|
| 1 |
|
| តើឯងនឹងស្ទូចចាប់ក្រពើ បាន ឬយកខ្សែទៅចងអណ្ដាតវាបានឬទេ? |
|
| 2 |
|
| តើឯងនឹងដាក់កន្លុះនៅច្រមុះវា ឬយកតម្ពក់ថ្ពក់ថ្គាមវាបានឬ? |
|
| 3 |
|
| តើវានឹងអង្វរឯង ឬនឹងនិយាយពាក្យស្រទន់ដល់ឯងឬ? |
|
| 4 |
|
| តើវានឹងចុះសន្យានឹងឯង ឲ្យឯងបានយកវាទៅបម្រើជាដរាបឬ? |
|
| 5 |
|
| តើឯងនឹងលេងជាមួយវា ដូចជាលេងនឹងចាប ឬចងវាទុកឲ្យពួកទាសីឯងឬ? |
|
| 6 |
|
| តើពួកនេសាទនឹងចាប់វាលក់ ដោយបែងចំណែកទៅឲ្យពួកឈ្មួញឬ? |
|
| 7 |
|
| តើឯងអាចនឹងចាក់ស្បែកវាពេញដោយផ្លែច្បូក ឬក្បាលវាដោយស្នចាក់ត្រីបានឬ? |
|
| 8 |
|
| ចូរឯងដាក់ដៃពាល់វាមើល រួចឲ្យចាំទុក កុំឲ្យធ្វើទៀត |
|
| 9 |
|
| មើល៍! ដែលចាំចាប់វា នោះនឹងខកចិត្តហើយ គ្រាន់តែឃើញវា នោះស្លុតចិត្តហើយ។ |
|
| 10 |
|
| បើគ្មានអ្នកណាអាចហ៊ានដាស់វាឡើងដូច្នេះ តើមានអ្នកណាអាចឈរនៅមុខយើងបាន? |
|
| 11 |
|
| តើអ្នកណាដែលឲ្យអ្វីមកយើងជាមុន ដើម្បីឲ្យយើងត្រូវសងគេវិញ? អ្វីៗសព្វសារពើនៅក្រោមមេឃជារបស់យើង។ |
|
| 12 |
|
| យើងមិនទាន់ឈប់និយាយពីជើង និងកម្លាំងវា ឬពីរាងដ៏សមសួនរបស់វាផង។ |
|
| 13 |
|
| តើមានអ្នកណាអាចនឹងពន្លាត់ស្បែកវាបាន? តើអ្នកណាហ៊ានដាក់បង្ហៀរក្នុងមាត់វា? |
|
| 14 |
|
| តើអ្នកណាអាចនឹងបើកមាត់វាបាន? ធ្មេញវានៅព័ទ្ធជុំវិញគួរស្ញែងខ្លាច |
|
| 15 |
|
| ស្រកាវាជាទីអំនួតដល់វា ក៏ជាប់គ្នាដូចជាត្រា |
|
| 16 |
|
| មួយៗភ្ជាប់គ្នា ដល់ម៉្លេះបានជាខ្យល់ចូលមិនបានផង |
|
| 17 |
|
| មួយប្រទល់នឹងមួយ ហើយក៏ជាប់ៗគ្នា និងផ្តាច់ចេញពីគ្នាមិនបានឡើយ។ |
|
| 18 |
|
| កាលណាវាព្រួសទឹកចេញ នោះក៏បែកជាពន្លឺ ភ្នែកវាក៏ដូចជាអរុណរះ |
|
| 19 |
|
| មានអណ្ដាតភ្លើងចេញពីមាត់វា ហើយផ្កាភ្លើងហើរចេញមកដែរ។ |
|
| 20 |
|
| មានផ្សែងចេញពីរន្ធច្រមុះវាដូចជាចេញពីឆ្នាំង ឬពីថ្លាងដែលពុះ។ |
|
| 21 |
|
| ខ្យល់ដង្ហើមវាបង្កាត់ភ្លើងឡើង ហើយមានអណ្ដាតភ្លើងចេញពីមាត់វាមក។ |
|
| 22 |
|
| នៅត្រង់កវា មានកម្លាំងណាស់ ហើយសេចក្ដីស្ញែងខ្លាច ក៏លោតកញ្ឆេងនៅមុខវា |
|
| 23 |
|
| សាច់ស្រទាប់របស់វាក៏ជាប់ៗគ្នា ក៏មាំណាស់ និងបកចេញមិនបាន។ |
|
| 24 |
|
| បេះដូងវារឹងដូចជាថ្ម អើ ក៏រឹងដូចថ្មត្បាល់កិន។ |
|
| 25 |
|
| កាលណាវាចំកោងខ្លួនឡើង នោះមនុស្សខ្លាំងពូកែក៏ភ័យខ្លាច ហើយរត់ទៅដោយភាំងស្លុត។ |
|
| 26 |
|
| បើអ្នកណាយកដាវទៅកាប់វា ក៏មិនឈ្នះ ហើយលំពែង ដែកពួយ ឬស្នក៏ឥតប្រយោជន៍។ |
|
| 27 |
|
| វារាប់ដែកដូចជាចំបើង ហើយលង្ហិនដូចជាឈើពុក |
|
| 28 |
|
| ព្រួញនឹងធ្វើឲ្យវារត់មិនបាន ហើយបាញ់គ្រាប់ថ្ម ក៏ត្រឡប់ដូចជាជញ្ជ្រាំងដល់វា។ |
|
| 29 |
|
| វារាប់ដំបងដូចជាចំបើង ហើយក៏សើចឡកដាក់លំពែង។ |
|
| 30 |
|
| ពោះវាមានដូចជាអំបែងឆ្នាំង ក៏ធ្វើស្នាមដូចជារនាស់នៅលើភក់។ |
|
| 31 |
|
| វាធ្វើឲ្យទឹកជ្រៅចេញពពុះឡើងដូចជាឆ្នាំង ក៏ធ្វើឲ្យទឹកសមុទ្រត្រឡប់ដូចជាក្រឡទឹកអប់។ |
|
| 32 |
|
| វាធ្វើឲ្យមានផ្លូវភ្លឺតាមក្រោយវា គេនឹងស្មានថាទីជម្រៅមានសក់ស្កូវហើយ។ |
|
| 33 |
|
| នៅលើផែនដីគ្មានសត្វណាដូចវាឡើយ ជាសត្វដែលកើតមកឥតមានភ័យខ្លាច។ |
|
| 34 |
|
| វាមើលទៅឃើញគ្រប់ទាំងអស់ដែលខ្ពស់ ជាសត្វដែលគ្រប់គ្រងលើអស់ទាំងសត្វ ដែលមានសេចក្ដីអំនួត»។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | | ៣២ | | ៣៣ | | ៣៤ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2016/job/041.mp3
42
41