកូនស្រីរបស់លោកកាលែប ឈ្មោះនាងអាក់សា។ |
|
| 50 |
|
| កូនឯទៀតៗរបស់លោកកាលែបមានដូចតទៅ: កូនដែលនាងអេប្រាតាបង្កើតជូនលោក គឺហ៊ើរ ជាកូនច្បង។ លោកហ៊ើរជាឪពុករបស់លោកសូបាល ជាអ្នកសង់ក្រុងគារយ៉ាត-យារីម |
|
| 51 |
|
| សាលម៉ា ជាអ្នកសង់ភូមិបេថ្លេហិម ហារេបជាអ្នកសង់ក្រុងបេត-កាឌើរ។ |
|
| 52 |
|
| លោកសូបាលដែលជាអ្នកសង់ក្រុងគារយ៉ាត-យារីមក៏មានកូនចៅដែរ គឺអ្នកភូមិហារ៉ូអេ និងអ្នកភូមិហាស៊ី-ហាមេនូហូត ចំនួនពាក់កណ្ដាល |
|
| 53 |
|
| ព្រមទាំងអំបូរនានានៅក្រុងគៀរយ៉ាត-យារីម គឺពួកយេធើ ពូធី ស៊ូម៉ាធី និងមីសរ៉ា។ ពូជពង្សរបស់អ្នកទាំងនោះ គឺពួកសូរ៉ាត និងអែសថោស។ |
|
| 54 |
|
| រីឯកូនចៅរបស់លោកសាលម៉ា គឺអ្នកភូមិបេថ្លេហិម អ្នកភូមិនេថូផា អ្នកភូមិអាត្រួត-បេត-យ៉ូអាប់ អ្នកភូមិហាស៊ី-ហាម៉ាណាធី ចំនួនពាក់កណ្ដាល អ្នកភូមិសោរីត |
|
| 55 |
|
| ព្រមទាំងអំបូររបស់ពួកស្មៀន នៅភូមិយ៉ាបេស គឺពួកធីរ៉ាត់ ពួកស៊ីម៉ាត់ និងពួកស៊ូកាត់។ អ្នកទាំងនេះសុទ្ធតែជាពួកកែន ដែលជាពូជពង្សរបស់លោកហាម៉ាត់ ជាបុព្វបុរសរបស់អំបូររេកាប។ |
|
|
|
|