|
| 1 |
|
| នេះជាពួកបុត្រារបស់ព្រះបាទដាវីឌ ដែលទ្រង់បង្កើតនៅក្រុងហេប្រុន គឺអាំណូន ជាបុត្រច្បង កើតពីនាងអ័ហ៊ីណោម អ្នកស្រុកយេសរាល បុត្រទីពីរ គឺដានីយ៉ែល កើតពីនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល។ |
|
| 2 |
|
| ទីបី គឺអាប់សាឡុម ជាបុត្រនាងម្អាកា ជាបុត្រីតាលម៉ាយ ស្តេចស្រុកកេស៊ូរី ទីបួន គឺអ័ដូនីយ៉ា ជាបុត្រនាងហាគីត |
|
| 3 |
|
| ទីប្រាំ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល ទីប្រាំមួយ គឺយីតរាម ដែលកើតពីនាងអេកឡា |
|
| 4 |
|
| ទ្រង់បង្កើតបុត្រទាំងប្រាំមួយនេះ នៅក្រុងហេប្រុន ហើយទ្រង់បានសោយរាជ្យនៅក្រុងនោះអស់រយៈពេលប្រាំបីរឆ្នាំប្រាំមួយខែ រួចសោយរាជ្យនៅក្រុងយេរូសាឡិមបានសាមសិបបីឆ្នាំទៀត។ |
|
| 5 |
|
| នៅក្រុងយេរូសាឡិម ទ្រង់បង្កើតបានបុត្រទាំងនេះ គឺសាំម៉ា សូបាប់ ណាថាន់ និងសាឡូម៉ូន ទាំងអស់មានបួនអង្គ កើតពីនាងបាតសេបា ជាបុត្រីរបស់អាំមាល |
|
| 6 |
|
| និងយីបហារ អេលីសាម៉ា អេលីផាលេត |
|
| 7 |
|
| ណូកា នេផេក យ៉ាភា |
|
| 8 |
|
| អេលីសាម៉ា អេលីយ៉ាដា និងអេលីផាលេត ទាំងអស់មានប្រាំបួនអង្គ។ |
|
| 9 |
|
| នោះសុទ្ធតែជាបុត្រារបស់ព្រះបាទដាវីឌទាំងអស់ ទ្រង់ក៏មានបុត្រកើតនឹងពួកអ្នកម្នាងថែមទៀត ហើយមាននាងតាម៉ារ ជាកនិដ្ឋានៃបុត្រទាំងនោះដែរ។ |
|
| 10 |
|
| ឯបុត្ររបស់ព្រះបាទសាឡូម៉ូន គឺរេហូបោម ហើយរេហូបោមក៏មានបុត្រ ព្រះនាមថាអ័ប៊ីយ៉ា អ័ប៊ីយ៉ាមានបុត្រ ព្រះនាមថាអេសា អេសាមានបុត្រ ព្រះនាមថាយេហូសាផាត |
|
| 11 |
|
| យេហូសាផាតមានបុត្រ ព្រះនាមថាយ៉ូរ៉ាម យ៉ូរ៉ាមមានបុត្រ ព្រះនាមថាអ័ហាស៊ីយ៉ា អ័ហាស៊ីយ៉ាមានបុត្រ ព្រះនាមថាយ៉ូអាស |
|
| 12 |
|
| យ៉ូអាសមានបុត្រ ព្រះនាមថាអ័ម៉ាស៊ា អ័ម៉ាស៊ាមានបុត្រ ព្រះនាមថាអ័សារា អ័សារាមានបុត្រព្រះនាមថាយ៉ូថាម |
|
| 13 |
|
| យ៉ូថាមមានបុត្រ ព្រះនាមថាអ័ហាស អ័ហាសមានបុត្រ ព្រះនាមថាហេសេគា ហេសេគាមានបុត្រ ព្រះនាមថាម៉ាណាសេ |
|
| 14 |
|
| ម៉ាណាសេមានបុត្រ ព្រះនាមថាអាំម៉ូន អាំម៉ូនមានបុត្រ ព្រះនាមថាយ៉ូសៀស។ |
|
| 15 |
|
| បុត្ររបស់ព្រះបាទយ៉ូសៀស គឺបុត្រច្បង ព្រះនាមថាយ៉ូហាណាន បុត្រទីពីរ ព្រះនាមថាយេហូយ៉ាគីម ទីបីសេដេគា ទីបួនសាលូម។ |
|
| 16 |
|
| ឯបុត្ររបស់ព្រះបាទយេហូយ៉ាគីម គឺយេកូនាស យេកូននាសមានបុត្រ ព្រះនាមថាសេដេគា |
|
| 17 |
|
| ឯបុត្ររបស់យេកូនាស ដែលជាប់ជាឈ្លើយ គឺសាលធាល |
|
| 18 |
|
| និងម៉ាលគីរ៉ាម ពេដាយ៉ា សេណាសារ យេកាមា ហូសាម៉ា និងនេដាបយ៉ា។ |
|
| 19 |
|
| ឯបុត្ររបស់ពេដាយ៉ា គឺសូរ៉ូបាបិល និងស៊ីម៉ាយ បុត្រសូរ៉ូបាបិល គឺមស៊ូឡាម និងហាណានា ហើយសឡូមិត នាងជាកនិដ្ឋារបស់បុត្រទាំងពីរនោះ |
|
| 20 |
|
| ព្រមទាំងហាស៊ូបា អូហែល បេរេគា ហាសាឌា និងយ៉ាសាប-ហេសេឌ ទាំងអស់មានប្រាំអង្គ។ |
|
| 21 |
|
| បុត្ររបស់ហាណានា គឺពេឡាធា និងអេសាយ រួចមានបុត្រទាំងប៉ុន្មានរបស់រេផាយ៉ា អើណាន អូបាឌា និងសេកានា។ |
|
| 22 |
|
| បុត្ររបស់សេកានា គឺសេម៉ាយ៉ា ហើយបុត្ររបស់សេម៉ាយ៉ា គឺហាធូស យីកាល បារីយ៉ា នារីយ៉ា និងសាផាត ទាំងអស់មានប្រាំមួយអង្គ។ |
|
| 23 |
|
| ឯបុត្ររបស់នារីយ៉ា គឺអេលីយ៉ូណាយ ហេសេគា និងអាសរីកាម ទាំងអស់មានបីអង្គ។ |
|
| 24 |
|
| បុត្ររបស់អេលីយ៉ូណាយ គឺហូដាវា អេលាស៊ីប ពេឡាយ៉ា អ័កកាប យ៉ូហាណាន ដេឡាយ៉ា និងអ័ណានី ទាំងអស់មានប្រាំពីរអង្គ។ |
|
|
|
|