|
| 1 |
|
| រាជបុត្ររបស់ព្រះបាទដាវីឌ ដែលប្រសូតនៅក្រុងហេប្រូន មានដូចតទៅ: គឺបុត្រច្បងព្រះនាមអាំណូន ប្រសូតពីនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល បុត្រទីពីរព្រះនាមដានីយ៉ែល ប្រសូតពីនាងអប៊ីកែល ជាអ្នកភូមិកើមែល |
|
| 2 |
|
| បុត្រទីបីព្រះនាមអាប់សាឡុម ប្រសូតពីព្រះនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ព្រះបាទតាលម៉ាយ ស្ដេចស្រុកកេស៊ូរី បុត្រទីបួនព្រះនាមអដូនីយ៉ា ប្រសូតពីនាងហាគីត |
|
| 3 |
|
| បុត្រទីប្រាំព្រះនាមសេផាធា ប្រសូតពីនាងអប៊ីថាល បុត្រទីប្រាំមួយព្រះនាមយីតរាម ប្រសូតពីនាងអេកឡា។ |
|
| 4 |
|
| បុត្រទាំងប្រាំមួយអង្គនេះប្រសូតនៅក្រុងហេប្រូន។ ព្រះបាទដាវីឌសោយរាជ្យនៅក្រុងហេប្រូន អស់រយៈពេលប្រាំពីរឆ្នាំកន្លះ ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម អស់រយៈពេលសាមសិបបីឆ្នាំ។ |
|
| 5 |
|
| រីឯបុត្រដែលកើតនៅក្រុងយេរូសាឡឹម មានព្រះនាម សាំម៉ា សូបាប់ ណាថាន និងសាឡូម៉ូន - បុត្របួនអង្គនេះ កើតពីនាងបាតសេបា ជាកូនរបស់លោកអាំមាល - |
|
| 6 |
|
| ប្រាំបួនអង្គទៀត គឺយីបហារ អេលីសាម៉ា អេលីផាលេត |
|
| 7 |
|
| ណូកា នេផេក យ៉ាភា |
|
| 8 |
|
| អេលីសាម៉ា អេលីយ៉ាដា និងអេលី-ផាលេត។ |
|
| 9 |
|
| ស្ដេចទាំងនេះសុទ្ធតែជាបុត្រារបស់ព្រះបាទដាវីឌ ដោយឥតគិតបុត្រដែលកើតពីពួកស្រីស្នំឡើយ។ ព្រះបាទដាវីឌក៏មានបុត្រីមួយអង្គដែរ គឺព្រះនាងថាម៉ារ។ |
|
| 10 |
|
| ព្រះរាជវង្សរបស់ព្រះបាទសាឡូម៉ូន មានរាយនាម តាមដំណវង្ស ជាបន្តបន្ទាប់គ្នាដូចតទៅ: ព្រះបាទរេហូបោម ព្រះបាទអប៊ីយ៉ា ព្រះបាទអេសា ព្រះបាទយ៉ូសាផាត |
|
| 11 |
|
| ព្រះបាទយ៉ូរ៉ាម ព្រះបាទអហាស៊ីយ៉ា ព្រះបាទយ៉ូអាស |
|
| 12 |
|
| ព្រះបាទអម៉ាស៊ា ព្រះបាទអសារា ព្រះបាទយ៉ូថាម |
|
| 13 |
|
| ព្រះបាទអហាស ព្រះបាទហេសេគា ព្រះបាទម៉ាណាសេ |
|
| 14 |
|
| ព្រះបាទអាំម៉ូន ព្រះបាទយ៉ូសៀស។ |
|
| 15 |
|
| រីឯបុត្ររបស់ព្រះបាទយ៉ូសៀស គឺយ៉ូហាណានជាបុត្រច្បង យេហូយ៉ាគីមជាបុត្រទីពីរ សេដេគាជាបុត្រទីបី និងសាលូមជាបុត្រទីបួន។ |
|
| 16 |
|
| រីឯបុត្ររបស់ព្រះបាទយេហូយ៉ាគីម គឺ យេកូនាស និងសេដេគា។ |
|
| 17 |
|
| រីឯបុត្ររបស់ព្រះបាទយេកូនាស ជាឈ្លើយសឹកនោះគឺសាលធាល |
|
| 18 |
|
| ម៉ាលគីរ៉ាម ពេដាយ៉ា សេណាសារ យេកាម៉ា ហូសាម៉ា និងនេដាបយ៉ា។ |
|
| 19 |
|
| បុត្ររបស់លោកពេដាយ៉ា គឺសូរ៉ូបាបិល និងស៊ីម៉ាយ។ បុត្ររបស់លោកសូរ៉ូបាបិល គឺមស៊ូឡាម និងហាណានា ព្រមទាំងនាងសឡូមីត។ |
|
| 20 |
|
| លោកមានបុត្រប្រាំនាក់ទៀតឈ្មោះ ហាស៊ូបា អូហែល បេរេគា ហាសាឌា និងយ៉ាសាប-ហេសេដ។ |
|
| 21 |
|
| កូនរបស់លោកហាណានា គឺ ពេឡាធា និងអេសាយ ព្រមទាំងកូនចៅរបស់លោករេផាយ៉ា កូនចៅរបស់លោកអើណាន កូនចៅរបស់លោកអូបាឌា កូនចៅរបស់លោកសេកានា។ |
|
| 22 |
|
| កូនរបស់លោកសេកានា គឺលោកសេម៉ាយ៉ា កូនរបស់លោកសេម៉ាយ៉ា គឺហាធូស យីកាល បារីយ៉ា នារីយ៉ា និងសាផាត។ សរុបទាំងអស់ ប្រាំមួយនាក់។ |
|
| 23 |
|
| កូនរបស់លោកនារីយ៉ា មានអេលីយ៉ូណៃ ហេសេគា និងអាសរីកាំ គឺសរុបទាំងអស់បីនាក់។ |
|
| 24 |
|
| កូនរបស់អេលីយ៉ូណៃ គឺហូដាវា អេលាស៊ីប ពេឡាយ៉ា អកាប យ៉ូហាណាន ដេឡាយ៉ា និងអណានី សរុបទាំងអស់ប្រាំពីរនាក់។ |
|
|
|
|