|
| 1 |
|
| ក្នុងចំណោមអស់អ្នកដែលស្តេចនេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូនចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលមកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។ |
|
| 2 |
|
| អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកសេរ៉ាយ៉ា លោករេអេឡាយ៉ា លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសផា លោកប៊ីគវ៉ាយ លោករេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រអែលមានដូចតទៅ: |
|
| 3 |
|
| កូនចៅរបស់លោកប៉ារ៉ូសមាន ២ ១៧២នាក់ |
|
| 4 |
|
| កូនចៅរបស់លោកសេផាធាមាន៣៧២នាក់ |
|
| 5 |
|
| កូនចៅរបស់លោកអើរ៉ាសមាន ៧៧៥នាក់ |
|
| 6 |
|
| កូនចៅរបស់លោកប៉ាហាត់-ម៉ូអាប់ កូនចៅរបស់លោកយេសួរ និងកូនចៅរបស់លោកយ៉ូអាប់មាន២ ៨១២នាក់ |
|
| 7 |
|
| កូនចៅរបស់លោកអេឡាំមាន ១ ២៥៤នាក់ |
|
| 8 |
|
| កូនចៅរបស់លោកសាធូមាន ៩៤៥នាក់ |
|
| 9 |
|
| កូនចៅរបស់លោកសាកាយមាន ៧៦០ នាក់ |
|
| 10 |
|
| កូនចៅរបស់លោកបានីមាន ៦៤២នាក់ |
|
| 11 |
|
| កូនចៅរបស់លោកបេបាយមាន ៦២៣នាក់ |
|
| 12 |
|
| កូនចៅរបស់លោកអាសកាដមាន ១ ២២២នាក់ |
|
| 13 |
|
| កូនចៅរបស់លោកអដូនីកាំមាន ៦៦៦នាក់ |
|
| 14 |
|
| កូនចៅរបស់លោកប៊ីគវ៉ាយមាន២ ០៥៦នាក់ |
|
| 15 |
|
| កូនចៅរបស់លោកអេឌីនមាន ៤៥៤នាក់ |
|
| 16 |
|
| កូនចៅរបស់លោកអេធើ ដែលជាពូជពង្សរបស់លោកហេសេគា មាន ៩៨នាក់ |
|
| 17 |
|
| កូនចៅរបស់លោកបេសាយមាន ៣២៣ នាក់ |
|
| 18 |
|
| កូនចៅរបស់លោកយ៉ូរ៉ាមាន ១១២នាក់ |
|
| 19 |
|
| កូនចៅរបស់លោកហាស៊ូមមាន ២២៣ នាក់ |
|
| 20 |
|
| កូនចៅរបស់លោកគីបារមាន ៩៥នាក់ |
|
| 21 |
|
| អ្នកភូមិបេថ្លេហិមមាន ១២៣នាក់ |
|
| 22 |
|
| អ្នកភូមិ នថូផាមាន ៥៦នាក់ |
|
| 23 |
|
| អ្នកភូមិអាណាថោតមាន ១២៨នាក់ |
|
| 24 |
|
| អ្នកភូមិអាសម៉ាវែតមាន ៤២នាក់ |
|
| 25 |
|
| អ្នកក្រុងគារយ៉ាត-អើរីម កេភីរ៉ា និងបៀរ៉ូត មាន ៧៤៣នាក់ |
|
| 26 |
|
| អ្នកក្រុងរ៉ាម៉ា និងកេបា មាន ៦២១នាក់ |
|
| 27 |
|
| អ្នកក្រុងមីកម៉ាសមាន ១២២នាក់ |
|
| 28 |
|
| អ្នកក្រុងបេតអែល និងអៃ មាន២២៣ នាក់ |
|
| 29 |
|
| អ្នកភូមិនេបូរមាន ៥២នាក់ |
|
| 30 |
|
| កូនចៅរបស់លោកម៉ាកប៊ីសមាន ១៥៦នាក់ |
|
| 31 |
|
| កូនចៅរបស់លោកអេឡាំម្នាក់ទៀត មាន ១ ២៥៤នាក់ |
|
| 32 |
|
| កូនចៅរបស់លោកហារីមមាន ៣២០ នាក់ |
|
| 33 |
|
| អ្នកក្រុងឡូដ ហាឌីដ និងអូណូ មាន ៧២៥នាក់ |
|
| 34 |
|
| អ្នកក្រុងយេរីខូមាន ៣៤៥នាក់ |
|
| 35 |
|
| អ្នកក្រុងសេណាអាមាន ៣ ៦៣០ នាក់ |
|
| 36 |
|
| ក្រុមអ៊ីមុាំ ជាកូនចៅលោកយេដាយ៉ា ក្នុងក្រុមគ្រួសាររបស់លោកយេសួរ មាន ៩៧៣នាក់ |
|
| 37 |
|
| កូនចៅរបស់លោកអ៊ីមមើរមាន ១ ០៥២នាក់ |
|
| 38 |
|
| កូនចៅរបស់លោកផាសហ៊ើរមាន ១ ២៤៧នាក់ |
|
| 39 |
|
| កូនចៅរបស់លោកហារីមមាន ១ ០១៧នាក់។ |
|
| 40 |
|
| ក្រុមលេវី ជាកូនចៅរបស់លោកយេសួរ កូនចៅរបស់លោកកាឌមាល និងកូនចៅរបស់លោកហូដាវា មាន៧៤នាក់ |
|
| 41 |
|
| ក្រុមចំរៀងជាកូនចៅរបស់លោកអេសាភ មាន១២៨នាក់ |
|
| 42 |
|
| ក្រុមយាមទ្វារជាកូនចៅរបស់លោកសាលូម កូនចៅរបស់លោកអេធើរ កូនចៅរបស់លោកថាល់ម៉ូន កូនចៅរបស់លោកអ័កគូប កូនចៅរបស់លោកហាធីថា និងកូនចៅរបស់លោកសូបាយ មាន១៣៩នាក់ |
|
| 43 |
|
| ក្រុមអ្នកបម្រើម៉ាស្ជិទ ជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបាអូត |
|
| 44 |
|
| កូនចៅរបស់លោកកេរ៉ូស កូនចៅរបស់លោកស៊ីយ៉ាហា កូនចៅរបស់លោកផាដូន |
|
| 45 |
|
| កូនចៅរបស់លោកលេបាណា កូនចៅរបស់លោកហាកាបា កូនចៅរបស់លោកអ័កគូប |
|
| 46 |
|
| កូនចៅរបស់លោកហាកាប កូនចៅរបស់លោកសាលម៉ាយ កូនចៅរបស់លោកហាណាន |
|
| 47 |
|
| កូនចៅរបស់លោកគីដេល កូនចៅរបស់លោកកាហារ កូនចៅរបស់លោករីអាយ៉ា |
|
| 48 |
|
| កូនចៅរបស់លោករេស៊ីន កូនចៅរបស់លោកនេកូដា កូនចៅរបស់លោកកាសាម |
|
| 49 |
|
| កូនចៅរបស់លោកអ៊ូសា កូនចៅរបស់លោកផាសេហា កូនចៅរបស់លោកបេសាយ |
|
| 50 |
|
| កូនចៅរបស់លោកអាសណា កូនចៅរបស់លោកមេហូនីម កូនចៅរបស់លោកនេភូស៊ីម |
|
| 51 |
|
| កូនចៅរបស់លោកបាកប៊ូក កូនចៅរបស់លោកហាគូផា កូនចៅរបស់លោកហាហ៊ើរ |
|
| 52 |
|
| កូនចៅរបស់លោកបាសលូត កូនចៅរបស់លោកមេហ៊ីដា កូនចៅរបស់លោកហាសា |
|
| 53 |
|
| កូនចៅរបស់លោកបារកូស កូនចៅរបស់លោកស៊ីសេរ៉ា កូនចៅរបស់លោកថាម៉ា |
|
| 54 |
|
| កូនចៅរបស់លោកនេស៊ីយ៉ា កូនចៅរបស់លោកហាធីផា |
|
| 55 |
|
| កូនចៅពួកអ្នកបម្រើរបស់ស្តេចស៊ូឡៃម៉ាន គឺកូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរូដា |
|
| 56 |
|
| កូនចៅរបស់លោកយ៉ាឡា កូនចៅរបស់លោកដារកុន កូនចៅរបស់លោកគីដេល |
|
| 57 |
|
| កូនចៅរបស់លោកសេផាធា កូនចៅរបស់លោកហាធីល កូនចៅរបស់លោកផូកេរេត ពីសេបែម និងកូនចៅរបស់លោកអាំម៉ូន។ |
|
| 58 |
|
| សរុបទាំងអស់ក្រុមអ្នកបម្រើម៉ាស្ជិទ និងកូនចៅពួកអ្នកបម្រើស្តេចស៊ូឡៃម៉ានមាន ៣៩២នាក់។ |
|
| 59 |
|
| រីឯអស់អ្នកដែលមកពីធេល-មែឡា ធេល-ហារេសា កេរូប-អដាន និងអ៊ីមមើរ ហើយពុំស្គាល់ញាតិសន្ដាន និងដូនតារបស់ខ្លួន ដើម្បីបញ្ជាក់ថា គេពិតជាជនជាតិអ៊ីស្រអែលមែននោះគឺ |
|
| 60 |
|
| កូនចៅរបស់លោកដេឡាយ៉ា កូនចៅរបស់លោកថូប៊ីយ៉ា និងកូនចៅរបស់លោកនេកូដា ដែលមានចំនួន ៦៥២នាក់។ |
|
| 61 |
|
| ក្នុងចំណោមក្រុមអ៊ីមុាំ មានកូនចៅរបស់លោកហាបាយ៉ា កូនចៅរបស់លោកហាកូស កូនចៅរបស់លោកបាស៊ីឡាយ ដែលបានរៀបការជាមួយកូនស្រីរបស់លោកបាស៊ីឡាយជាអ្នកស្រុកកាឡាដ ហើយដាក់ឈ្មោះខ្លួនដូចឪពុកក្មេក។ |
|
| 62 |
|
| អ្នកទាំងនោះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេចាត់ទុកអ្នកទាំងនោះមិនបរិសុទ្ធ ដែលពុំអាចបំពេញមុខងារជាអ៊ីមុាំបានឡើយ។ |
|
| 63 |
|
| លោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែអ៊ីមុាំណាម្នាក់សាកសួរយូរីម និងធូមីមជាមុនសិន។ |
|
| 64 |
|
| សហគមន៍ទាំងមូលមានចំនួន៤២ ៣៦០ នាក់ |
|
| 65 |
|
| ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេដែលមានចំនួន៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេមានអ្នកចំរៀងប្រុសស្រី២០០ នាក់។ |
|
| 66 |
|
| មានសេះទាំងអស់ ៧៣៦ក្បាល លាកាត់ ២៤៥ក្បាល |
|
| 67 |
|
| អូដ្ឋ៤៣៥ក្បាល និងលា ៦ ៧២០ក្បាល។ |
|
| 68 |
|
| ពេលមកដល់ដំណាក់របស់ អុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម មានមេដឹកនាំក្រុមគ្រួសារមួយចំនួនធំបានជូនជំនូនស្ម័គ្រចិត្ត សម្រាប់ការសាងសង់ដំណាក់របស់អុលឡោះនៅកន្លែងដើមឡើងវិញ។ |
|
| 69 |
|
| ពួកគេផ្តល់សម្រាប់ការសង់ម៉ាស្ជិទ តាមសមត្ថភាពរបស់ខ្លួន គឺមានមាសចំនួនប្រាំមួយម៉ឺនមួយពាន់តម្លឹង និងប្រាក់ប្រាំពាន់ណែន ព្រមទាំងសម្លៀកបំពាក់អ៊ីមុាំចំនួនមួយរយសាមសិបសម្រាប់។ |
|
| 70 |
|
| ក្រុមអ៊ីមុាំ ក្រុមលេវី ប្រជាជន ក្រុមចំរៀង ក្រុមយាមទ្វារ ក្រុមអ្នកបម្រើម៉ាស្ជិទ និងជនជាតិអ៊ីស្រអែលទាំងមូល នាំគ្នាទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។ |
|
|
|
|