|
| 1 |
|
| លោកអ៊ីសាខារមានកូនបួននាក់ គឺថូឡា ពូវ៉ា យ៉ាស៊ូប និងស៊ីមរ៉ូន។ |
|
| 2 |
|
| កូនរបស់លោកថូឡា មាន អ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និងសាំយូអែល។ អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើអំបូរថូឡា និងជាមនុស្សពូកែអង់អាចក្នុងក្រុមគ្រួសាររបស់ខ្លួន។ នៅជំនាន់ព្រះបាទដាវីឌ ពួកគេមានចំនួនទាំងអស់ ២២ ៦០០នាក់។ |
|
| 3 |
|
| កូនរបស់លោកអ៊ូស៊ីគឺ យីសរ៉ាហ៊ា កូនរបស់លោកយីសរ៉ាហ៊ាមាន មីកែល អូបាឌា យ៉ូអែល និងយីសយ៉ា គឺមានមេដឹកនាំទាំងអស់ប្រាំនាក់។ |
|
| 4 |
|
| នៅជាមួយពួកគេ មានពួកទាហានប្រដាប់អាវុធ ដែលអាចធ្វើសឹកបានចំនួន៣៦ ០០០នាក់ ដោយគិតតាមវង្សត្រកូល និងតាមក្រុមគ្រួសាររបស់ពួកគេ ព្រោះពួកគេមានប្រពន្ធច្រើន ហើយកូនក៏ច្រើនដែរ។ |
|
| 5 |
|
| នៅក្នុងអំបូរទាំងប៉ុន្មាននៃកុលសម្ព័ន្ធអ៊ីសាខារ ចំនួនបងប្អូនរបស់ពួកគេជំរឿនបានទាំងអស់៨៧ ០០០ នាក់ ដែលសុទ្ធតែជាមនុស្សពូកែអង់អាច។ |
|
| 6 |
|
| លោកបេនយ៉ាមីន មានកូនបីនាក់ គឺបេឡា បេគើរ និងយេឌីអែល។ |
|
| 7 |
|
| កូនរបស់លោកបេឡា មានអេសបូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត និងអ៊ីរី គឺទាំងអស់ប្រាំនាក់ ដែលសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេ ជំរឿនបានទាំងអស់ ២២ ០៣៤នាក់។ |
|
| 8 |
|
| កូនរបស់លោកបេគើរ មានសេមីរ៉ា យ៉ូអាស់ អេលាស៊ើរ អេលីយ៉ូណៃ អុមរី យេរេម៉ូត អប៊ីយ៉ា អណាថោត និងអឡាមេត។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកបេគើរ |
|
| 9 |
|
| ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេ ដែលជំរឿនតាមវង្សត្រកូលមានទាំងអស់ ២០ ២០០នាក់។ |
|
| 10 |
|
| កូនរបស់លោកយេឌីអែល គឺប៊ីលហាន កូនរបស់លោកប៊ីលហានមានយេអ៊ូស បេនយ៉ាមីន អេហ៊ូដ ក្នាអាណា សេថាន តើស៊ីស និងអហ៊ីសាហារ |
|
| 11 |
|
| អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកយេឌីអែល ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេ មានទាំងអស់១៧ ២០០ នាក់ ហើយជាមនុស្សដែលអាចចេញទៅច្បាំងបាន។ |
|
| 12 |
|
| រីឯកូនរបស់លោកអៀរគឺ ស៊ូភីម និងហ៊ូភីម ហើយកូនរបស់លោកអហ៊ើរ គឺហ៊ូស៊ីម។ |
|
| 13 |
|
| កូនរបស់លោកណែបថាលី ដែលជាកូនរបស់នាងប៊ីលហា មានយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលីម។ |
|
| 14 |
|
| កូនរបស់លោកម៉ាណាសេ គឺ អាសរាល និងម៉ាគារ ជាកូនដែលប្រពន្ធចុង ជាស្ត្រីសាសន៍អើរ៉ាម បានបង្កើតជូនលោក លោកម៉ាគារជាឪពុករបស់លោកកាឡាដ។ |
|
| 15 |
|
| លោកម៉ាគារបានរកប្រពន្ធអោយហ៊ូភីម និងស៊ូភីម។ ប្អូនស្រីរបស់គាត់ឈ្មោះនាងម៉ាកា។ កូនទីពីររបស់គាត់ឈ្មោះស្លូផិហាត លោកស្លូផិហាត មានសុទ្ធតែកូនស្រី។ |
|
| 16 |
|
| នាងម៉ាកាជាភរិយារបស់លោកម៉ាគារ បង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថាពេរេស។ ប្អូនរបស់គាត់ឈ្មោះ សេរេស ដែលត្រូវជាឪពុករបស់អ៊ូឡាម និងរ៉ាគែម។ |
|
| 17 |
|
| កូនរបស់លោកអ៊ូឡាម គឺបេដាន។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកកាឡាដ ដែលជាកូនរបស់លោកម៉ាគារ និងជាចៅរបស់លោកម៉ាណាសេ។ |
|
| 18 |
|
| រីឯនាងហាម៉ូលេកេត ជាប្អូនស្រីរបស់គាត់ បង្កើតបាន អ៊ីសហូដ អបៀស៊ើរ និងម៉ាឡា។ |
|
| 19 |
|
| កូនរបស់លោកសេមីដាគឺ អសយ៉ាន ស៊ីគែម លីកហ៊ី និងអនីយ៉ាម។ |
|
| 20 |
|
| កូនរបស់លោកអេប្រាអ៊ីម គឺស៊ុថេឡា។ លោកស៊ុថេឡា ជាឪពុករបស់លោកបេរេដ លោកបេរេដជាឪពុករបស់លោកថាហាត់ លោកថាហាត់ជាឪពុករបស់លោកអេឡេដា លោកអេឡេដាជាឪពុករបស់លោកតាហាត់ លោកតាហាត់ជាឪពុករបស់លោកសាបាដ |
|
| 21 |
|
| លោកសាបាដជាឪពុករបស់លោកស៊ុថេឡា។ លោកអេប្រាអ៊ីមមានកូនពីរទៀត គឺអេស៊ើរ និងអេលាដ។ ប៉ុន្តែ អ្នកស្រុកកាថបានសម្លាប់អ្នកទាំងពីរ នៅពេលដែលអ្នកទាំងពីរទៅដណ្ដើមយកហ្វូងសត្វរបស់ពួកគេ។ |
|
| 22 |
|
| លោកអេប្រាអ៊ីមជាឪពុក បានកាន់ទុក្ខជាយូរថ្ងៃ ហើយញាតិសន្ដានក៏នាំគ្នាមកជួយសំរាលទុក្ខលោក។ |
|
| 23 |
|
| បន្ទាប់មក លោកបានរួមរស់ជាមួយភរិយា ហើយនាងក៏មានផ្ទៃពោះបង្កើតបានកូនប្រុសមួយ ដែលលោកដាក់ឈ្មោះថា «បេរា» ដ្បិតមានទុក្ខលំបាកកើតឡើងនៅក្នុងគ្រួសាររបស់លោក។ |
|
| 24 |
|
| កូនស្រីរបស់លោកឈ្មោះនាងសេអេរ៉ា ជាអ្នកសង់ក្រុងបេតហូរ៉ូនខាងក្រោម និងបេតហូរ៉ូនខាងលើ ព្រមទាំងក្រុងអ៊ូសេន-សេអេរ៉ា។ |
|
| 25 |
|
| លោកបេរាជាឪពុករបស់លោករេផា លោករេផាជាឪពុករបស់លោករេសែប លោករេសែបជាឪពុករបស់លោកថេឡា លោកថេឡាជាឪពុករបស់លោកថាហាន លោកថាហានជាឪពុករបស់លោកឡាអាដាន |
|
| 26 |
|
| លោកឡាដានជាឪពុករបស់លោកអាំមីហ៊ូដ លោកអាំមីហ៊ូដជាឪពុករបស់លោកអេលីសាម៉ា |
|
| 27 |
|
| លោកអេលីសាម៉ាជាឪពុករបស់លោកនូន លោកនូនជាឪពុករបស់លោកយ៉ូស្វេ។ |
|
| 28 |
|
| រីឯទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ សំរាប់តាំងទីលំនៅ នោះមានក្រុងបេតអែល និងស្រុកភូមិនៅជុំវិញ។ នៅប៉ែកខាងកើតមានក្រុងណាអារ៉ាន និងស្រុកភូមិនៅជុំវិញ ខាងលិចមានក្រុងកេស៊ើរ និងស្រុកភូមិនៅជុំវិញ ក្រុងស៊ីគែម និងស្រុកភូមិនៅជុំវិញ ហើយទៅរហូតដល់ក្រុងកាសា និងស្រុកភូមិនៅជុំវិញ។ |
|
| 29 |
|
| កូនចៅម៉ាណាសេកាន់កាប់ក្រុងបេតសៀន និងស្រុកភូមិនៅជុំវិញ ក្រុងតាណាក់ និងស្រុកភូមិនៅជុំវិញ ក្រុងមេគីដោ និងស្រុកភូមិនៅជុំវិញ ក្រុងដោរ និងស្រុកភូមិនៅជុំវិញ។ នេះហើយជាក្រុងដែលពូជពង្សលោកយ៉ូសែប ជាកូនរបស់លោកអ៊ីស្រាអែលតាំងទីលំនៅ។ |
|
| 30 |
|
| កូនប្រុសរបស់លោកអេស៊ើរ មាន យីមណា យីសវ៉ា យីសវី បេរា ហើយកូនស្រីរបស់លោកឈ្មោះ នាងសេរ៉ា។ |
|
| 31 |
|
| កូនរបស់លោកបេរាមាន ហេប៊ើរ និងម៉ាលគាល។ លោកម៉ាលគាលជាឪពុករបស់លោកប៊ីរសាវឺត។ |
|
| 32 |
|
| កូនប្រុសរបស់លោកហេប៊ើរមាន យ៉ាផ្លេត សូមើរ ហូថាម ហើយកូនស្រីរបស់លោកឈ្មោះនាងស៊ូអា។ |
|
| 33 |
|
| កូនរបស់លោកយ៉ាផ្លេតមាន ផាសាក់ ប៊ីមហាល និងអសវ៉ាត។ អ្នកទាំងនេះជាកូនរបស់លោកយ៉ាផ្លេត។ |
|
| 34 |
|
| កូនរបស់លោកសូមើរមាន អហ៊ី រ៉ូកា ហ៊ូបបា និងអើរ៉ាម។ |
|
| 35 |
|
| កូនរបស់លោកហេលេម ជាប្អូនគេមាន សូផា យីមណា សេលេស និងអាំម៉ាល។ |
|
| 36 |
|
| កូនរបស់លោកសូផាមាន ស៊ូអា ហានេភើរ ស៊ូអាល បេរី យីមរ៉ា |
|
| 37 |
|
| បេស៊ើរ ហូដ សាំម៉ា ស៊ីលសា យីតរ៉ាន និងបេរ៉ា។ |
|
| 38 |
|
| កូនរបស់លោកយេធើមាន យេភូនេ ពីសផា និងអើរ៉ា។ |
|
| 39 |
|
| កូនរបស់លោកអ៊ូឡាមាន អើរ៉ាស ហានាស និងរីសយ៉ា។ |
|
| 40 |
|
| អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកអេស៊ើរ ហើយជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ គឺជាមេដឹកនាំដ៏ចំណាន និងមានចិត្តអង់អាច។ ចំនួនក្រុមគ្រួសាររបស់គេជំរឿនបានទាំងអស់ ២៦ ០០០ នាក់។ |
|
|
|
|