|
| 1 |
|
| លោកប៊ីលដាដជាអ្នកស្រុកស៊ូអា មានប្រសាសន៍ថា៖ |
|
| 2 |
|
| «តើលោកនៅតែមានប្រសាសន៍បែបនេះ ដល់កាលណា? តើលោកបញ្ចេញពាក្យសំដី ដូចខ្យល់កំបុតត្បូងដល់កាលណាទៀត? |
|
| 3 |
|
| តើព្រះជាម្ចាស់បង្ខូចយុត្តិធម៌ឬ តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត បង្ខូចសេចក្ដីសុចរិតឬ? |
|
| 4 |
|
| ប្រសិនបើកូនប្រុសរបស់លោកប្រព្រឹត្ត អំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ព្រះអង្គដាក់ទោសពួកគេ តាមកំហុសដែលខ្លួនបានប្រព្រឹត្ត។ |
|
| 5 |
|
| ចំណែកឯលោកវិញ បើលោកស្វែងរកព្រះអង្គ បើលោកអង្វរករព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុត |
|
| 6 |
|
| បើលោកពិតជាត្រឹមត្រូវ និងទៀងត្រង់មែន ព្រះអង្គមុខជាជួយលោក ហើយស្ដារស្ថានភាពរបស់លោក អោយបានយុត្តិធម៌ដូចដើមឡើងវិញ។ |
|
| 7 |
|
| អ្វីៗដែលលោកធ្លាប់មានពីមុន ហាក់ដូចជាបន្តិចបន្តួចប៉ុណ្ណោះ ដ្បិតអ្វីៗដែលព្រះអង្គប្រទាននៅពេលខាងមុខ មានចំនួនច្រើនលើសនោះទៅទៀត។ |
|
| 8 |
|
| ហេតុនេះ សូមសាកសួរចាស់ទុំនៅជំនាន់មុន ហើយរំពឹងគិតអំពីបទពិសោធ ដែលដូនតារបស់លោករកឃើញ |
|
| 9 |
|
| ដ្បិតយើងជាមនុស្សទើបនឹងដឹងក្ដី យើងមិនដឹងអ្វីទាំងអស់ អាយុជីវិតរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាស្រមោល។ |
|
| 10 |
|
| សូមទុកអោយចាស់ទុំប្រៀនប្រដៅលោកចុះ ចាស់ទុំនឹងប្រាប់អោយលោកជ្រាប នូវអ្វីៗដែលពួកលោកធ្លាប់ដឹង។ |
|
| 11 |
|
| តើដើមត្រែងអាចដុះនៅក្រៅត្រពាំង ហើយដើមកក់អាចដុះនៅកន្លែង ដែលគ្មានទឹកបានឬ? |
|
| 12 |
|
| បើមិនដូច្នោះទេ ពេលវានៅខៀវខ្ចី ទោះបីគ្មាននរណាកាត់ក៏ដោយ ក៏វាក្រៀមស្ងួត មុនតិណជាតិទាំងប៉ុន្មានទៅទៀត។ |
|
| 13 |
|
| រីឯអស់អ្នកដែលបំភ្លេចព្រះជាម្ចាស់ ក៏ធ្លាក់ខ្លួនដូច្នោះដែរ សេចក្ដីសង្ឃឹមរបស់មនុស្សទមិឡ នឹងរលាយសូន្យ។ |
|
| 14 |
|
| បង្អែករបស់គេត្រូវបាក់ អ្វីៗដែលគេទុកចិត្ត ប្រៀបដូចជាសំបុកពីងពាង។ |
|
| 15 |
|
| គេផ្អែកលើផ្ទះរបស់ខ្លួន តែផ្ទះរលំ គេខំប្រឹងតោងផ្ទះ តែផ្ទះមិននៅស្ថិតស្ថេរឡើយ។ |
|
| 16 |
|
| គេប្រៀបបាននឹងរុក្ខជាតិដ៏រឹងមាំ ព្រោះសម្បូណ៌កំដៅថ្ងៃ ហើយបែកមែកសាខាពាសពេញឧទ្យាន។ |
|
| 17 |
|
| ឫសរបស់គេចាក់ស្រេះទៅក្នុងដីដែលមានថ្ម ហើយរុកទៅដល់ផ្ទាំងសិលា។ |
|
| 18 |
|
| ប៉ុន្តែ ពេលណាគេត្រូវរំលើងចេញពីកន្លែង របស់ខ្លួនហើយនោះ សូម្បីតែញាតិសន្ដាន ក៏លែងរាប់រកគេទៀតដែរ! |
|
| 19 |
|
| មនុស្សទមិឡរមែងទទួលផលបែបនេះ ហើយមានអ្នកផ្សេងទទួលកន្លែងជំនួសគេ។ |
|
| 20 |
|
| ព្រះជាម្ចាស់មិនបោះបង់ចោល មនុស្សគ្មានកំហុសឡើយ ហើយព្រះអង្គក៏មិនពង្រឹងអំណាចរបស់ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ដែរ។ |
|
| 21 |
|
| បន្តិចទៀតព្រះអង្គនឹងប្រទានអោយលោក សើចសប្បាយឡើងវិញ ហើយអោយលោកបន្លឺសំឡេងដោយអំណរ។ |
|
| 22 |
|
| អស់អ្នកដែលស្អប់លោក នឹងត្រូវអាម៉ាស់ ហើយលំនៅរបស់មនុស្សអាក្រក់នឹងរលាយសូន្យ»។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer/job/008.mp3
42
8