|
| 1 |
|
| យើងបានអង្គុយចុះ នៅមាត់ទន្លេស្រុកបាប៊ីឡូន យើងបានយំ ដោយនឹករឭកដល់ក្រុងស៊ីយ៉ូន។ |
|
| 2 |
|
| នៅទីនោះ យើងបានព្យួរស៊ុងរបស់យើង នៅដើមចាក |
|
| 3 |
|
| ដ្បិតនៅទីនោះ ពួកអ្នកដែលនាំយើង ទៅជាឈ្លើយ បានសុំឲ្យយើងច្រៀង គឺពួកអ្នកដែលធ្វើទុក្ខយើង គេបានសុំឲ្យយើងលេង ឲ្យគេបានអរសប្បាយ គេពោលថា «ចូរច្រៀងបទមួយរបស់ក្រុងស៊ីយ៉ូន ឲ្យយើងស្តាប់ផង!» |
|
| 4 |
|
| ៙ តើឲ្យយើងច្រៀងបទរបស់ព្រះយេហូវ៉ា នៅក្នុងប្រទេសដទៃដូចម្តេចកើត? |
|
| 5 |
|
| ឱក្រុងយេរូសាឡិមអើយ ប្រសិនបើខ្ញុំភ្លេចអ្នក សូមឲ្យដៃស្តាំរបស់ខ្ញុំភ្លេចជំនាញរបស់វាទៅចុះ! |
|
| 6 |
|
| ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេ ប្រសិនបើខ្ញុំមិនដាក់ក្រុងយេរូសាឡិម ឲ្យខ្ពស់លើសជាងអំណរដ៏ខ្ពស់បំផុតរបស់ខ្ញុំទេ នោះសូមឲ្យអណ្ដាតខ្ញុំ ស្អិតជាប់នឹងក្រអូមមាត់ខ្ញុំទៅចុះ! |
|
| 7 |
|
| ៙ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីពួកអេដុម នៅថ្ងៃដែលក្រុងយេរូសាឡិមដួលរលំ គេពោលថា៖ «ចូររំលំវា ចូររំលំវាទៅ រំលំវាឲ្យដល់គ្រឹះទៅ!» |
|
| 8 |
|
| ឱកូនស្រីក្រុងបាប៊ីឡូនអើយ ឯងនឹងត្រូវវិនាសមិនខាន មានពរហើយ អ្នកណាដែលសងដល់ឯង តាមអំពើដែលឯងបានប្រព្រឹត្តចំពោះយើង! |
|
| 9 |
|
| មានពរហើយ អ្នកណាដែលនឹងចាប់កូនតូច របស់ឯង ទៅបោកនឹងថ្ម! |
https://beblia.bible:81/BibleAudio/khmer2016/psalms/137.mp3
150
137