×

ខ្មែរព្រះគម្ពីរ 1954

ទំនុកដំកើង ២

1
ហេតុ​អ្វី​បាន​ជា​ប្រជាជាតិ​ទាំងឡាយ នាំ​គ្នា​បង្កើត​កោលាហល​ ហើយ​ប្រជារាស្ត្រ​នានា​រអ៊ូរទាំ ដោយ​ឥត​ខ្លឹមសារ​យ៉ាង​នេះ?
2
ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ពួតដៃ​គ្នា​បះបោរ ហើយ​ពួក​អ្នក​ដឹក​នាំ​ឃុបឃិត​គ្នា ប្រឆាំង​នឹង​ ព្រះអម្ចាស់ ព្រម​ទាំង​ប្រឆាំង​នឹង​ព្រះមេស្ស៊ី​របស់​ព្រះអង្គ​ ដោយ​ពោល​ថា៖
3
«ចូរ​យើង​នាំ​គ្នា​បំបាក់​នឹម​របស់​ព្រះអង្គ ហើយ​គ្រវែង​ច្រវាក់​របស់​ព្រះអង្គ​ចេញ​ទៅ!»។
4
ប៉ុន្តែ ព្រះអម្ចាស់ ​ដែល​គ្រង​រាជ្យ​នៅ​ស្ថាន​បរមសុខ ទ្រង់​អស់​សំណើច ទ្រង់​ចំអក​អោយ​ពួក​គេ។
5
ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​គេ ដោយ​ព្រះពិរោធ ហើយ​ធ្វើ​អោយ​ពួក​គេ​ភ័យ​តក់ស្លុត ដោយសារ​ព្រះពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖
6
«គឺ​យើង​នេះ​ហើយ ដែល​បាន​អភិសេក​ស្ដេច​របស់​យើង អោយ​ឡើង​គ្រង​រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង!»។
7
ខ្ញុំ​នឹង​ប្រកាស​ក្រឹត្យ​របស់​ ព្រះអម្ចាស់ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​ខ្ញុំ​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង! គឺ​យើង​ដែល​បាន​បង្កើត​ព្រះអង្គ​នៅ​ថ្ងៃ​នេះ​។
8
បើ​ព្រះអង្គ​សុំ យើង​នឹង​ប្រគល់​ប្រជាជាតិ​នានា អោយ​ព្រះអង្គ​ទុក​ជា​មត៌ក យើង​ក៏​នឹង​ប្រគល់​ផែនដី​ទាំង​មូល អោយ​ព្រះអង្គ​ទុក​ជា​កម្មសិទ្ធិ​ដែរ។
9
ព្រះអង្គ​នឹង​បង្ក្រាប​ពួក​គេ​ដោយ​ដំបង​ដែក ហើយ​ព្រះអង្គ​កំទេច​គេ ដូច​ជាង​ស្មូន​កំទេច​ភាជន៍»​
10
ឥឡូវ​នេះ ស្ដេច​ទាំងឡាយ​អើយ ចូរ​រិះគិត​ពិចារណា​ឡើង! អ្នក​គ្រប់គ្រង​ទាំងឡាយ​នៅ​លើ​ផែនដី​អើយ ចូរ​ទទួល​យក​សេចក្ដី​អប់រំ​ទៅ!
11
ចូរ​បំរើ​ ព្រះអម្ចាស់ ​ដោយ​គោរព​កោត​ខ្លាច ចូរ​ត្រេក​អរ​សប្បាយ​ទាំង​ញាប់​ញ័រ
12
ចូរ​ក្រាប​ថ្វាយបង្គំ​ព្រះរាជ​បុត្រ​ ក្រែង​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​អន្តរាយ ក្នុង​មាគ៌ា​របស់​អ្នក​រាល់​គ្នា ដ្បិត​ព្រះពិរោធ​របស់​ព្រះអង្គ នឹង​ឆេះឆួល​ឡើង​យ៉ាង​ឆាប់ៗ។ អ្នក​ណា​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!
Khmer Bible 1954
Public Domain: 1954
:
រក្សាទុកកំណត់ចំណាំ