|
| 1 |
|
| កូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ាសុប និងស៊ីមរ៉ុន ទាំងអស់មានបួននាក់។ |
|
| 2 |
|
| កូនថូឡា គឺអ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និងសាំយូអែល គេសុទ្ធតែជាកំពូលលើពួកវង្សរបស់ឪពុកគេ គឺថូឡា។ ពួកនោះជាមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាន តាមតំណគេរៀងខ្លួន ហើយនៅក្នុងរាជ្យដាវីឌនោះ មានចំនួនពីរម៉ឺនពីរពាន់ប្រាំមួយនាក់។ |
|
| 3 |
|
| កូនរបស់អ៊ូស៊ី គឺយីសរ៉ាហ៊ា ហើយកូនរបស់យីសរ៉ាហ៊ា គឺមីកែល អូបាឌា យ៉ូអែល និងយីសយ៉ា ទាំងអស់មានប្រាំនាក់ ដែលសុទ្ធតែជាមេដឹកនាំ |
|
| 4 |
|
| ហើយនៅជាមួយគេ មានពួកទាហានសម្រាប់ចម្បាំង ចំនួនបីម៉ឺនប្រាំមួយពាន់នាក់ តាមតំណតាមវង្សានុវង្សរបស់បុព្វបុរសគេ ព្រោះគេមានប្រពន្ធ មានកូនច្រើន។ |
|
| 5 |
|
| ពួកបងប្អូនរបស់គេ នៅក្នុងពួកគ្រួអ៊ីសាខារទាំងប៉ុន្មាន ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលរាប់តាមពង្សាវតារគេ នោះមានចំនួនប្រាំបីម៉ឺនប្រាំពីរពាន់នាក់។ |
|
| 6 |
|
| ឯកូនរបស់បេនយ៉ាមីន គឺបេឡា បេគើរ និងយេឌីអែល ទាំងអស់មានបីនាក់។ |
|
| 7 |
|
| កូនរបស់បេឡា គឺអេសបូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត និងអ៊ីរី ទាំងអស់មានប្រាំនាក់ ដែលសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ហើយជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន តាមពង្សាវតាររបស់គេ នោះបានរាប់ចំនួនជាពីរម៉ឺនពីរពាន់សាមសិបបួននាក់។ |
|
| 8 |
|
| កូនរបស់បេគើរ គឺសេមីរ៉ា យ៉ូអាស អេលាស៊ើរ អូលីយ៉ូណាយ អំរី យេរេម៉ូត អ័ប៊ីយ៉ា អ័ណាថូត និងអ័ឡាមែត នេះសុទ្ធតែជាកូនរបស់បេគើរ។ |
|
| 9 |
|
| ក៏បានរាប់គេតាមពង្សាវតារ តាមតំណគេ សុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ឃើញមានចំនួនពីរម៉ឺនពីររយនាក់។ |
|
| 10 |
|
| ឯកូនរបស់យេឌីអែល គឺប៊ីលហាន ហើយកូនរបស់ប៊ីលហាន គឺយេអ៊ូស បេនយ៉ាមីន អេហ៊ុឌ ក្នាអាណា សេថាន តើស៊ីស និងអ័ហ៊ីសាហារ។ |
|
| 11 |
|
| នោះសុទ្ធតែជាកូនរបស់យេឌីអែល តាមពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលអាចនឹងចេញទៅច្បាំងក្នុងពួកពលទ័ពបាន មានចំនួនមួយម៉ឺនប្រាំពីរពាន់ពីររយនាក់។ |
|
| 12 |
|
| មានស៊ូភីម និងហ៊ូភីម ជាកូនអ៊ា ហើយហ៊ូស៊ីម ជាកូនអ័ហ៊ើរដែរ។ |
|
| 13 |
|
| កូនរបស់ណែបថាលី គឺយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម សុទ្ធតែជាកូនរបស់នាងប៊ីលហា។ |
|
| 14 |
|
| កូនរបស់ម៉ាណាសេ គឺអាសរាល ដែលប្រពន្ធចុងរបស់គាត់ ជាស្រីសាសន៍អើរ៉ាម បានបង្កើត នាងបង្កើតម៉ាគារ ជាឪពុកកាឡាត។ |
|
| 15 |
|
| ម៉ាគារបានយកប្រពន្ធឈ្មោះម្អាកា ជាប្អូនស្រីរបស់ពួកហ៊ូភីម និងស៊ូភីម ហើយកូនទីពីររបស់ម៉ាណាសេ គឺស្លូផិហាត រីឯស្លូផិហាតគាត់មានសុទ្ធតែកូនស្រី។ |
|
| 16 |
|
| ឯនាងម្អាកាជាប្រពន្ធម៉ាគារនាងបង្កើតបានកូនប្រុសមួយ ឲ្យឈ្មោះថា ពេរែស ប្អូនគាត់ឈ្មោះសេរែស ហើយកូនរបស់អ្នកនោះ គឺអ៊ូឡាម និងរ៉ាគែម។ |
|
| 17 |
|
| ឯកូនរបស់អ៊ូឡាម គឺបេដាន នេះសុទ្ធតែជាកូនចៅរបស់កាឡាត ដែលជាកូនម៉ាគារ ជាកូនម៉ាណាសេ។ |
|
| 18 |
|
| ហាម៉ូលេកេត ជាប្អូនស្រីរបស់គាត់ បង្កើតអ៊ីសហូឌ អ័បៀស៊ើរ និងម៉ាឡា។ |
|
| 19 |
|
| កូនរបស់សេមីដា គឺអ័សយ៉ាន ស៊ីគែម លីកហ៊ី អ័នីយ៉ាម។ |
|
| 20 |
|
| កូនរបស់អេប្រាអិម គឺស៊ុថេឡា ស៊ុថេឡាបង្កើតបេរេឌ បេរេឌបង្កើតថាហាត ថាហាតបង្កើតអេឡាដា អេឡាដាបង្កើតថាហាត |
|
| 21 |
|
| ថាហាតគាត់បង្កើតសាបាឌ សាបាឌបង្កើតស៊ុថេឡា ស៊ុថេឡាបង្កើតអេសើរ និងអេលាឌ ដែលត្រូវពួកអ្នកនៅស្រុកកាថសម្លាប់ ដោយព្រោះអ្នកទាំងពីរនោះបានចុះទៅ ចង់យកហ្វូងសត្វរបស់គេ |
|
| 22 |
|
| ឯអេប្រាអិមជាឪពុក ក៏កាន់ទុក្ខជាយូរថ្ងៃ ហើយពួកបងប្អូនក៏មកជួយរំដោះទុក្ខ |
|
| 23 |
|
| រួចអេប្រាអិមចូលទៅឯប្រពន្ធ ហើយនាងមានទម្ងន់ បង្កើតបានកូនប្រុសមួយ គាត់ដាក់ឈ្មោះថា បេរា ព្រោះមានមហន្តរាយ កើតឡើងដល់គ្រួសាររបស់គាត់។ |
|
| 24 |
|
| កូនស្រីរបស់គាត់ គឺសេអេរ៉ា ជាអ្នកសង់ក្រុងបេត-ហូរ៉ុនខាងក្រោម ហើយខាងលើផង និងក្រុងអ៊ូសេន-សេអេរ៉ាដែរ។ |
|
| 25 |
|
| បេរាបង្កើតរេផា និងរេសែប រេផាបង្កើតថេឡា ថេឡាបង្កើតថាហាន |
|
| 26 |
|
| ថាហានបង្កើតឡាអាដាន ឡាអាដានបង្កើតអាំមិហ៊ូត អាំមិហ៊ូតបង្កើតអេលីសាម៉ា |
|
| 27 |
|
| អេលីសាម៉ាបង្កើតនុន នុនបង្កើតយ៉ូស្វេ។ |
|
| 28 |
|
| រីឯកេរអាករ និងទីលំនៅរបស់គេ គឺនៅក្រុងបេត-អែល និងភូមិនៅជុំវិញ ហើយទៅខាងកើតដល់ក្រុងណាអារ៉ាន ខាងលិចដល់ក្រុងកេស៊ើរ និងភូមិជុំវិញ ព្រមទាំងក្រុងស៊ីគែម និងភូមិនៅជុំវិញ រហូតដល់ក្រុងកាសា និងភូមិនៅជុំវិញទាំងប៉ុន្មាន |
|
| 29 |
|
| ហើយតាមព្រំដែននៃពួកកូនចៅម៉ាណាសេ នោះមានក្រុងបេត-សៀន និងភូមិនៅជុំវិញ ក្រុងត្អាណាក និងភូមិនៅជុំវិញ ក្រុងមេគីដោ និងភូមិនៅជុំវិញ ក្រុងដោរ និងភូមិនៅជុំវិញទាំងប៉ុន្មាន។ ពួកកូនចៅយ៉ូសែប ជាកូនអ៊ីស្រាអែល គេនៅក្នុងទីក្រុងទាំងនោះ។ |
|
| 30 |
|
| កូនរបស់អេស៊ើរគឺយីមណា យីសវ៉ា យីសវី បេរា និងសេរ៉ា ជាកូនស្រី។ |
|
| 31 |
|
| ឯកូនបេរា គឺហេប៊ើរ និងម៉ាលគាល ជាឪពុកប៊ីសាវីត។ |
|
| 32 |
|
| ហេប៊ើរបង្កើតយ៉ាផ្លេត សូមើរ ហូថាម និងស៊ូអា ជាកូនស្រី។ |
|
| 33 |
|
| កូនរបស់យ៉ាផ្លេត គឺផាសាក់ ប៊ីមហាល និងអ័សវ៉ាត នេះសុទ្ធតែជាកូនយ៉ាផ្លេត។ |
|
| 34 |
|
| កូនរបស់សូមើរ គឺអ័ហ៊ី រ៉ូកា ហ៊ូបបា និងអើរ៉ាម។ |
|
| 35 |
|
| កូនរបស់ហេលេមជាប្អូនគាត់ គឺសូផា យីមណា សេលេស និងអាំម៉ាល។ |
|
| 36 |
|
| ឯកូនរបស់សូផា គឺស៊ូអា ហានេភើរ ស៊ូអាល បេរី យីមរ៉ា |
|
| 37 |
|
| បេស៊ើរ ហូឌ សាំម៉ា ស៊ីលសា យីតរ៉ាន និងប្អេរ៉ា។ |
|
| 38 |
|
| កូនរបស់យេធើ គឺយេភូនេ ពីសផា និងអើរ៉ា |
|
| 39 |
|
| កូនរបស់អ៊ូឡា គឺអើរ៉ាស ហានាស និងរីសយ៉ា។ |
|
| 40 |
|
| ទាំងអស់នេះសុទ្ធតែជាកូនចៅរបស់អេស៊ើរ ជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សជ្រើសរើស ហើយខ្លាំងពូកែ មានចិត្តក្លាហាន ជាមេលើពួកចៅហ្វាយ ដែលបានរាប់តាមពង្សាវតារ សម្រាប់ក្រសួងខាងចម្បាំង មានចំនួនជាពីរម៉ឺនប្រាំមួយពាន់នាក់។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | | ៣២ | | ៣៣ | | ៣៤ | | ៣៥ | | ៣៦ | | ៣៧ | | ៣៨ | | ៣៩ | | ៤០ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2016/1chronicles/007.mp3
29
7