ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ 2016
|
| 1 |
| ហេតុអ្វីបានសាសន៍ទាំងឡាយជ្រួលជ្រើម ហើយប្រជាជនមានគំនិតធ្វើអ្វី ដែលឥតប្រយោជន៍ដូច្នេះ? |
| 2 |
| ពួកស្ដេចនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលព្រះអង្គ បានចាក់ប្រេងតាំង ដោយពោលថា៖ |
| 3 |
| «ចូរយើងផ្តាច់ចំណង និងបោះខ្សែចង របស់ព្រះអង្គចេញពីយើង»។ |
| 4 |
| ឯព្រះដែលគង់នៅស្ថានសួគ៌ ព្រះអង្គអស់សំណើច ព្រះអម្ចាស់ចំអកឲ្យពួកគេ។ |
| 5 |
| បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅពួកគេ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ ហើយបំភ័យគេដោយសេចក្ដីឃោរឃៅថា៖ |
| 6 |
| «យើងបានតាំងស្តេចរបស់យើងឡើងហើយ គឺនៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់យើង»។ |
| 7 |
| ៙ ខ្ញុំនឹងថ្លែងប្រាប់ពីច្បាប់នេះ គឺព្រះយេហូវ៉ា មានព្រះបន្ទូលមកកាន់ខ្ញុំថា៖ «អ្នកជាកូនរបស់យើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ ។ |
| 8 |
| ចូរសូមពីយើង នោះយើងនឹងឲ្យសាសន៍ទាំងឡាយ ទៅអ្នកទុកជាមត៌ក និងចុងផែនដីទាំងមូល ទុកជាកម្មសិទ្ធិរបស់អ្នក។ |
| 9 |
| អ្នកនឹងបំបាក់គេដោយដំបងដែក ហើយបោកកម្ទេចគេ ដូចជាភាជនៈរបស់ជាងស្មូន»។ |
| 10 |
| ដូច្នេះ ឱស្ដេចទាំងឡាយអើយ ចូរមានប្រាជ្ញាឡើង! ឱពួកគ្រប់គ្រងនៅលើផែនដីអើយ ចូរទទួលដំបូន្មានចុះ! |
| 11 |
| ចូរបម្រើព្រះយេហូវ៉ា ដោយកោតខ្លាច ហើយអរសប្បាយ ទាំងញ័ររន្ធត់ |
| 12 |
| ចូរថើបព្រះរាជបុត្រា ក្រែងទ្រង់ខ្ញាល់ឡើង ហើយអ្នករាល់គ្នាត្រូវវិនាសតាមផ្លូវ ដ្បិតបន្តិចទៀត សេចក្ដីក្រោធរបស់ព្រះអង្គ នឹងឆួលឡើង មានពរហើយ អស់អ្នកណាដែលយកព្រះអង្គជាទីពឹងជ្រក។ |
| រក្សាទុកកំណត់ចំណាំ |
https://beblia.bible:81/BibleAudio/khmer2016/psalms/002.mp3
150
2