|
| 1 |
|
| លោកអេលីហ៊ូវមានប្រសាសន៍ ទៀតថា៖ |
|
| 2 |
|
| «តើអ្នកស្មានថាអ្នកត្រូវទាំងស្រុងឬ? តើអ្នកអាចពោលថា អ្នកសុចរិត ជាងអុលឡោះឬ? |
|
| 3 |
|
| អ្នកបានអង្វរទ្រង់ថា: “បើខ្ញុំមិនប្រព្រឹត្តអំពើបាបសោះ នោះគ្មានប្រយោជន៍អ្វីសម្រាប់ទ្រង់ទេ ហើយខ្ញុំក៏មិនចំណេញអ្វីដែរ!”។ |
|
| 4 |
|
| ខ្ញុំសូមឆ្លើយទៅអ្នក ព្រមទាំងមិត្តភក្ដិរបស់អ្នកដូចតទៅ: |
|
| 5 |
|
| សូមអ្នកសម្លឹងមើលទៅលើមេឃ សូមមើលទៅពពក ថាតើវាខ្ពស់ជាងអ្នកប៉ុនណា! |
|
| 6 |
|
| បើអ្នកប្រព្រឹត្តអំពើបាប តើអ្នកធ្វើឲ្យទ្រង់អំពល់យ៉ាងណា បើអ្នកបំពានលើហ៊ូកុំកាន់តែច្រើនឡើងៗ តើទ្រង់ខ្វល់ខ្វាយឬទេ? |
|
| 7 |
|
| បើអ្នកជាមនុស្សសុចរិត តើបានផលអ្វីចំពោះទ្រង់? តើទ្រង់ទទួលអ្វីពីអ្នក? |
|
| 8 |
|
| តាមពិត អំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ផ្ដល់តែទុក្ខទោសដល់មនុស្សដូចអ្នកប៉ុណ្ណោះ ហើយអំពើសុចរិតដែលអ្នកប្រព្រឹត្ត ក៏ផ្ដល់ផលប្រយោជន៍សម្រាប់តែមនុស្សដែរ។ |
|
| 9 |
|
| ពេលណាមានការជិះជាន់សង្កត់សង្កិនច្រើន មនុស្សតែងតែស្រែកថ្ងូរ ហើយពេលណាអ្នកកាន់អំណាចប្រព្រឹត្ត អំពើឃោរឃៅកាន់តែខ្លាំងឡើងៗ មនុស្សតែងតែស្រែកហៅគេជួយ |
|
| 10 |
|
| តែពុំមាននរណាម្នាក់ពោលថា: “អុលឡោះដែលបានបង្កើតខ្ញុំ ហើយធ្លាប់ដាស់តឿនខ្ញុំ ឲ្យច្រៀងទំនុកតម្កើងនៅពេលរាត្រីនោះ តើទ្រង់នៅឯណា”? |
|
| 11 |
|
| ទ្រង់ប្រៀនប្រដៅឲ្យយើងមានចំណេះ ជាងសត្វដែលរស់នៅលើដី ទ្រង់ប្រទានឲ្យយើងមានប្រាជ្ញា ជាងបក្សាបក្សីដែលហើរនៅលើមេឃ។ |
|
| 12 |
|
| ពេលគេស្រែករកទ្រង់ ព្រោះតែអំនួត និងអំពើអាក្រក់របស់គេ ទ្រង់មិនឆ្លើយទេ |
|
| 13 |
|
| គេស្រែករកទ្រង់ តែឥតបានផលអ្វីឡើយ ព្រោះទ្រង់មិនព្រមស្ដាប់ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត មិនរវីរវល់នឹងគេទេ។ |
|
| 14 |
|
| អ្នកពោលថា អ្នកមិនឃើញទ្រង់ អ្នកបានផ្ញើសំណុំរឿងទៅទ្រង់ ហើយអ្នកនៅរង់ចាំ។ |
|
| 15 |
|
| អ្នកគិតថាទ្រង់មិនដាក់ទោស ហើយទ្រង់ក៏មិនចាប់ភ្លឹកនឹងការបះបោរ របស់អ្នកដែរ។ |
|
| 16 |
|
| អ្វីៗដែលអៃយ៉ូបនិយាយសុទ្ធតែឥតបានការ អ្នកចេះតែពោលពាក្យសំដីឥតខ្លឹមសារ»។ |
|
|
|
|