|
| 1 |
|
| គេបានរាប់សាសន៍អ៊ីស្រាអែលទាំងអស់ តាមពង្សាវតាររបស់គេ ហើយបានកត់ទុកក្នុងបញ្ជីរបស់ពួកស្តេចសាសន៍អ៊ីស្រាអែល។ បន្ទាប់មក ពួកយូដាត្រូវនាំទៅជាឈ្លើយនៅស្រុកបាប៊ីឡូន ដោយព្រោះអំពើរំលងរបស់គេ។ |
|
| 2 |
|
| រីឯពួកដែលបាននៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលជាកេរអាកររបស់គេមុនបង្អស់ នោះគឺពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី និងពួកនេធីនិម។ |
|
| 3 |
|
| កូនចៅយូដា កូនចៅបេនយ៉ាមីន កូនចៅអេប្រាអិម និងកូនចៅម៉ាណាសេ គេសុទ្ធតែនៅក្រុងយេរូសាឡិម។ |
|
| 4 |
|
| ក្នុងពួកកូនរបស់ពេរេសជាកូនយូដា មានអ៊ូថាយ ជាកូនអាំមីហ៊ូត ដែលជាកូនអំរី អំរីជាកូនអ៊ីមរី អ៊ីមរីជាកូនបានី។ |
|
| 5 |
|
| ក្នុងពួកស៊ីឡូរ មានអ័សាយ៉ា ជាកូនច្បង និងកូនចៅគាត់ទាំងអស់។ |
|
| 6 |
|
| ក្នុងពួកកូនសេរ៉ាស នោះមានយេអួល និងពួកបងប្អូនគាត់ ទាំងអស់មានប្រាំមួយរយកៅសិបនាក់។ |
|
| 7 |
|
| ក្នុងពួកកូនចៅបេនយ៉ាមីន នោះមានសាលូវ ជាកូនមស៊ូឡាម ជាកូនហូដាវា ជាកូនហាសេនួរ |
|
| 8 |
|
| ព្រមទាំងយីបនេយ៉ា ជាកូនយេរ៉ូហាំ និងអេឡា ជាកូនអ៊ូស៊ី ដែលជាកូនមីករី មីករីជាកូនមស៊ូឡាម មស៊ូឡាមជាកូនសេផាធា សេផាធាជាកូនរេហួល រេហួលជាកូនយីបនីយ៉ា |
|
| 9 |
|
| និងពួកបងប្អូនគេ តាមពូជតំណគេរៀងខ្លួន ទាំងអស់មានប្រាំបួនរយហាសិបប្រាំមួយនាក់ អ្នកទាំងនោះសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ តាមជំនួរវង្សឪពុកគេរៀងខ្លួន។ |
|
| 10 |
|
| ក្នុងពួកសង្ឃ នោះមានយេដាយ៉ា យេហូយ៉ារីប យ៉ាគិន |
|
| 11 |
|
| អ័សារាជាកូនរបស់ហ៊ីលគីយ៉ា ដែលជាកូនរបស់មស៊ូឡាម មស៊ូឡាមជាកូនសាដុក សាដុកជាកូនមេរ៉ាយ៉ូត មេរ៉ាយ៉ូតជាកូនអ័ហ៊ីទូប ដែលជាអ្នកត្រួតត្រាក្នុងព្រះដំណាក់របស់ព្រះ |
|
| 12 |
|
| ព្រមទាំងអ័ដាយ៉ាជាកូនយេរ៉ូហាំ ដែលជាកូនផាសហ៊ើរ ផាសហ៊ើរជាកូនម៉ាលគា ហើយមានម្អាសាយជាកូនអ័ឌីអែល ដែលជាកូនយ៉ាសេរ៉ា យ៉ាសេរ៉ាជាកូនមស៊ូឡាម មស៊ូឡាមជាកូនមស៊ីលេមីត មស៊ីលេមីតជាកូនអ៊ីមមើរ |
|
| 13 |
|
| និងបងប្អូនគេ ដែលសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ទាំងអស់មានមួយពាន់ប្រាំពីររយហុកសិបនាក់ ជាពួកមនុស្សស្ទាត់ណាស់ ក្នុងការងារខាងព្រះដំណាក់របស់ព្រះ។ |
|
| 14 |
|
| ក្នុងពួកលេវី មានសេម៉ាយ៉ា ជាកូនហាស៊ូប ដែលជាកូនអាសរីកាម អាសរីកាមជាកូនហាសាបយ៉ា ក្នុងពួកកូនចៅម្រ៉ារី |
|
| 15 |
|
| ព្រមទាំងបាកបាការ ហេរេស កាឡាល និងម៉ាថានា ជាកូនមីកា ដែលជាកូនស៊ីកគ្រី ស៊ីកគ្រីជាកូនអេសាភ |
|
| 16 |
|
| ហើយអូបាឌាជាកូនសេម៉ាយ៉ា ដែលជាកូនកាឡាល កាឡាលជាកូនយេឌូថិន ហើយមានបេរេគាជាកូនអេសា ដែលជាកូនអែលកាណា នៅភូមិទាំងប៉ុន្មាននៃពួកនថូផា។ |
|
| 17 |
|
| ក្នុងពួកអ្នកឆ្មាំទ្វារ មានសាលូម អ័កគូប ថាលម៉ូន អ័ហ៊ីម៉ាន និងបងប្អូនគេ សាលូមជាមេដឹកនាំ។ |
|
| 18 |
|
| ពីដើមមក អ្នកទាំងនោះតែងតែចាំទ្វារស្តេច ជាទ្វារទិសខាងកើត ពួកអ្នកទាំងនោះសុទ្ធតែជាពួកឆ្មាំទ្វារ ក្នុងពួកកូនចៅលេវី។ |
|
| 19 |
|
| សាលូមជាកូនកូរេ ដែលជាកូនអេបៀសាប់ អេបៀសាប់ជាកូនកូរេ និងពួកបងប្អូនដែលជាជំនួរវង្សឪពុកគាត់ គឺជាពួកកូរេ គេត្រួតត្រាលើការងារនៃពួកឆ្មាំទ្វារត្រសាល។ ឯបុព្វបុរសគេបានត្រួតត្រាលើត្រសាលនៃព្រះយេហូវ៉ា គឺជាពួកឆ្មាំទ្វារដែរ។ |
|
| 20 |
|
| ភីនេហាស ជាកូនអេលាសារ គាត់ជាអ្នកត្រួតត្រាលើគេ ព្រះយេហូវ៉ាបានគង់ជាមួយគាត់។ |
|
| 21 |
|
| ឯសាការី ជាកូនមសេលេមា គាត់ជាអ្នកឆ្មាំទ្វារត្រសាលជំនុំ។ |
|
| 22 |
|
| អស់អ្នកទាំងនេះ ដែលបានជ្រើសរើសឲ្យធ្វើជាអ្នកឆ្មាំទ្វារ ទាំងអស់មានពីររយដប់ពីរនាក់ បានរាប់តាមពង្សាវតារ នៅក្នុងភូមិគេទាំងប៉ុន្មាន ជាពួកអ្នកដែលដាវីឌ និងសាំយូអែល ជាអ្នកមើលឆុត បានតាំងឡើង ឲ្យធ្វើការងារនោះ។ |
|
| 23 |
|
| ដូច្នេះ ពួកគេ និងពួកកូនចៅគេ មានអំណាចត្រួតត្រាលើទ្វារព្រះវិហាររបស់ព្រះយេហូវ៉ា គឺជាត្រសាលនៃរោងឧបោសថ តាមលំដាប់វេន។ |
|
| 24 |
|
| មានពួកឆ្មាំទ្វារ នៅគ្រប់ទាំងបួនទិស គឺខាងកើត ខាងលិច ខាងជើង និងខាងត្បូង |
|
| 25 |
|
| ហើយពួកបងប្អូនគេ ដែលនៅភូមិគេរៀងខ្លួន ក៏ត្រូវចូលមកនៅជាមួយម្តងៗអស់ប្រាំពីរថ្ងៃ |
|
| 26 |
|
| ដ្បិតពួកលេវីទាំងបួននាក់ ដែលជាមេពួកឆ្មាំទ្វារ គេជាប់ធ្វើការងាររបស់គេ និងត្រួតលើបន្ទប់ ហើយលើរបស់ថ្លៃវិសេសក្នុងព្រះដំណាក់របស់ព្រះ។ |
|
| 27 |
|
| គេមានទីអាស្រ័យនៅជុំវិញព្រះដំណាក់របស់ព្រះ ដ្បិតការងារបើកទ្វាររាល់ព្រឹក នោះស្រេចនៅលើគេ។ |
|
| 28 |
|
| មានពួកគេខ្លះ ជាអ្នកថែរក្សាភាជនៈដែលសម្រាប់ការងារ ដ្បិតកាលណាគេយកគ្រឿងទាំងនោះចេញចូល នោះក៏ត្រូវរាប់គ្រប់វេលា។ |
|
| 29 |
|
| មានខ្លះទៀតបានតាំងឡើងឲ្យត្រួតមើលគ្រឿងប្រដាប់ទាំងប៉ុន្មាន និងភាជនៈរបស់ទីបរិសុទ្ធ ព្រមទាំងម្សៅយ៉ាងម៉ដ្ត ស្រាទំពាំងបាយជូរ ប្រេង កំញាន និងគ្រឿងក្រអូបផង។ |
|
| 30 |
|
| មានអ្នកខ្លះជាកូនរបស់ពួកសង្ឃ ធ្វើជាអ្នកផ្សំគ្រឿងក្រអូប។ |
|
| 31 |
|
| ឯម៉ាធិធា ជាពួកលេវីម្នាក់ ដែលជាកូនច្បងរបស់សាលូមក្នុងពួកកូរេ គាត់មានការងារត្រួតមើលនំទាំងប៉ុន្មាន ដែលចម្អិនក្នុងជើងក្រាន |
|
| 32 |
|
| ហើយបងប្អូនគេខ្លះ ដែលជាពួកកេហាត់ដូចគ្នា ក៏ត្រួតមើលការធ្វើនំបុ័ងតាំងទុករាល់តែថ្ងៃឈប់សម្រាក។ |
|
| 33 |
|
| ឯពួកអ្នកចម្រៀង ដែលសុទ្ធតែជាកំពូលលើវង្សរបស់ពួកឪពុកក្នុងពួកលេវី គេអាស្រ័យនៅក្នុងបន្ទប់ទាំងប៉ុន្មាន ហើយទំនេរពីការឯទៀត ដ្បិតគេធ្វើការងាររបស់គេទាំងយប់ទាំងថ្ងៃ។ |
|
| 34 |
|
| នេះជាពួកអ្នកដែលជាកំពូលលើវង្សនៃពួកឪពុកក្នុងពួកលេវី តាមពង្សាវតារគេ គឺជាមេទាំងអស់ ហើយគេអាស្រ័យនៅក្នុងក្រុងយេរូសាឡិម។ |
|
| 35 |
|
| ឯយេហ៊ីអែល ជាអ្នកតាំងក្រុងគីបៀន រស់នៅក្នុងទីក្រុងនោះ ប្រពន្ធគាត់ឈ្មោះម្អាកា។ |
|
| 36 |
|
| កូនច្បង គឺអាបដូន បន្ទាប់មក ស៊ើរ គីស បាល នើរ ណាដាប |
|
| 37 |
|
| កេដោរ អ័ហ៊ីយ៉ូរ សាការី និងមីកឡូត |
|
| 38 |
|
| ហើយមីកឡូតបង្កើតសាំម៉ា ពួកអ្នកទាំងនោះបានរស់នៅជាមួយបងប្អូនគេ នៅក្នុងក្រុងយេរូសាឡិមដែរ។ |
|
| 39 |
|
| នើរបង្កើតគីស គីសបង្កើតសូល សូលបង្កើតយ៉ូណាថាន ហើយម៉ាលគី-ស៊ូអា អ័ប៊ីណាដាប់ និងអែស-បាល |
|
| 40 |
|
| កូនរបស់យ៉ូណាថាន គឺមេរីប-បាល មេរីបបាលបង្កើតមីកា។ |
|
| 41 |
|
| កូនរបស់មីកា គឺពីថូន មែលេក ថាក់រា និងអ័ហាស ។ |
|
| 42 |
|
| ឯអ័ហាសបង្កើតយ៉ារ៉ា យ៉ារ៉ាបង្កើតអ័លេមេត អាសម៉ាវែត និងស៊ីមរី ស៊ីមរីបង្កើតម៉ូសា។ |
|
| 43 |
|
| ម៉ូសាបង្កើតប៊ីនា ហើយប៊ីនាមានកូនឈ្មោះរេផាយ៉ា រេផាយ៉ាមានកូនឈ្មោះអេលាសារ និងអេលាសារមានកូនឈ្មោះអ័សេល។ |
|
| 44 |
|
| អ័សេលមានកូនប្រុសប្រាំមួយនាក់ ឈ្មោះរបស់គេ គឺអាសរីកាម បូករូវ អ៊ីសម៉ាអែល ស្អារា អូបាឌា និងហាណាន អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់អ័សេល។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | | ៣២ | | ៣៣ | | ៣៤ | | ៣៥ | | ៣៦ | | ៣៧ | | ៣៨ | | ៣៩ | | ៤០ | | ៤១ | | ៤២ | | ៤៣ | | ៤៤ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2016/1chronicles/009.mp3
29
9