|
| 1 |
|
| នៅពេលសង់កំពែងឡើងវិញរួចរាល់ហើយ ខ្ញុំក៏បានដាក់សន្លឹកទ្វារក្រុង ហើយគេចាត់តាំងអោយមានអ្នកយាមទ្វារ អ្នកចំរៀង និងពួកលេវីឡើងវិញ។ |
|
| 2 |
|
| ខ្ញុំបានចាត់តាំងមនុស្សពីរនាក់អោយគ្រប់គ្រងលើទីក្រុង គឺលោកហាណានី ជាប្អូនរបស់ខ្ញុំ និងលោកហាណានា ជាមេបញ្ជាការបន្ទាយក្រុងយេរូសាឡឹម ហើយមានចិត្តស្មោះត្រង់ និងគោរពកោតខ្លាចព្រះជាម្ចាស់ជាងគេទាំងអស់។ |
|
| 3 |
|
| ខ្ញុំបញ្ជាអ្នកទាំងពីរថា៖ «មិនត្រូវបើកទ្វារក្រុងយេរូសាឡឹមមុនពេលព្រះអាទិត្យបញ្ចេញកំដៅឡើយ ហើយនៅពេលល្ងាចត្រូវអោយគេខ្ទាស់រនុក មុនពេលដែលអ្នកយាមចាកចេញពីកន្លែងយាម។ រីឯអ្នកក្រុងយេរូសាឡឹម ត្រូវដាក់វេនគ្នាយាមនៅមុខផ្ទះរបស់ខ្លួន»។ |
|
| 4 |
|
| យេរូសាឡឹមជាក្រុងមួយធំទូលាយ ប៉ុន្តែ មានប្រជាជនតិចរស់នៅ ហើយមានផ្ទះជាច្រើនដែលពុំទានបានសង់ឡើងវិញនៅឡើយ។ |
|
| 5 |
|
| ព្រះរបស់ខ្ញុំបានបណ្ដាលចិត្តខ្ញុំអោយប្រមូលពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនមកជួបជុំគ្នា ដើម្បីជំរឿនប្រជាជន។ ខ្ញុំបានពិនិត្យមើលបញ្ជីរាយនាមក្រុមគ្រួសាររបស់អស់អ្នកដែលវិលមកក្រុងយេរូសាឡឹមមុនគេ ឃើញមានឈ្មោះដូចតទៅ: |
|
| 6 |
|
| ក្នុងចំណោមអស់អ្នកដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូនចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលត្រឡប់មកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។ |
|
| 7 |
|
| អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកអសារា លោករ៉ាអាមា លោកណាហាម៉ានី លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសពេរែត លោកប៊ីគវ៉ាយ លោកនេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រាអែលមានដូចតទៅ: |
|
| 8 |
|
| កូនចៅរបស់លោកប៉ារ៉ូស មាន ២ ១៧២នាក់ |
|
| 9 |
|
| កូនចៅរបស់លោកសេផាធា មាន ៣៧២នាក់ |
|
| 10 |
|
| កូនចៅរបស់លោកអើរ៉ាស មាន ៦៥២នាក់ |
|
| 11 |
|
| កូនចៅរបស់លោកផាហាត-ម៉ូអាប់ កូនចៅរបស់លោកយេសួរ និងកូនចៅរបស់លោកយ៉ូអាប់ មាន ២ ៨១៨នាក់ |
|
| 12 |
|
| កូនចៅរបស់លោកអេឡាំ មាន ១ ២៥៤នាក់ |
|
| 13 |
|
| កូនចៅរបស់លោកសាធូ មាន ៨៤៥នាក់ |
|
| 14 |
|
| កូនចៅរបស់លោកសាកាយ មាន ៧៦០ នាក់ |
|
| 15 |
|
| កូនចៅរបស់លោកប៊ីនុយ មាន ៦៤៨នាក់ |
|
| 16 |
|
| កូនចៅរបស់លោកបេបាយ មាន ៦២៨នាក់ |
|
| 17 |
|
| កូនចៅរបស់លោកអាសកាដ មាន ២ ៣២២នាក់ |
|
| 18 |
|
| កូនចៅរបស់លោកអដូនីកាំ មាន ៦៦៧នាក់ |
|
| 19 |
|
| កូនចៅរបស់លោកប៊ីគវ៉ៃ មាន ២ ០៦៧នាក់ |
|
| 20 |
|
| កូនចៅរបស់លោកអេឌីន មាន ៦៥៥នាក់ |
|
| 21 |
|
| កូនចៅរបស់លោកអេធើ ដែលជាពូជពង្សរបស់លោកហេសេគា មាន ៩៨នាក់ |
|
| 22 |
|
| កូនចៅរបស់លោកហាស៊ូម មាន ៣២៨នាក់ |
|
| 23 |
|
| កូនចៅរបស់លោកបេសាយ មាន ៣២៤នាក់ |
|
| 24 |
|
| កូនចៅរបស់លោកហារេប មាន ១១២នាក់ |
|
| 25 |
|
| កូនចៅរបស់អ្នកស្រុកគីបៀន មាន ៩៥នាក់ |
|
| 26 |
|
| អ្នកភូមិបេថ្លេហិម និងនថូផា មាន១៨៨នាក់ |
|
| 27 |
|
| អ្នកភូមិអាណាថោត មាន ១២៨នាក់ |
|
| 28 |
|
| អ្នកភូមិបេតអាសម៉ាវែត មាន ៤២នាក់ |
|
| 29 |
|
| អ្នកក្រុងគារយ៉ាត-យ៉ារីម កេភីរ៉ា និងបៀរ៉ុត មាន ៧៤៣នាក់ |
|
| 30 |
|
| អ្នកក្រុងរ៉ាម៉ា និងកេបា មាន ៦២១នាក់ |
|
| 31 |
|
| អ្នកក្រុងមីកម៉ាស មាន ១២២នាក់ |
|
| 32 |
|
| អ្នកក្រុងបេតអែល និងអៃ មាន ១២៣នាក់ |
|
| 33 |
|
| អ្នកភូមិនេបូរមួយទៀត មាន ៥២នាក់ |
|
| 34 |
|
| កូនចៅរបស់លោកអេឡាំម្នាក់ទៀត មាន ១ ២៥៤នាក់ |
|
| 35 |
|
| កូនចៅរបស់លោកហារីម មាន ៣២០នាក់ |
|
| 36 |
|
| អ្នកក្រុងយេរីខូ មាន ៣៤៥នាក់ |
|
| 37 |
|
| អ្នកក្រុងឡូដ ហាឌីដ និងអូណូ មាន ៧២១នាក់ |
|
| 38 |
|
| អ្នកក្រុងសេណាអា មាន ៣ ៩៣០ នាក់។ |
|
| 39 |
|
| ក្រុមបូជាចារ្យជាកូនចៅលោកយេដាយ៉ា ក្រុមគ្រួសារលោកយេសួរ មាន ៩៧៣នាក់ |
|
| 40 |
|
| កូនចៅរបស់លោកអ៊ីមមើរ មាន ១ ០៥២នាក់ |
|
| 41 |
|
| កូនចៅរបស់លោកផាសហ៊ើរ មាន ១ ២៤៧នាក់ |
|
| 42 |
|
| កូនចៅរបស់លោកហារីម មាន ១ ០១៧នាក់។ |
|
| 43 |
|
| ក្រុមលេវីជាកូនចៅរបស់លោកយេសួរ កូនចៅរបស់លោកកាឌមាល និងកូនចៅរបស់លោកហូដាវា មាន ៧៤នាក់។ |
|
| 44 |
|
| ក្រុមចំរៀងជាកូនចៅរបស់លោកអេសាភ មាន ១៤៨នាក់។ |
|
| 45 |
|
| ក្រុមយាមទ្វារ ជាកូនចៅរបស់លោកសាលូម កូនចៅរបស់លោកអេធើ កូនចៅរបស់លោកថាលម៉ូន កូនចៅរបស់លោកអ័កគូប កូនចៅរបស់លោកហាធីថា និងកូនចៅរបស់លោកសូបាយ មាន ១៣៨នាក់។ |
|
| 46 |
|
| ក្រុមអ្នកបំរើព្រះវិហារ ដែលជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបាអូត |
|
| 47 |
|
| កូនចៅរបស់លោកកេរ៉ូស កូនចៅរបស់លោកស៊ីយ៉ាហា កូនចៅរបស់លោកផាដូន |
|
| 48 |
|
| កូនចៅរបស់លោកលេបាណា កូនចៅរបស់លោកហាកាបា កូនចៅរបស់លោកសាលម៉ាយ |
|
| 49 |
|
| កូនចៅរបស់លោកហាណាន កូនចៅរបស់លោកគីដេល កូនចៅរបស់លោកកាហារ |
|
| 50 |
|
| កូនចៅរបស់លោករីអាយ៉ា កូនចៅរបស់លោករេស៊ីន កូនចៅរបស់លោកនេកូដា |
|
| 51 |
|
| កូនចៅរបស់លោកកាសាម កូនចៅរបស់លោកអ៊ូសា កូនចៅរបស់លោកផាសេហា |
|
| 52 |
|
| កូនចៅរបស់លោកបេសាយ កូនចៅរបស់លោកមេហ៊ូនីម កូនចៅរបស់លោកនេភូស៊ីម |
|
| 53 |
|
| កូនចៅរបស់លោកបាកប៊ូក កូនចៅរបស់លោកហាគូផា កូនចៅរបស់លោកហាហ៊ើរ |
|
| 54 |
|
| កូនចៅរបស់លោកបាសលូត កូនចៅរបស់លោកមេហ៊ីដា កូនចៅរបស់លោកហារសា |
|
| 55 |
|
| កូនចៅរបស់លោកបារកូស កូនចៅរបស់លោកស៊ីសេរ៉ា កូនចៅរបស់លោកថាម៉ា |
|
| 56 |
|
| កូនចៅរបស់លោកនេស៊ីយ៉ា កូនចៅរបស់លោកហាធីផា |
|
| 57 |
|
| កូនចៅពួកអ្នកបំរើរបស់ព្រះបាទសាឡូម៉ូន គឺកូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរូដា |
|
| 58 |
|
| កូនចៅរបស់លោកយាឡា កូនចៅរបស់លោកដារកុន កូនចៅរបស់លោកគីដេល |
|
| 59 |
|
| កូនចៅរបស់លោកសេផាធា កូនចៅរបស់លោកហាធីល កូនចៅរបស់លោកផូកេរេត-ពីសេបែម និងកូនចៅរបស់លោកអាំម៉ូន |
|
| 60 |
|
| សរុបទាំងអស់ក្រុមអ្នកបំរើព្រះវិហារ និងកូនចៅពួកអ្នកបំរើរបស់ព្រះបាទសាឡូម៉ូន មាន ៣៩២នាក់។ |
|
| 61 |
|
| រីឯអស់អ្នកដែលមកពីធេល-មែឡា ធេលហារេសា កេរូប-អដាន និងអ៊ីមមើរ ហើយពុំស្គាល់ញាតិសន្ដាន និងដូនតារបស់ខ្លួន ដើម្បីបញ្ជាក់ថាគេពិតជាជនជាតិអ៊ីស្រាអែលមែននោះគឺ |
|
| 62 |
|
| កូនចៅរបស់លោកដេឡាយ៉ា កូនចៅរបស់លោកថូប៊ីយ៉ា និងកូនចៅរបស់លោកនេកូដា ដែលមានចំនួន ៦៤២នាក់។ |
|
| 63 |
|
| ក្នុងចំណោមក្រុមបូជាចារ្យ មានកូនចៅរបស់លោកហាបាយ៉ា កូនចៅរបស់លោកហាគូស កូនចៅរបស់លោកបាស៊ីឡៃ ដែលបានរៀបការជាមួយកូនស្រីរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដ ហើយដាក់ឈ្មោះខ្លួនដូចឪពុកក្មេក។ |
|
| 64 |
|
| អ្នកទាំងនេះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេក៏បាត់បង់តំណែងជាបូជាចារ្យ |
|
| 65 |
|
| ហើយលោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែបូជាចារ្យណាម្នាក់សាកសួរយូរឹម និងធូមីម* ជាមុនសិន។ |
|
| 66 |
|
| សហគមន៍ទាំងមូលមានចំនួន ៤២ ៣៦០ នាក់ |
|
| 67 |
|
| ដោយឥតរាប់បញ្ចូលអ្នកបំរើប្រុសស្រីរបស់ពួកគេ ដែលចំនួន ៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេមានអ្នកចំរៀងប្រុសស្រី ២៤៥នាក់។ |
|
| 68 |
|
| មានសេះទាំងអស់ ៧៣៦ក្បាល លាកាត់ ២៤៥ក្បាល |
|
| 69 |
|
| អូដ្ឋ ៤៣៥ក្បាល និងលា ៦ ៧២០ ក្បាល។ |
|
| 70 |
|
| មានមេដឹកនាំក្រុមគ្រួសារមួយចំនួនបានថ្វាយប្រាក់ សំរាប់ការសង់ព្រះវិហារ។ លោកអភិបាលបានថ្វាយមាសមួយពាន់តម្លឹង សំរាប់ព្រះវិហារ ព្រមទាំងពែងហាសិប និងសម្លៀកបំពាក់បូជាចារ្យ ចំនួនប្រាំរយសាមសិបសំរាប់។ |
|
| 71 |
|
| មេដឹកនាំរបស់ក្រុមគ្រួសារបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹងសំរាប់ការសង់ព្រះវិហារ ព្រមទាំងប្រាក់ពីរពាន់ពីររយណែន។ |
|
| 72 |
|
| ប្រជាជនឯទៀតៗបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹង ប្រាក់ពីរពាន់ណែន និងសម្លៀកបំពាក់បូជាចារ្យ ហុកសិបប្រាំពីរសំរាប់។ |
|
| 73 |
|
| ក្រុមបូជាចារ្យក្រុមលេវី ក្រុមយាមទ្វារក្រុមចំរៀងប្រជាជន ក្រុមអ្នកបំរើព្រះវិហារ និងអ៊ីស្រាអែលទាំងមូល បានទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | | ៣២ | | ៣៣ | | ៣៤ | | ៣៥ | | ៣៦ | | ៣៧ | | ៣៨ | | ៣៩ | | ៤០ | | ៤១ | | ៤២ | | ៤៣ | | ៤៤ | | ៤៥ | | ៤៦ | | ៤៧ | | ៤៨ | | ៤៩ | | ៥០ | | ៥១ | | ៥២ | | ៥៣ | | ៥៤ | | ៥៥ | | ៥៦ | | ៥៧ | | ៥៨ | | ៥៩ | | ៦០ | | ៦១ | | ៦២ | | ៦៣ | | ៦៤ | | ៦៥ | | ៦៦ | | ៦៧ | | ៦៨ | | ៦៩ | | ៧០ | | ៧១ | | ៧២ | | ៧៣ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer/nehemiah/007.mp3
13
7