×

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ 2016

អ៊ែសរ៉ា ២

1
នេះ​ជា​ចំនួន​ប្រជា‌ជន​របស់​ខេត្ត​នោះ ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន បាន​នាំ​ជា​ឈ្លើយ​ទៅ​ស្រុក​បាប៊ី‌ឡូន។ ពួក​គេ​បាន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​វិញ មក​កាន់​ទីក្រុង​របស់​គេ​រៀង​ៗ​ខ្លួន។
2
អ្នក​ទាំង​នោះបាន​វិល​ត្រឡប់​មក​វិញ ជា​មួយ​សូរ៉ូ‌បា‌បិល យេសួរ នេហេមា សេ‌រ៉ាយ៉ា រេអេ‌ឡាយ៉ា ម៉ាដេ‌កាយ ប៊ីល‌សាន មីសផា ប៊ីក‌វ៉ាយ រេហ៊ូម និង​ប្អាណា។ ចំនួនប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ដូច​តទៅៈ
3
កូន​ចៅ​ប៉ារ៉ូស​មាន ២ ១៧២ នាក់
4
កូន​ចៅ​សេ‌ផាធា​មាន ៣៧២ នាក់
5
កូន​ចៅ​អើរ៉ាស​មាន ៧៧៥ នាក់
6
កូន​ចៅ​ផាហាត-ម៉ូអាប់ ពោល​គឺ កូន​ចៅ​យេសួរ និង​យ៉ូអាប់​មាន ២ ៨១២ នាក់
7
កូន​ចៅ​អេឡាំ​មាន ១ ២៥៤ នាក់
8
កូន​ចៅ​សាធូរ​មាន ៩៤៥ នាក់
9
កូន​ចៅ​សាកាយ​មាន ៧៦០ នាក់
10
កូន​ចៅ​បានី​មាន ៦៤២ នាក់
11
កូន​ចៅ​បេបាយ​មាន ៦២៣ នាក់
12
កូន​ចៅ​អាសកាឌ​មាន ១ ២២២ នាក់
13
កូន​ចៅ​អ័ដូ‌នីកាម​មាន ៦៦៦ នាក់
14
កូន​ចៅ​ប៊ីកវ៉ាយ​មាន ២ ០៥៦ នាក់
15
កូន​ចៅ​អេឌីន​មាន ៤៥៤ នាក់
16
កូន​ចៅ​អេធើ ខាង​ហេ‌សេ‌គា​មាន ៩៨ នាក់
17
កូន​ចៅ​បេសាយ​មាន ៣២៣ នាក់
18
កូន​ចៅ​យ៉ូរ៉ា​មាន ១១២ នាក់
19
កូន​ចៅ​ហាស៊ូម​មាន ២២៣ នាក់
20
កូន​ចៅ​គីបារ​មាន ៩៥ នាក់
21
កូន​ចៅ​អ្នក​ក្រុង​បេ‌ថ្លេ‌ហិម​មាន ១២៣ នាក់
22
កូន​ចៅ​អ្នក​ក្រុង​នថូផា​មាន ៥៦ នាក់
23
កូនចៅអ្នកក្រុង​អាណា‌ថោត​មាន ១២៨ នាក់
24
កូន​ចៅ​អាស‌ម៉ាវែត​មាន ៤២ នាក់
25
កូន​ចៅ​គារ‌យ៉ាត់-អើរីម កេភីរ៉ា និង​ប្អៀរ៉ុត មាន ៧៤៣ នាក់
26
កូន​ចៅ​រ៉ាម៉ា និង​កេបា មាន ៦២១ នាក់
27
អ្នក​ក្រុង​មីក‌ម៉ាស​មាន ១២២ នាក់
28
អ្នក​ក្រុង​បេត-អែល និង​អៃយ មាន ២២៣ នាក់
29
កូន​ចៅ​នេបូរ​មាន ៥២ នាក់
30
កូន​ចៅ​ម៉ាក‌ប៊ីស​មាន ១៥៦ នាក់
31
កូន​ចៅ​អ្នក​ក្រុង​អេឡាំ​ម្នាក់​ទៀត​មាន ១ ២៥៤ នាក់
32
កូន​ចៅ​ហារីម​មាន ៣២០ នាក់
33
កូន​ចៅ​ឡូឌ ហាឌីឌ និង​អូណូរ មាន ៧២៥ នាក់
34
កូន​ចៅ​អ្នក​ក្រុង​យេរីខូរ​មាន ៣៤៥ នាក់
35
កូន​ចៅ​សេ‌ណាអា​មាន ៣ ៦៣០ នាក់។
36
ឯ​ពួក​សង្ឃ គឺ​កូន​ចៅ​យេ‌ដាយ៉ា ពូជ​ពង្ស​របស់​យេសួរ​មាន ៩៧៣ នាក់។
37
កូន​ចៅ​អ៊ីមមើរ​មាន ១ ០៥២ នាក់
38
កូន​ចៅ​ផាស‌ហ៊ើរ​មាន ១ ២៤៧ នាក់
39
កូន​ចៅ​ហារីម​មាន ១ ០១៧ នាក់។
40
ចំណែក​ឯ​ពួក​លេវី ជា​កូន​ចៅ​យេសួរ និង​កាឌ‌មាល កូន​ចៅ​ហូ‌ដាវា មាន ៧៤ នាក់
41
ពួក​ចម្រៀង ជា​កូន​ចៅ​អេសាភ មាន ១២៨ នាក់
42
កូន​ចៅ​របស់​ពួក​អ្នក​ឆ្មាំ​ទ្វារ​មាន កូន​ចៅ​សាលូម កូន​ចៅ​អេធើ កូន​ចៅ​ថាលម៉ូន កូន​ចៅ​អ័កគូប កូន​ចៅ​ហាធីថា និង​កូន​ចៅ​សូបាយ រួម​ទាំង​អស់​មាន ១៣៩ នាក់។
43
ពួក​អ្នក​បម្រើ​ព្រះ​វិហារ មាន​កូន​ចៅ​ស៊ីហា កូន​ចៅ​ហា‌ស៊ូផា កូន​ចៅ​ថា‌បាអូត
44
កូន​ចៅ​កេរ៉ូស កូន​ចៅ​ស៊ី‌យ៉ាហា កូន​ចៅ​ផាដូន
45
កូន​ចៅ​លេ‌បាណា កូន​ចៅ​ហាកាបា កូន​ចៅ​អ័កគូប
46
កូន​ចៅ​ហាកាប កូន​ចៅ​សាល‌ម៉ាយ កូន​ចៅ​ហាណាន
47
កូន​ចៅ​គីដេល កូន​ចៅ​កាហារ កូន​ចៅ​រីអា‌យ៉ា
48
កូន​ចៅ​រេស៊ីន កូន​ចៅ​នេកូដា កូន​ចៅ​កាសាម
49
កូន​ចៅ​អ៊ូសា កូន​ចៅ​ផាសេហា កូន​ចៅ​បេសាយ
50
កូន​ចៅ​អាសណា កូន​ចៅ​មេហ៊ូ‌នីម កូន​ចៅ​នេភូ‌ស៊ីម
51
កូន​ចៅ​បាកប៊ូក កូន​ចៅ​ហា‌គូផា កូន​ចៅ​ហាហ៊ើរ
52
កូន​ចៅ​បាសលូត កូន​ចៅ​មេហ៊ីដា កូន​ចៅ​ហាសា
53
កូន​ចៅ​បាកូស កូន​ចៅ​ស៊ី‌សេរ៉ា កូន​ចៅ​ថាម៉ា
54
កូន​ចៅ​នេ‌ស៊ីយ៉ា និង​កូន​ចៅ​ហា‌ធីផា។
55
រី​ឯ​កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សា‌ឡូ‌ម៉ូន​មានៈ កូន​ចៅ​សូថាយ កូន​ចៅ​សូ‌ផេរេត កូន​ចៅ​ពេរូដា
56
កូន​ចៅ​យ្អាឡា កូន​ចៅ​ដាកុន កូន​ចៅ​គីដេល
57
កូន​ចៅ​សេ‌ផាធា កូន​ចៅ​ហាធីល កូន​ចៅ​ផូ‌កេរេត ពី‌សេបែម និង​កូន​ចៅ​អាំម៉ូន។
58
សរុប​ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​កូន​ចៅ​របស់​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សា‌ឡូ‌ម៉ូន ទាំង​អស់​មាន ៣៩២ នាក់។
59
ឯ​អស់​អ្នក​ដែល​មក​ពី​ក្រុង​ធេល-មែឡា ក្រុង​ធេល-ហា‌រេសា ក្រុង​កេរូប ក្រុង​អ័ដាន និង​ក្រុង​អ៊ីមមើរ គេ​ពុំ​អាច​ប្រាប់​ពី​វង្សា‌នុវង្ស​របស់​ឪពុក ឬ​ពី​ដូន​តា​របស់​ខ្លួន ឲ្យ​ដឹង​ថា​ជា​ពូជ​អ៊ីស្រា‌អែល ឬ​មិន​មែន​បាន​ទេ អ្នក​ទាំង​នោះ​មានៈ
60
កូន​ចៅ​ដេ‌ឡាយ៉ា កូន​ចៅ​ថូប៊ីយ៉ា និង​កូន​ចៅ​នេ‌កូដា រួម​ទាំង​អស់​មាន ៦៥២ នាក់។
61
ចំណែក​កូន​ចៅ​ពួក​សង្ឃ​មាន កូន​ចៅ​ហា‌បាយ៉ា កូន​ចៅ​ហាកូស កូន​ចៅ​បារស៊ី‌ឡាយ (ដែល​យក​កូន​ស្រី​របស់​បារ‌ស៊ីឡាយ ជា​អ្នក​ស្រុក​កាឡាត​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​ត្រូវ​ហៅ​តាម​ឈ្មោះ​គេ)។
62
អ្នក​ទាំង​នេះ​បាន​ស្វែង​រក​បញ្ជី‌ជាតិ​របស់​ខ្លួន ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​រាប់​តាម​ពង្សា‌វតារ តែ​រក​ពុំ​ឃើញ ដូច្នេះ គេចាត់​ទុក​អ្នក​ទាំង​នោះ​ថា​មាន​សៅ‌ហ្មង ហើយ​ត្រូវ​ដក​ចេញ​ពី​ការ‌ងារ​ជា​សង្ឃ។
63
លោក​ទេសាភិបាល​ហាម​ពួក​គេ​ថា មិន​ត្រូវ​បរិ‌ភោគ​ពី​របស់​បរិសុទ្ធ​បំផុត​ឡើយ រហូត​ទាល់​តែ​មាន​សង្ឃ​ម្នាក់​សុំ​ការ​បង្ហាញ​ពី​យូរីម និង​ធូមីម។
64
ក្រុម​ជំនុំ​ទាំង​មូល​មាន​ចំនួន ៤២ ៣៦០ នាក់
65
មិន​រាប់​អ្នក​បម្រើ​ប្រុស​ស្រី​របស់​គេ​ដែល​មាន ៧ ៣៣៧ នាក់​ទៀត​ទេ ហើយ​ក្នុង​ចំណោម​គេ​មាន​ពួកអ្នក​ចម្រៀង​ប្រុស​ស្រី ២០០ នាក់។
66
សេះ​របស់​គេ​មាន ៧៣៦ ក្បាល លា​កាត់​មាន ២៤៥ ក្បាល
67
សត្វ​អូដ្ឋមាន ៤៣៥ ក្បាល និង​លា​មាន ៦ ៧២០ ក្បាល។
68
ពេល​គេ​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម មាន​ពួក​មេដឹក​នាំ​ក្រុម​គ្រួសារ បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត សម្រាប់​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​កន្លែង​ដើម​ឡើង​វិញ។
69
គេ​ថ្វាយ​ជាមាស​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​ដារីក ប្រាក់​ប្រាំ​ពាន់​ម៉ានេ និង​សម្លៀក‌បំពាក់​ពួក​សង្ឃ​មួយ​រយ​សម្រាប់ ដាក់​ក្នុង​ឃ្លាំង​សម្រាប់​ការ​ងារ​នោះ តាម​សមត្ថ‌ភាព​របស់​ខ្លួន។
70
ពួក​សង្ឃ ពួក​លេវី ប្រជា‌ជន​មួយ​ចំនួន ពួក​ចម្រៀង ពួក​ឆ្មាំ​ទ្វារ និង​ពួក​អ្នក​បម្រើ​ព្រះ‌វិហារ បានរស់​នៅ​តាម​ទី​ក្រុង​របស់​គេ​រៀងៗ​ខ្លួន ហើយ​ពួក​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ក៏​បាន​រស់​នៅ​ក្នុង​ទី​ក្រុង​របស់​គេ​រៀង​ៗ​ខ្លួន​ដែរ។
Khmer Bible 2016
2016 United Bible Societies
:
រក្សាទុកកំណត់ចំណាំ