|
| 1 |
|
| នោះលោកយ៉ូបឆ្លើយឡើងថា៖ |
|
| 2 |
|
| «ឱបើសេចក្ដីមួម៉ៅរបស់ខ្ញុំបានថ្លឹងមើល ដោយដាក់លើជញ្ជីង ជាមួយសេចក្ដីទុក្ខលំបាករបស់ខ្ញុំនោះ។ |
|
| 3 |
|
| ដ្បិតនឹងធ្ងន់ជាងខ្សាច់សមុទ្រទៅទៀត គឺហេតុនោះបានជាពាក្យខ្ញុំ បានជ្រួសហួសទៅ។ |
|
| 4 |
|
| ព្រោះព្រួញរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា នៅជាប់ក្នុងខ្លួនខ្ញុំ វិញ្ញាណខ្ញុំក៏អកផឹកថ្នាំពិសនៃព្រួញទាំងនោះ អស់ទាំងសេចក្ដីស្ញែងខ្លាចរបស់ព្រះ បានតម្រៀបគ្នាទាស់នឹងខ្ញុំហើយ។ |
|
| 5 |
|
| បើលាព្រៃមានស្មៅស៊ី តើវាស្រែកដែរឬ? តើគោរោទ៍កំពុងដែលស៊ីចំបើងឬ? |
|
| 6 |
|
| របស់ដែលគ្មានរសជាតិ តើនឹងបរិភោគឥតអំបិលបានឬ? តើសរបស់ពងមានរសឬ? |
|
| 7 |
|
| សេចក្ដីដែលចិត្តខ្ញុំមិនព្រមប៉ះពាល់ នោះទុកដូចជាអាហារដែលគួរឆ្អើមដល់ខ្ញុំ។ |
|
| 8 |
|
| ឱប្រសិនបើខ្ញុំនឹងបានដូចសេចក្ដីសំណូម ហើយព្រះនឹងប្រោសប្រទានឲ្យខ្ញុំបាន តាមបំណងចិត្តនោះ។ |
|
| 9 |
|
| គឺសូមព្រះសព្វព្រះហឫទ័យនឹងកិនកម្ទេចខ្ញុំទៅ ហើយគ្រវីព្រះហស្ត ឲ្យខ្ញុំត្រូវកាត់ដាច់ចេញ។ |
|
| 10 |
|
| យ៉ាងនោះខ្ញុំនឹងនៅមានសេចក្ដីរដោះទុក្ខ ខ្ញុំនឹងមានសេចក្ដីរីករាយក្នុងសេចក្ដីឈឺចាប់នេះ ដែលមិនចេះប្រណីសោះ ព្រោះខ្ញុំមិនបានលាក់ទុកព្រះបន្ទូល របស់ព្រះដ៏បរិសុទ្ធឡើយ។ |
|
| 11 |
|
| តើកម្លាំងខ្ញុំជាអ្វី ដែលខ្ញុំនឹងនៅចាំទៀត? តើចុងបំផុតខ្ញុំនឹងទៅជាយ៉ាងណា បានជាត្រូវឲ្យខ្ញុំទ្រាំអត់? |
|
| 12 |
|
| តើកម្លាំងរបស់ខ្ញុំដូចជាកម្លាំងថ្មឬ? តើសាច់របស់ខ្ញុំជាលង្ហិនដែរឬ? |
|
| 13 |
|
| តាមពិត ក្នុងខ្លួនខ្ញុំ គ្មានទីពឹងទៀតទេ ហើយប្រាជ្ញាក៏បានត្រូវបណ្តេញឆ្ងាយពីខ្ញុំដែរ។ |
|
| 14 |
|
| អ្នកដែលមិនសម្ដែង សេចក្ដីអាណិតអាសូរដល់មិត្តភក្ដិ អ្នកនោះលែងកោតខ្លាច ព្រះដ៏មានគ្រប់ព្រះចេស្តា ហើយ។ |
|
| 15 |
|
| ឯបងប្អូនខ្ញុំវិញ គេបានប្រព្រឹត្ត ដោយចិត្តវៀចដូចជាជ្រោះទឹក គឺដូចជាបាតនៃជ្រោះទឹកដែលបាត់អស់ទៅ |
|
| 16 |
|
| ជាទឹកដែលមើលទៅខ្មៅៗ ដោយព្រោះកកហើយ ក៏មានហិមៈនៅកប់ក្នុងនោះដែរ |
|
| 17 |
|
| លុះមានពេលក្តៅក៏រលាយទៅ រួចដល់រដូវក្តៅ ទឹកនោះរីងបាត់ ពីកន្លែងអស់រលីង។ |
|
| 18 |
|
| ពួកដំណើរដែលដើរតាមផ្លូវនោះក៏បែរចេញ គេកប់បាត់ទៅក្នុងទីរហោស្ថាន ហើយត្រូវវិនាសសូន្យទៅ។ |
|
| 19 |
|
| ពួកដំណើរសាសន៍ថេម៉ាន គេដើរមករក ពួកសាសន៍សេបាក៏ទន្ទឹងចាំ |
|
| 20 |
|
| គេមានសេចក្ដីខ្មាស ដោយព្រោះបានទុកចិត្ត គេបានទៅដល់ទីនោះ តែត្រូវទាល់បើគិត។ |
|
| 21 |
|
| គឺអ្នករាល់គ្នាយ៉ាងនោះឯង អ្នករាល់គ្នាឃើញសេចក្ដីវេទនារបស់ខ្ញុំ ហើយក៏ស្លុតក្នុងចិត្ត។ |
|
| 22 |
|
| តើខ្ញុំបានថា សូមមេត្តាឲ្យអ្វីមកខ្ញុំ? ឬថា សូមយកទ្រព្យសម្បត្តិខ្លះរបស់អ្នក ថ្វាយជាតង្វាយឲ្យខ្ញុំផងឬ? |
|
| 23 |
|
| តើបានថា សូមជួយឲ្យខ្ញុំ រួចពីកណ្ដាប់ដៃនៃពួកសត្រូវ? ឬថា សូមលោះខ្ញុំពីកណ្ដាប់ដៃ នៃអ្នកដែលសង្កត់សង្កិនឬ? |
|
| 24 |
|
| សូមបង្រៀនខ្ញុំចុះ នោះខ្ញុំនឹងឈប់និយាយហើយ សូមពន្យល់ឲ្យខ្ញុំដឹងជាបានធ្វើខុសឆ្គងអ្វី។ |
|
| 25 |
|
| ពាក្យសម្ដីត្រឹមត្រូវ នោះពូកែបណ្ដាលយ៉ាងណាហ្ន៎ តែសេចក្ដីបន្ទោសរបស់អ្នករាល់គ្នា បានបន្ទោសអ្វីខ្លះ? |
|
| 26 |
|
| ដែលឃើញថា ពាក្យរបស់មនុស្ស ឥតសង្ឃឹមជាខ្យល់ទទេ តើអ្នកគិតបន្ទោសដល់ពាក្យសម្ដីឬ? |
|
| 27 |
|
| អ្នករាល់គ្នាគ្របសង្កត់លើពួកកំព្រា ហើយធ្វើទុក្ខបៀតបៀនដល់មិត្តសម្លាញ់ខ្លួនផង។ |
|
| 28 |
|
| ប៉ុន្តែ ឥឡូវនេះ សូមអ្នករាល់គ្នាមើលមកខ្ញុំ ដ្បិតខ្ញុំមិនហ៊ានកុហកប្រទល់មុខ នឹងអ្នករាល់គ្នាទេ។ |
|
| 29 |
|
| សូមឲ្យអ្នកគិតជាថ្មីវិញចុះ កុំឲ្យមានសេចក្ដីអយុត្តិធម៌ឡើយ សូមត្រឡប់មកគិតជាថ្មីឡើងវិញចុះ ដំណើរខ្ញុំនៅខាងសេចក្ដីសុចរិតទេ។ |
|
| 30 |
|
| តើមានអំពើទុច្ចរិតណានៅអណ្ដាតខ្ញុំឬ? តើខ្ញុំមិនចេះភ្លក់ដឹងសេចក្ដីខូចកាចទេឬ។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2016/job/006.mp3
42
6