|
| 1 |
|
| កូនរបស់យូដា គឺពេរេស ហេស្រុន កើមី ហ៊ើរ និងសូបាល។ |
|
| 2 |
|
| ឯរីអាយ៉ា កូនសូបាល បង្កើតយ៉ាហាត ហើយយ៉ាហាតបង្កើតអ័ហ៊ូម៉ាយ និងឡាហាឌ នេះហើយជាគ្រួនៃពួកសូរ៉ាត។ |
|
| 3 |
|
| កូន របស់អេថាមគឺ យេសរាល យីសម៉ា និងយីឌបាស ហើយប្អូនស្រីរបស់គេ ឈ្មោះហាសលែលពូនី |
|
| 4 |
|
| ឯកូនពេនួលជាអ្នកតាំងក្រុងកេដោរ និងអេស៊ើរជាអ្នកតាំងក្រុងហ៊ូសា នោះសុទ្ធតែជាកូនចៅរបស់ហ៊ើរ ជាកូនច្បងនៃនាងអេប្រាតា ហើយជាអ្នកតាំងក្រុងបេថ្លេហិម។ |
|
| 5 |
|
| ឯអាសហ៊ើរ ជាអ្នកតាំងក្រុងត្កូអា គាត់មានប្រពន្ធពីរ មួយឈ្មោះហេឡា ហើយមួយឈ្មោះណាអារ៉ា |
|
| 6 |
|
| នាងណាអារ៉ាបង្កើតបានអ័ហ៊ូសាម ហេភើរ ថេម៉ានី និងអ័ហាសថារីឲ្យគាត់ នោះសុទ្ធតែជាកូនរបស់នាងណាអារ៉ាទាំងប៉ុន្មាន។ |
|
| 7 |
|
| ឯកូនរបស់ហេឡា គឺសេរ៉ែត អ៊ីសហារ និងអេតណាន។ |
|
| 8 |
|
| កោសបង្កើតអ័នូប និងសូបេបា ហើយគ្រួអ័ខាហែល ជាកូនហារូម។ |
|
| 9 |
|
| យ៉ាបេស គាត់ជាមនុស្សដែលគេរាប់អាន លើសជាងពួកបងប្អូនគាត់ ម្តាយបានឲ្យឈ្មោះថា យ៉ាបេស ដោយថា «ព្រោះខ្ញុំបានបង្កើតវាមក ដោយមានចិត្តព្រួយ»។ |
|
| 10 |
|
| យ៉ាបេសបានអំពាវនាវដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា «ឱបើទ្រង់ប្រទានពរមកទូលបង្គំ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំឲ្យទូលាយ ហើយឲ្យព្រះហស្តរបស់ព្រះអង្គបាននៅជាមួយទូលបង្គំ ដើម្បីរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ កុំឲ្យទូលបង្គំកើតចិត្តព្រួយ»។ ព្រះបានប្រោសប្រទានដល់គាត់ដូចជាបានសូម។ |
|
| 11 |
|
| ឯកេលូបជាប្អូនស៊ូហា បង្កើតមហ៊ារ ដែលជាឪពុកអែសថូន |
|
| 12 |
|
| អែសថូនបង្កើតបេត-រ៉ាផា ផាសេហា និងថេហ៊ីណា ជាអ្នកតាំងក្រុងណាហាស នោះសុទ្ធតែជាពួកអ្នកនៅត្រង់រេកា។ |
|
| 13 |
|
| កូនរបស់កេណាស គឺអូធ្នាល និងសេរ៉ាយ៉ា កូនរបស់អូធ្នាល គឺហាថាត និងមេវណូថាយ ។ |
|
| 14 |
|
| មេវណូថាយបង្កើតអូប្រា សេរ៉ាយ៉ាបង្កើតយ៉ូអាប់ ជាបុព្វបុរសរបស់ពួកអ្នកដែលរស់នៅតំបន់កេ-ហារ៉ាស៊ីម ព្រោះគេសុទ្ធតែជាជាងរចនា។ |
|
| 15 |
|
| ឯកូនរបស់កាលែប ជាកូនយេភូនេ គឺអ៊ីរូវ អេឡា និងណាអាម ហើយកូនរបស់អេឡា គឺកេណាស។ |
|
| 16 |
|
| កូនរបស់យេហាលែល គឺស៊ីភ ស៊ីផា ធារីយ៉ា និងអ័សើរ៉ែល។ |
|
| 17 |
|
| កូនរបស់អែសរ៉ា គឺយេធើ ម៉ារេឌ អេភើរ និងយ៉ាឡូន។ ព្រះនាងប៊ីធា ជាបុត្រីផារ៉ោន ដែលបានរៀបការជាមួយម៉ារេឌ ព្រះនាងបង្កើតបានម៉ារាម សាម៉ាយ និងយីសបា ដែលជាអ្នកសង់ក្រុងអែសធេម៉ូរ។ |
|
| 18 |
|
| ឯប្រពន្ធរបស់គាត់ ដែលជាសាសន៍យូដា បង្កើតយេរេឌជាអ្នកសង់ក្រុងកេដោរ ហេប៊ើរ ជាអ្នកសង់ក្រុងសូគរ និងយេគូធាល ជាអ្នកសង់ក្រុងសាណូអា។ |
|
| 19 |
|
| កូនរបស់ប្រពន្ធហូឌា ជាប្អូនស្រីណាហាំ គឺជាពួកអ្នកតាំងក្រុងកៃឡា ស្រុករបស់ពួកកាមីត និងក្រុងអែសធេម៉ូរ ជាស្រុករបស់ពួកម៉ាកាធី។ |
|
| 20 |
|
| កូនរបស់ស៊ីម៉ូន គឺអាំណូន រីនណា បេន-ហាណាន់ និងធីឡូន ហើយកូនរបស់អ៊ីស៊ី គឺសូហេត និងបេន-សូហេត។ |
|
| 21 |
|
| កូនរបស់សេឡា ដែលជាកូនយូដា គឺអ៊ើរ ជាអ្នកតាំងក្រុងលេកា ហើយឡាអាដា ជាអ្នកតាំងក្រុងម៉ារីសា ជាមេអស់ទាំងគ្រួនៃពួកអ្នកដែលត្បាញសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ក្នុងវង្សរបស់អាសបេអា |
|
| 22 |
|
| ព្រមទាំងពួកយ៉ូគីម ជាពួកអ្នកដែលនៅកូសេបា យ៉ូអាស និងសារ៉ាប ដែលគ្រប់គ្រងនៅស្រុកម៉ូអាប់ និងយ៉ាស៊ូប៊ី-លេហែម (នេះជាបញ្ជីមកពីចាស់បុរាណ)។ |
|
| 23 |
|
| អស់អ្នកទាំងនេះជាពួកជាងស្មូន នៅកណ្ដាលដំណាំ និងសួនច្បារ គេអាស្រ័យនៅទីនោះជិតស្តេច ដើម្បីធ្វើការថ្វាយទ្រង់។ |
|
| 24 |
|
| រីឯកូនរបស់ស៊ីម្មាន គឺនេមួល យ៉ាមីន យ៉ាគិន សេរ៉ាស និងសូល |
|
| 25 |
|
| សូលមានកូនឈ្មោះសាលូម សាលូមមានកូនឈ្មោះមីបសាម មីមសាមមានកូនឈ្មោះមីសម៉ា។ |
|
| 26 |
|
| មីសម៉ាមានកូនឈ្មោះហាមូអែល ហាមូអែលមានកូនឈ្មោះសាគើរ សាគើរមានកូនឈ្មោះស៊ីម៉ាយ |
|
| 27 |
|
| ឯស៊ីម៉ាយមានកូនប្រុសដប់ប្រាំមួយនាក់ និងកូនស្រីប្រាំមួយនាក់ តែបងប្អូនគាត់មិនសូវមានកូនច្រើនទេ ពូជពង្សរបស់ស៊ីម្មាន មិនបានចម្រើន ដូចជាពួកកូនចៅយូដាទេ។ |
|
| 28 |
|
| អ្នកទាំងនោះនៅត្រង់ក្រុងបៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល |
|
| 29 |
|
| ប៊ីលហា អេសែម ថូឡាឌ |
|
| 30 |
|
| បេធូល ហោម៉ា ស៊ីកឡាក់ |
|
| 31 |
|
| បេត-ម៉ារកាបូត ហាសា-ស៊ូសា បេត-ប៊ីរៃ ហើយនៅស្អារ៉ែម នេះជាទីក្រុងរបស់គេ ដរាបដល់រាជ្យព្រះបាទដាវីឌ។ |
|
| 32 |
|
| ភូមិរបស់គេទាំងអស់មានប្រាំ គឺអេថាម អាយីន រីម៉ូន ថូកែន និងអេសាន |
|
| 33 |
|
| ព្រមទាំងភូមិដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់ក្រុងបាលផង នេះជាទីលំនៅរបស់គេ និងតំណគេតមក។ |
|
| 34 |
|
| ឯមសូបាប់ យ៉ាមលេក និងយ៉ូសា ជាកូនអ័ម៉ាសា |
|
| 35 |
|
| យ៉ូអែល និងយេហ៊ូវ ជាកូនយ៉ូស៊ីបយ៉ា យ៉ូស៊ីបយ៉ាជាកូនសេរ៉ាយ៉ា សេរ៉ាយ៉ាជាកូនអ័ស៊ីអែល |
|
| 36 |
|
| អេលីយ៉ូណាយ យ្អាកូបា យេសូហាយ៉ា អ័សាយ៉ា អ័ឌីអែល យេស៊ីមាល បេណាយ៉ា |
|
| 37 |
|
| និងស៊ីសា ជាកូនស៊ីភី ស៊ីភីជាកូនអ័ឡូន អ័ឡូនជាកូនយេដាយ៉ា យេដាយ៉ាជាកូនស៊ីមរី ស៊ីមរីជាកូនសេម៉ាយ៉ា។ |
|
| 38 |
|
| អ្នកទាំងនោះដែលមានឈ្មោះកត់ទុក សុទ្ធតែជាអ្នកប្រធានក្នុងពូជអំបូររបស់គេ ហើយពូជពង្សរបស់ឪពុកគេក៏ចម្រើនឡើងយ៉ាងសន្ធឹក។ |
|
| 39 |
|
| ពួកនោះបានទៅត្រង់ទ្វារចូលស្រុកកេដោរ គឺខាងកើតច្រកភ្នំ ដើម្បីស្វែងរកស្មៅសម្រាប់ចិញ្ចឹមហ្វូងសត្វ |
|
| 40 |
|
| នៅទីនោះ គេឃើញមានស្មៅបរិបូរល្អ ស្រុកនោះក៏ធំទូលាយ ហើយសុខស្រួលផង ដ្បិតពួកសាសន៍ហាំបាននៅទីនោះពីដើម។ |
|
| 41 |
|
| ពួកអ្នកដែលមានឈ្មោះកត់ទុកទាំងនេះបានមករស់នៅគ្រាហេសេគា ជាស្តេចយូដាបំផ្លាញជំរំរបស់គេ និងផ្ទះទាំងប៉ុន្មានដែលឃើញមាននៅស្រុកនោះ ព្រមទាំងរំលាយពួកគេអស់រលីង រហូតដល់សព្វថ្ងៃ ហើយតាំងទីលំនៅនៅស្រុករបស់គេ ដោយព្រោះទីនោះមានស្មៅសម្រាប់ហ្វូងសត្វ។ |
|
| 42 |
|
| ពួកកូនចៅស៊ីម្មានប្រាំរយនាក់ ក៏ទៅស្រុកសៀរ មានពេឡាធា នារីយ៉ា រេផាយ៉ា និងអ៊ូស៊ាល ជាកូនអ៊ីស៊ី ធ្វើជាមេដឹកនាំ។ |
|
| 43 |
|
| ពួកគេប្រហារសំណល់ពួកអាម៉ាឡេក ដែលនៅសេសសល់ រួចតាំងទីលំនៅនៅស្រុកនោះ រហូតដល់សព្វថ្ងៃ។ |
|
|
|
|