|
| 1 |
|
| លោកអេលីផាស ជាអ្នកស្រុកថេម៉ាន ពោលឡើងថា៖ |
|
| 2 |
|
| «ប្រសិនបើយើងជូនយោបល់តែមួយម៉ាត់ តើលោកធុញទ្រាន់នឹងស្ដាប់ឬទេ? ប៉ុន្តែ តើនរណាទ្រាំមិននិយាយកើត? |
|
| 3 |
|
| លោកបានទូន្មានមនុស្សជាច្រើន ហើយលោកក៏បានជួយមនុស្សជាច្រើន អោយមានកម្លាំងឡើងវិញដែរ។ |
|
| 4 |
|
| ពាក្យដែលលោកមានប្រសាសន៍ បានធ្វើអោយអ្នកដែលដួលអាចងើបឡើងវិញ លោកក៏បានធ្វើអោយអ្នកដែលទន់ជង្គង់ អាចឈរមាំមួនឡើងវិញដែរ។ |
|
| 5 |
|
| ឥឡូវនេះ ដល់វេនលោក លោកបែរជាបាក់ទឹកចិត្ត ពេលហេតុការណ៍នេះកើតមានដល់លោក លោកបែរជាវិលវល់ក្នុងចិត្តទៅវិញ។ |
|
| 6 |
|
| លោកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយរស់នៅដោយទៀងត្រង់ ដូច្នេះ ចូរមានសង្ឃឹម និងផ្ញើជីវិតលើព្រះអង្គចុះ។ |
|
| 7 |
|
| សូមលោកគិតមើលចុះថា តើមនុស្សស្លូតត្រង់ដែលវិនាសសូន្យ ហើយមនុស្សសុចរិតដែលអន្តរាយឬទេ? |
|
| 8 |
|
| ខ្ញុំធ្លាប់ឃើញថា អស់អ្នកដែលភ្ជួររាស់ សាបព្រោះអំពើអាក្រក់ និងអំពើទុច្ចរិត រមែងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្តជានិច្ច |
|
| 9 |
|
| គឺពួកគេវិនាសដោយសារព្រះពិរោធរបស់ ព្រះជាម្ចាស់ដែលបក់បោកមកលើពួកគេ ដូចព្យុះសង្ឃរា។ |
|
| 10 |
|
| ពួកគេស្រែកដូចសិង្ហ ហើយគ្រហឹមដូចខ្លា តែព្រះអម្ចាស់នឹងបំបិទមាត់ ហើយបំបាក់ចង្កូមរបស់ពួកគេ។ |
|
| 11 |
|
| សិង្ហសាហាវនឹងវិនាសទៅដោយអត់អាហារ កូនរបស់វានឹងខ្ចាត់ខ្ចាយទៅគ្រប់ទិសទី។ |
|
| 12 |
|
| ខ្ញុំបានឮសេចក្ដីមួយយ៉ាងស្ងាត់ៗ ហើយត្រចៀកខ្ញុំស្ដាប់ឮសំឡេងមួយ យ៉ាងស្រាលៗ។ |
|
| 13 |
|
| ខ្ញុំឮសេចក្ដីនោះក្នុងសុបិននៅពេលយប់ គឺក្នុងពេលដែលមនុស្សដេកលង់លក់ឥតដឹងខ្លួន។ |
|
| 14 |
|
| ខ្ញុំភ័យខ្លាច និងរន្ធត់ ញាប់ញ័រសព្វសព៌ាង្គកាយ |
|
| 15 |
|
| គឺហាក់ដូចជាមានខ្យល់បក់មកប៉ះនឹង ផ្ទៃមុខរបស់ខ្ញុំ ធ្វើអោយខ្ញុំព្រឺសម្បុរ។ |
|
| 16 |
|
| មានម្នាក់ឈរនៅក្បែរខ្ញុំ តែខ្ញុំមើលមិនស្គាល់ថាជានរណាទេ មានដូចជាស្រមោលមួយនៅចំពោះមុខខ្ញុំ ហើយក្នុងភាពស្ងប់ស្ងាត់នោះ ខ្ញុំឮសំឡេងមួយបន្លឺឡើងថា: |
|
| 17 |
|
| “តើមនុស្សដែលតែងតែស្លាប់ សុចរិតជាងព្រះជាម្ចាស់ តើគេបរិសុទ្ធជាងព្រះដែលបានបង្កើតខ្លួនឬ? |
|
| 18 |
|
| សូម្បីតែពួកទេវតា ជាអ្នកបំរើរបស់ព្រះអង្គ ក៏ព្រះអង្គទុកចិត្តពុំបានទៅហើយ ព្រោះព្រះអង្គទតឃើញគេមានកំហុស |
|
| 19 |
|
| នោះចំណង់បើមនុស្សដែលមានធាតុជាដីឥដ្ឋ កើតមកពីធូលីដី ហើយដែលគេអាចជាន់កំទេចដូចដង្កូវនេះ តើអោយព្រះអង្គទុកចិត្តដូចម្ដេចបាន? |
|
| 20 |
|
| ក្នុងពេលតែមួយថ្ងៃ មនុស្សត្រូវអន្តរាយ ហើយវិនាសសូន្យទៅ ដោយគ្មាននរណាចាប់អារម្មណ៍ឡើយ។ |
|
| 21 |
|
| ពេលខ្សែជីវិតរបស់គេត្រូវដាច់ គេស្លាប់ទៅ ទាំងមិនយល់អ្វីទាំងអស់”។ |
|
|
|
|