|
| 1 |
|
| លោកយ៉ូបមានប្រសាសន៍តបវិញថា៖ |
|
| 2 |
|
| ពិតមែនហើយ ខ្ញុំដឹងថាប្រាកដជាកើតមានដូច្នោះមែន។ មនុស្សមិនអាចតវ៉ានៅចំពោះ ព្រះភក្ត្រព្រះជាម្ចាស់ថាខ្លួនសុចរិតបានឡើយ។ |
|
| 3 |
|
| បើគេចង់ជជែកវែកញែកជាមួយព្រះអង្គ ក្នុងមួយពាន់សំណួរ សូម្បីតែមួយ ក៏មនុស្សពុំអាចឆ្លើយបានផង។ |
|
| 4 |
|
| ព្រះអង្គប្រកបទៅដោយព្រះប្រាជ្ញាញាណ និងមហិទ្ធិឫទ្ធិ អ្នកដែលប្រឆាំងនឹងព្រះអង្គ មិនអាចរួចខ្លួនបានទេ។ |
|
| 5 |
|
| ព្រះអង្គរើភ្នំទាំងឡាយ មិនអោយវាដឹងខ្លួន ព្រះអង្គរំលើងភ្នំ ដោយសារព្រះពិរោធរបស់ព្រះអង្គ។ |
|
| 6 |
|
| ព្រះអង្គធ្វើអោយផែនដីកក្រើកនៅលើគ្រឹះរបស់វា ហើយសសររបស់វាក៏រញ្ជួយដែរ។ |
|
| 7 |
|
| ព្រះអង្គមានព្រះបន្ទូលទៅកាន់ថ្ងៃ នោះថ្ងៃមិនរះទេ ព្រះអង្គក៏ឃាត់ផ្កាយមិនអោយចាំងពន្លឺដែរ។ |
|
| 8 |
|
| ព្រះអង្គលាតសន្ធឹងផ្ទៃមេឃ ដោយគ្មាននរណាជួយ ព្រះអង្គយាងនៅលើរលកសមុទ្រ។ |
|
| 9 |
|
| ព្រះអង្គបានបង្កើតផ្កាយក្រពើ ផ្កាយនង្គ័ល និងផ្កាយកូនមាន់ ព្រមទាំងកញ្ចុំផ្កាយនៅទិសខាងត្បូង។ |
|
| 10 |
|
| ព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យ ដែលពុំអាចយល់បាន ព្រមទាំងការដ៏ល្អវិសេសច្រើនឥតគណនា។ |
|
| 11 |
|
| ព្រះអង្គយាងមកក្បែរខ្ញុំ ក៏ខ្ញុំមើលព្រះអង្គមិនឃើញ ព្រះអង្គយាងទៅបាត់ ក៏ខ្ញុំមិនអាចយល់បាន។ |
|
| 12 |
|
| ពេលព្រះអង្គដកយកអ្វីទៅហើយ គ្មាននរណាអាចឃាត់ព្រះអង្គបានទេ ហើយក៏គ្មាននរណាអាចពោលទៅព្រះអង្គថា “ហេតុអ្វីបានជាព្រះអង្គធ្វើដូច្នេះ”ដែរ។ |
|
| 13 |
|
| ពេលព្រះអង្គព្រះពិរោធហើយ ព្រះអង្គមិនប្រែព្រះហឫទ័យទេ ព្រះអង្គបង្ក្រាបសត្វសំបើមនៅក្នុងសមុទ្រ និងបរិវាររបស់វា។ |
|
| 14 |
|
| ហេតុនេះតើអោយខ្ញុំឆ្លើយតបទៅព្រះអង្គ ដូចម្ដេចបាន? តើខ្ញុំមានពាក្យអ្វីទូលទៅកាន់ព្រះអង្គ? |
|
| 15 |
|
| ទោះបីខ្ញុំសុចរិតក្ដី ក៏ខ្ញុំពុំអាចឆ្លើយនឹង ព្រះអង្គបានដែរ គឺខ្ញុំមានតែអង្វរសូមចៅក្រមរបស់ខ្ញុំ មេត្តាប្រណីសន្ដោសខ្ញុំប៉ុណ្ណោះ។ |
|
| 16 |
|
| ទោះបីព្រះអង្គឆ្លើយតបមកខ្ញុំ នៅពេលខ្ញុំស្រែកហៅព្រះអង្គក៏ដោយ ក៏ខ្ញុំមិនជឿថា ព្រះអង្គផ្ទៀងព្រះកាណ៌ ស្ដាប់ពាក្យទូលអង្វររបស់ខ្ញុំដែរ។ |
|
| 17 |
|
| ព្រះអង្គវាយប្រហារខ្ញុំ ដោយខ្យល់ព្យុះ ព្រះអង្គធ្វើអោយខ្ញុំមានរបួសកាន់តែច្រើន ដោយឥតហេតុផល។ |
|
| 18 |
|
| ព្រះអង្គមិនទុកអោយខ្ញុំមានពេលដកដង្ហើមទេ ដ្បិតព្រះអង្គធ្វើអោយខ្ញុំឈឺចាប់ខ្លោចផ្សាពន់ប្រមាណ។ |
|
| 19 |
|
| ប្រសិនបើខ្ញុំចង់ប្រើកម្លាំងបាយ ព្រះអង្គមានឫទ្ធានុភាពជាង ប្រសិនបើខ្ញុំចង់ប្ដឹងរកយុត្តិធម៌ តើនរណាហៅព្រះអង្គមកកាត់ក្ដី? |
|
| 20 |
|
| ទោះបីខ្ញុំសុចរិតក្ដី ក៏ពាក្យសំដីរបស់ខ្ញុំដាក់ទោសខ្ញុំ ទោះបីខ្ញុំស្លូតត្រង់ក្ដី ក៏ពាក្យសំដីរបស់ខ្ញុំអោយខ្ញុំខុសដែរ។ |
|
| 21 |
|
| តើខ្ញុំពិតជាមនុស្សស្លូតត្រង់មែនឬ? ទេ ខ្ញុំមិនប្រាកដថាខ្លួនខ្ញុំស្លូតត្រង់ទេ! ខ្ញុំឆ្អែតចិត្តនឹងជីវិតរបស់ខ្ញុំណាស់។ |
|
| 22 |
|
| ណ្ហើយ បណ្ដោយតាមដំណើរទៅចុះ! ហេតុនេះហើយបានជាខ្ញុំពោលថា “ព្រះអង្គប្រហារ ទាំងមនុស្សស្លូតត្រង់ ទាំងមនុស្សអាក្រក់”។ |
|
| 23 |
|
| ពេលមានមហន្តរាយអ្វីមួយកើតឡើងបណ្ដាល អោយមនុស្សស្លូតត្រង់ស្លាប់ភ្លាមៗនោះ ព្រះអង្គសើចចំអកអោយគេ នៅពេលដែលគេវេទនា។ |
|
| 24 |
|
| ផែនដីធ្លាក់ទៅក្នុងកណ្ដាប់ដៃមនុស្សអាក្រក់ ព្រះជាម្ចាស់បិទភ្នែកចៅក្រមទាំងឡាយ បើព្រះអង្គមិនធ្វើបែបនេះទេ តើនរណាជាអ្នកធ្វើ? |
|
| 25 |
|
| ពេលវេលារបស់ខ្ញុំខិតទៅមុខ លឿនជាងអ្នកដែលរត់ទៅទៀត គឺពេលវេលានេះចេះតែរត់ទៅមុខ ដោយខ្ញុំមិនបានឃើញសុភមង្គលឡើយ។ |
|
| 26 |
|
| ពេលវេលារបស់ខ្ញុំអណ្ដែតទៅមុខ លឿនជាងនាវា ឬបោះពួយដូចខ្លែងហោះតម្រង់ទៅចាប់រំពា។ |
|
| 27 |
|
| ប្រសិនបើខ្ញុំពោលថា: “ខ្ញុំនឹងបំភ្លេចការសោកសង្រេង ខ្ញុំនឹងធ្វើទឹកមុខរីករាយ ហើយខំប្រឹងសើចសប្បាយឡើងវិញ” |
|
| 28 |
|
| នោះការឈឺចាប់ទាំងប៉ុន្មានរបស់ខ្ញុំ ធ្វើអោយខ្ញុំតក់ស្លុត ដ្បិតខ្ញុំដឹងថា ព្រះអង្គមិនចាត់ទុកខ្ញុំជា មនុស្សគ្មានទោសឡើយ។ |
|
| 29 |
|
| ទោះបីធ្វើយ៉ាងណា ក៏ខ្ញុំនៅតែមានទោស ដូច្នេះ តើខ្ញុំនៅតែខំប្រឹងដោះសាខ្លួនបានការអ្វី? |
|
| 30 |
|
| ទោះបីទូលបង្គំយកទឹកមកលាងខ្លួន ទោះបីទូលបង្គំយកសាប៊ូមកលាងដៃ |
|
| 31 |
|
| ក៏ព្រះអង្គបោះទូលបង្គំទៅក្នុងភក់ជ្រាំ ហើយសូម្បីតែសម្លៀកបំពាក់របស់ទូលបង្គំ ក៏ខ្ពើមទូលបង្គំដែរ។ |
|
| 32 |
|
| ព្រះអង្គមិនមែនជាមនុស្សដូចខ្ញុំ ដែលខ្ញុំអាចតវ៉ា និងហៅឡើងទៅតុលាការបានឡើយ។ |
|
| 33 |
|
| គ្មាននរណាអាចធ្វើជាអាជ្ញាកណ្ដាល សំរុះសំរួលរឿងរ៉ាវរវាង ព្រះអង្គ នឹងខ្ញុំបានទេ។ |
|
| 34 |
|
| សូមព្រះអង្គមេត្តាឈប់យកដំបងវាយខ្ញុំ សូមកុំអោយព្រះពិរោធរបស់ព្រះអង្គ ធ្វើអោយខ្ញុំញ័ររន្ធត់ទៀតឡើយ |
|
| 35 |
|
| ពេលនោះ ទើបខ្ញុំនិយាយស្ដីបាន ដោយលែងភិតភ័យ។ ប៉ុន្តែ តាមពិត ខ្ញុំនៅតែម្នាក់ឯង! |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | | ៣២ | | ៣៣ | | ៣៤ | | ៣៥ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer/job/009.mp3
42
9