|
| 1 |
|
| លោកបេនយ៉ាមីន បង្កើតបានបេឡាជាកូនច្បង បន្ទាប់មក អាសបែលជាកូនទីពីរ អហ៊ីរ៉ាមជាកូនទីបី |
|
| 2 |
|
| ណូហាជាកូនទីបួន និងរ៉ាផាជាកូនទីប្រាំ។ |
|
| 3 |
|
| កូនរបស់លោកបេឡា មានអតដើរ កេរ៉ា អប៊ីហ៊ូដ |
|
| 4 |
|
| អប៊ីសួ ណាម៉ាន អហ៊ូអា |
|
| 5 |
|
| កេរ៉ា សេភូផាន និងហ៊ូរ៉ាម។ |
|
| 6 |
|
| រីឯកូនចៅរបស់អេហូដ ជាមេដឹកនាំលើក្រុមគ្រួសាររបស់ពួកគេ ក្នុងចំណោមអ្នកស្រុកកេបា ដែលប្ដូរទីលំនៅទៅក្រុងម៉ាណាហាត់ |
|
| 7 |
|
| មានណាម៉ាន អហ៊ីយ៉ា និងកេរ៉ា។ គឺលោកកេរ៉ានេះហើយដែលនាំពួកគេអោយប្ដូរទីលំនៅ។ គាត់ជាឪពុករបស់លោកអ៊ូសា និងលោកអប៊ីហ៊ូដ។ |
|
| 8 |
|
| លោកសាហារ៉ែមបានលែងលះភរិយារបស់គាត់ គឺនាងហ៊ូស៊ីម និងនាងបារ៉ា។ ក្រោយមកគាត់បង្កើតបានកូនចៅ នៅស្រុកម៉ូអាប់ |
|
| 9 |
|
| ជាមួយនាងហូដេស ជាភរិយាមួយទៀត។ កូនរបស់គាត់ឈ្មោះយ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម |
|
| 10 |
|
| យេអ៊ូស សុកយ៉ា និងមៀរម៉ា។ អ្នកទាំងនោះជាកូនរបស់គាត់ ហើយជាមេដឹកនាំលើក្រុមគ្រួសារ។ |
|
| 11 |
|
| លោកសាហារ៉ែមបង្កើតបានកូនប្រុសពីរនាក់ ជាមួយនាងហ៊ូស៊ីមដែរ គឺអប៊ីធូប និងអែល-ផ្អាល។ |
|
| 12 |
|
| កូនរបស់លោកអែលផ្អាលមាន ហេប៊ើរ មីសាម និងសេមើរ ជាអ្នកដែលសង់ក្រុងអូណូ និងក្រុងឡូដ ព្រមទាំងស្រុកភូមិនៅជុំវិញ។ |
|
| 13 |
|
| លោកបេរា និងសេម៉ា ជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ ក្នុងចំណោមអ្នកស្រុកអាយ៉ាឡូន បានវាយអ្នកក្រុងកាថអោយបាក់ទ័ព។ |
|
| 14 |
|
| កូនរបស់លោកបេរ៉ាមាន អហ៊ីយ៉ូរ សាសាក់ យេរេម៉ូត |
|
| 15 |
|
| សេបាឌា អើរ៉ាត អេឌើរ |
|
| 16 |
|
| មីកែល យីសប៉ា និងយ៉ូហា។ |
|
| 17 |
|
| កូនរបស់លោកអែលផ្អាល មានសេបាឌា មស៊ូឡាម ហ៊ីសគី ហេប៊ើរ |
|
| 18 |
|
| យីសមេរ៉ាយ យីសលា និងយ៉ូបាប់។ |
|
| 19 |
|
| កូនរបស់លោកស៊ីម៉ៃ មានយ៉ាគីម ស៊ីគ្រី សាប់ឌី |
|
| 20 |
|
| អេលីយេណាយ ស៊ីលថាយ អេលាល |
|
| 21 |
|
| អដាយ៉ា បេរ៉ាយ៉ា និងស៊ីមរ៉ាត។ |
|
| 22 |
|
| កូនរបស់លោកសាសាក់មាន យីសផាន ហេប៊ើរ អេលាល |
|
| 23 |
|
| អាបដូន ស៊ីកគ្រី ហាណាន |
|
| 24 |
|
| ហាណានា អេឡាំ អាន់ថូធីយ៉ា |
|
| 25 |
|
| យីបដេយ៉ា និងពេនួល។ |
|
| 26 |
|
| កូនរបស់លោកយេរ៉ូហាំមាន សាំសេរ៉ាយ សេហារា អថាលា |
|
| 27 |
|
| យ៉ារេសយ៉ា អេលីយ៉ា និងស៊ីកគ្រី។ |
|
| 28 |
|
| អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសារ តាមតំណវង្សត្រកូលរបស់គេរៀងៗខ្លួន។ ពួកគេរស់នៅក្រុងយេរូសាឡឹម។ |
|
| 29 |
|
| អ្នកសង់ក្រុងគីបៀនរស់នៅក្នុងក្រុងនោះ។ ប្រពន្ធរបស់គាត់ឈ្មោះម៉ាកា |
|
| 30 |
|
| កូនរបស់គាត់មានអាប់ដូន ជាកូនច្បង បន្ទាប់មក ស៊ើរ គីស បាល ណាដាប |
|
| 31 |
|
| កេដោរ អហ៊ីយ៉ូ សាការី |
|
| 32 |
|
| និងមីកឡូត ដែលជាឪពុករបស់សាំម៉ា។ អ្នកទាំងនោះក៏រស់នៅក្រុងយេរូសាឡឹម ជាមួយបងប្អូនរបស់គេដែរ។ |
|
| 33 |
|
| លោកនើរជាឪពុករបស់លោកគីស លោកគីស ជាឪពុករបស់ព្រះបាទសូល ព្រះបាទសូលជាបិតារបស់សម្ដេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអែសបាល។ |
|
| 34 |
|
| កូនរបស់សម្ដេចយ៉ូណាថាន គឺមេរីប-បាល ហើយលោកមេរីប-បាលជាឪពុករបស់លោកមីកា។ |
|
| 35 |
|
| កូនរបស់លោកមីកាមាន ពីថូន មេឡេក ថាក់រា និងអហាស។ |
|
| 36 |
|
| លោកអហាសជាឪពុករបស់លោកយេហូអាដា លោកយេហូអាដាជាឪពុករបស់លោកអលេមេត លោកអលេមេតជាឪពុករបស់លោកអាសម៉ាវែត និងលោកស៊ីមរី។ លោកស៊ីមរីជាឪពុករបស់លោកម៉ូសា |
|
| 37 |
|
| លោកម៉ូសាជាឪពុករបស់លោកប៊ីនា លោកប៊ីនាជាឪពុករបស់លោករេផាយ៉ា លោករេផាយ៉ាជាឪពុករបស់លោកអេលាសា លោកអេលាសាជាឪពុករបស់លោកអសេល។ |
|
| 38 |
|
| លោកអសេលមានកូនប្រុសប្រាំមួយនាក់ ឈ្មោះ អាសរីកាំ បូករូវ អ៊ីស្មាអែល ស្អារា អូបាឌា និងហាណាន។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកអសេល។ |
|
| 39 |
|
| កូនរបស់លោកអេសែកជាប្អូនមានអ៊ូឡាម ជាកូនច្បង យេអ៊ូសជាកូនទីពីរ អេលីផាលេតជាកូនទីបី។ |
|
| 40 |
|
| កូនរបស់លោកអ៊ូឡាម សុទ្ធតែជាមនុស្សមានចិត្តអង់អាច ជំនាញខាងបាញ់ធ្នូ ហើយពួកគេមានកូនចៅជាច្រើន គឺរួមទាំងអស់មួយរយហាសិបនាក់។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកបេនយ៉ាមីន។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | | ៣២ | | ៣៣ | | ៣៤ | | ៣៥ | | ៣៦ | | ៣៧ | | ៣៨ | | ៣៩ | | ៤០ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer/1chronicles/008.mp3
29
8