|
| 1 |
|
| តើគ្មានពេលកេណ្ឌមនុស្ស ដែលនៅផែនដីទេឬ? តើជីវិតគេមិនមែនដូចជាជីវិត របស់អ្នកស៊ីឈ្នួលទេឬ? |
|
| 2 |
|
| ដូចជាទាសករ ដែលប្រាថ្នាចង់ជ្រកម្លប់ ហើយដូចជាអ្នកស៊ីឈ្នួល ដែលទន្ទឹងរង់ចាំបើកប្រាក់ឈ្នួល |
|
| 3 |
|
| ខ្ញុំក៏ទទួលរងទុក្ខវេទនាជាច្រើនខែ ហើយក៏នឿយហត់រាល់តែយប់ដូច្នោះដែរ។ |
|
| 4 |
|
| កាលណាខ្ញុំទៅដេក ខ្ញុំតែងតែនឹកថា តើកាលណាខ្ញុំនឹងក្រោកឡើង? ប៉ុន្តែ ពេលយប់ពន្យាកាន់តែយូរ ខ្ញុំក៏ចេះតែប្រះខ្លួនទៅមកដរាបដល់ភ្លឺ។ |
|
| 5 |
|
| សាច់ខ្ញុំស្លៀកពាក់ដោយដង្កូវ និងក្រមរធូលីដី ស្បែកខ្ញុំធ្លាយមក ហើយគួរខ្ពើម។ |
|
| 6 |
|
| អាយុជីវិតរបស់ខ្ញុំ លឿនជាងត្រល់តម្បាញទៅទៀត ហើយក៏កន្លងទៅ ឥតមានទីសង្ឃឹម។ |
|
| 7 |
|
| ឱព្រះអើយ សូមនឹកចាំថា ជីវិតទូលបង្គំជាខ្យល់ទទេ ភ្នែកទូលបង្គំនឹងមិនដែលឃើញ សេចក្ដីល្អទៀតឡើយ។ |
|
| 8 |
|
| ឯភ្នែកពួកអ្នកដែលធ្លាប់ឃើញទូលបង្គំ នឹងមិនឃើញទៀតឡើយ ព្រះនេត្ររបស់ព្រះអង្គនឹងទតមកលើទូលបង្គំ តែទូលបង្គំមិនមានទៀតទេ។ |
|
| 9 |
|
| អ្នកណាដែលចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះនឹងមិនដែលឡើងមកវិញឡើយ ឧបមាដូចជាពពកដែលរលាយទៅ ហើយមើលមិនឃើញទៀតដែរ។ |
|
| 10 |
|
| អ្នកនោះនឹងមិនដែលត្រឡប់ មកផ្ទះខ្លួនទៀតឡើយ ទីកន្លែងរបស់គេក៏នឹងលែងស្គាល់គេ។ |
|
| 11 |
|
| ហេតុនោះ ទូលបង្គំនឹងមិនទប់មាត់ គឺទូលបង្គំនឹងនិយាយដោយវេទនា ក្នុងវិញ្ញាណទូលបង្គំ ហើយនឹងត្អូញត្អែរដោយជូរចត់ នៅក្នុងចិត្តទូលបង្គំ។ |
|
| 12 |
|
| តើខ្ញុំជាសមុទ្រ ឬជាសត្វសម្បើម នៅក្នុងសមុទ្រឬ? បានជាព្រះអង្គដាក់អ្នកយាមឲ្យមើលទូលបង្គំ? |
|
| 13 |
|
| កាលណាទូលបង្គំនឹកថា គ្រែរបស់ទូលបង្គំនឹងជួយរំសាយទុក្ខ ដំណេកទូលបង្គំនឹងកម្សាន្ត សេចក្ដីតប់ប្រមល់ទៅ |
|
| 14 |
|
| ព្រះអង្គបណ្ដាលឲ្យទូលបង្គំខ្លាច ដោយពន្យល់សប្តិ ហើយបំភ័យទូលបង្គំ ដោយនិមិត្ត |
|
| 15 |
|
| បានជាទូលបង្គំចង់ចងកសម្លាប់ខ្លួន ជាជាងរស់នៅដោយឃើញតែឆ្អឹងបែបនេះ។ |
|
| 16 |
|
| ទូលបង្គំខ្ពើមជីវិតណាស់ ទូលបង្គំមិនចង់រស់រហូតទេ ដូច្នេះ សូមទុកឲ្យទូលបង្គំនៅម្នាក់ឯងចុះ ដ្បិតអាយុរបស់ទូលបង្គំគ្មានន័យអ្វីសោះ។ |
|
| 17 |
|
| តើមនុស្សជាអ្វី ដែលព្រះអង្គរវល់ដល់គេ ហើយយកព្រះហឫទ័យទុកដាក់នឹងគេ |
|
| 18 |
|
| ព្រមទាំងមកសួរគេរាល់តែព្រឹក ហើយល្បងលគេរាល់វេលាដូច្នេះ? |
|
| 19 |
|
| តើដល់កាលណាទើបព្រះអង្គ បែរព្រះនេត្រចេញពីទូលបង្គំ ហើយមិនទុកទូលបង្គំតែឯង ល្មមតែឲ្យលេបទឹកមាត់បានផង? |
|
| 20 |
|
| ឱព្រះដ៏ចាំយាមមនុស្សអើយ បើទូលបង្គំបានធ្វើបាប តើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ? ហេតុអ្វីបានជាព្រះអង្គដាក់ទូលបង្គំ ទុកដូចជាផ្ទាំងស៊ីបរបស់ព្រះអង្គ? ហេតុអ្វីបានជាទូលបង្គំ ក្លាយជាអ្នករំខានព្រះអង្គ? |
|
| 21 |
|
| ហេតុអ្វីបានជាព្រះអង្គមិនអត់ទោស ចំពោះអំពើរំលងរបស់ទូលបង្គំ ហើយដោះអំពើទុច្ចរិតរបស់ទូលបង្គំចេញ? ដ្បិតបន្តិចទៀតទូលបង្គំនឹងដេកនៅក្នុងដី ព្រះអង្គនឹងស្វែងរកទូលបង្គំ តែមិនមានទូលបង្គំទៀតទេ»។ |
|
|
|
|