|
| 1 |
|
| ដូច្នេះ ឱយ៉ូបអើយ ខ្ញុំសូមលោកស្តាប់ សេចក្ដីអធិប្បាយរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកចំពោះពាក្យរបស់ខ្ញុំចុះ។ |
|
| 2 |
|
| មើល៍ ខ្ញុំបានបើកមាត់ហើយ អណ្ដាតក៏បានរលាស់និយាយនៅក្នុងមាត់ខ្ញុំ។ |
|
| 3 |
|
| ពាក្យសម្ដីខ្ញុំនឹងសម្ដែងចេញ ជាសេចក្ដីទៀងត្រង់ពីចិត្តខ្ញុំ ហើយបបូរមាត់ខ្ញុំនឹងនិយាយយ៉ាងច្បាស់ ពីសេចក្ដីដែលខ្ញុំដឹង។ |
|
| 4 |
|
| ព្រះវិញ្ញាណនៃព្រះបានបង្កើតខ្ញុំ ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តា បានប្រោសឲ្យខ្ញុំមានជីវិត |
|
| 5 |
|
| បើលោកអាចនឹងឆ្លើយបាន នោះសូមឆ្លើយមកចុះ សូមរៀបលំដាប់សេចក្ដីនៅមុខខ្ញុំ រួចឈរឡើង។ |
|
| 6 |
|
| មើល៍ លោក និងខ្ញុំក៏ដូចគ្នានៅចំពោះព្រះ ខ្ញុំបានកើតពីដីមកដែរ។ |
|
| 7 |
|
| ខ្ញុំឥតមានសេចក្ដីស្ញែងខ្លាចណា នាំឲ្យលោកភ័យទេ ហើយអំណាចខ្ញុំក៏នឹងមិនសង្កត់លើលោកដែរ។ |
|
| 8 |
|
| ប៉ុន្តែ លោកបាននិយាយឲ្យត្រចៀកខ្ញុំឮ ហើយខ្ញុំបានឮពាក្យរបស់លោកថា |
|
| 9 |
|
| "ខ្ញុំស្អាត ឥតមានមន្ទិលឡើយ ខ្ញុំគ្មានទោស ក៏គ្មានអំពើទុច្ចរិតណានៅក្នុងខ្លួនខ្ញុំដែរ។ |
|
| 10 |
|
| មើល៍! ព្រះរកហេតុទាស់នឹងខ្ញុំ ព្រះអង្គរាប់ខ្ញុំដូចជាខ្មាំងសត្រូវរបស់ព្រះអង្គ |
|
| 11 |
|
| ព្រះអង្គបានដាក់ជើងខ្ញុំភ្ជាប់ខ្នោះ ហើយក៏ឃ្លាំមើលផ្លូវរបស់ខ្ញុំ"។ |
|
| 12 |
|
| ដូច្នេះ ខ្ញុំសូមឆ្លើយប្រាប់លោកថា លោកមិនសុចរិតទេ ដ្បិតព្រះធំជាងមនុស្ស។ |
|
| 13 |
|
| ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គ ដោយពោលថា "ព្រះអង្គមិនឆ្លើយតប នឹងពាក្យណាមួយរបស់មនុស្ស" ដូច្នេះ? |
|
| 14 |
|
| តែព្រះក៏មានព្រះបន្ទូលមកម្តង ជាពីរដងផង ឥតមានអ្នកណា ស្វែងរកន័យសេចក្ដីទេ។ |
|
| 15 |
|
| គឺក្នុងពេលយល់សប្តិ ឬក្នុងការជាក់ស្តែងនៅពេលយប់ ក្នុងកាលដែលមនុស្សដេកលក់ស៊ប់នៅដំណេក |
|
| 16 |
|
| នៅវេលានោះ ព្រះអង្គបើកត្រចៀកមនុស្ស ហើយក៏បោះត្រាសេចក្ដីដែលព្រះអង្គប្រដៅគេ |
|
| 17 |
|
| ដើម្បីទាញមនុស្សចេញពីការដែលគេគិតធ្វើ ហើយរាំងរាគេពីសេចក្ដីអំនួត |
|
| 18 |
|
| ព្រះអង្គឃាំងព្រលឹងគេឲ្យរួចពីជង្ហុក និងជីវិតគេឲ្យរួចពីការវិនាសដោយដាវ។ |
|
| 19 |
|
| គេត្រូវវាយផ្ចាល ដោយឈឺចាប់ដេកនៅដំណេក ហើយអស់ទាំងឆ្អឹងគេក៏ឈឺដែរ។ |
|
| 20 |
|
| ហេតុនោះ បានជាជីវិតគេធុំអាហារ ហើយព្រលឹងគេក៏ខ្ពើមចំណី។ |
|
| 21 |
|
| សាច់គេក៏ស្គមស្គាំងទៅ ពីមុនមើលមិនឃើញឆ្អឹងសោះ តែឥឡូវឃើញសុទ្ធតែឆ្អឹង។ |
|
| 22 |
|
| ព្រលឹងគេចូលទៅជិតរណ្តៅស្លាប់ ហើយជីវិតគេក៏ជិតដល់មេបំផ្លាញហើយ។ |
|
| 23 |
|
| ប្រសិនបើមានទេវតាមួយអង្គនៅជាមួយគេ ដើម្បីថ្លែងការ គឺមួយក្នុងមួយពាន់ សម្រាប់នឹងបង្ហាញឲ្យមនុស្សស្គាល់ ផ្លូវដែលត្រូវប្រព្រឹត្ត |
|
| 24 |
|
| ព្រះអង្គប្រោសមេត្តាដល់គេ ដោយព្រះបន្ទូលថា "ចូរជួយឲ្យរួច កុំឲ្យធ្លាក់ចុះក្នុងរណ្តៅឡើយ ដ្បិតយើងរកបានថ្លៃលោះគេហើយ"។ |
|
| 25 |
|
| យ៉ាងនោះសាច់គេ នឹងស្រស់ជាងសាច់របស់កូនក្មេង ក៏នឹងប្រែទៅដូចកាលនៅក្មេងវិញ។ |
|
| 26 |
|
| គេនឹងអធិស្ឋានដល់ព្រះ ហើយព្រះអង្គស្ដាប់គេ ឲ្យគេបានឃើញព្រះភក្ត្រព្រះអង្គដោយអំណរ ហើយព្រះអង្គនឹងប្រគល់ សេចក្ដីសុចរិតដល់គេវិញ។ |
|
| 27 |
|
| គេនឹងច្រៀងនៅមុខមនុស្ស ដោយពាក្យថា "ខ្ញុំបានធ្វើបាប ហើយរំលងនឹងសេចក្ដីត្រឹមត្រូវ ជាការដែលឥតមានប្រយោជន៍ដល់ខ្ញុំ។ |
|
| 28 |
|
| ព្រះអង្គបានលោះព្រលឹងខ្ញុំ មិនឲ្យធ្លាក់ទៅក្នុងរណ្តៅទេ ជីវិតខ្ញុំក៏នឹងឃើញពន្លឺដែរ"។ |
|
| 29 |
|
| មើល៍! ព្រះធ្វើការទាំងនេះដល់មនុស្ស ចំនួនពីរដង ហើយបីដងផង |
|
| 30 |
|
| ដើម្បីទាញព្រលឹងគេពីរណ្តៅមកវិញ ប្រយោជន៍ឲ្យគេបានភ្លឺ ដោយពន្លឺនៃមនុស្សរស់។ |
|
| 31 |
|
| ឱយ៉ូបអើយ សូមផ្ទៀងត្រចៀកស្តាប់ខ្ញុំសិន សូមលោកនៅស្ងៀម នោះខ្ញុំនឹងនិយាយ |
|
| 32 |
|
| បើលោកមានអ្វីនឹងពោល សូមឆ្លើយតបមកចុះ សូមពោលចេញមក ដ្បិតខ្ញុំចង់កែឲ្យលោកបានសុចរិតវិញ។ |
|
| 33 |
|
| បើគ្មានទេ សូមស្តាប់ខ្ញុំចុះ សូមលោកនៅស្ងៀម ខ្ញុំនឹងបង្រៀនឲ្យលោកមានប្រាជ្ញា»។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | | ៣២ | | ៣៣ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2016/job/033.mp3
42
33