|
| 1 |
|
| ឱ ព្រះអម្ចាស់ អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ! សូមទ្រង់ព្រះសណ្ដាប់សំរែកឈឺចាប់ របស់ទូលបង្គំផង។ |
|
| 2 |
|
| ឱព្រះជាម្ចាស់ ជាព្រះមហាក្សត្រនៃទូលបង្គំអើយ សូមយកព្រះហឫទ័យទុកដាក់នឹងសូរសំរែក របស់ទូលបង្គំផង ដ្បិតទូលបង្គំអធិស្ឋានរកព្រះអង្គ។ |
|
| 3 |
|
| ឱ ព្រះអម្ចាស់ អើយ! នៅពេលព្រឹក ព្រះអង្គព្រះសណ្ដាប់សំឡេងរបស់ទូលបង្គំ ទូលបង្គំចូលមកគាល់ ហើយនៅរង់ចាំព្រះអង្គតាំងពីព្រលឹម។ |
|
| 4 |
|
| ព្រះអង្គមិនមែនជាព្រះដែលសព្វព្រះហឫទ័យ នឹងអំពើទុច្ចរិតនោះទេ អំពើអាក្រក់ពុំអាចនៅក្បែរព្រះអង្គបានឡើយ។ |
|
| 5 |
|
| ព្រះអង្គមិនចង់ឃើញមនុស្សព្រហើន ចូលមកជិតព្រះអង្គទេ ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងមនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ |
|
| 6 |
|
| ព្រះអង្គនឹងធ្វើអោយពួកកុហកវិនាសសាបសូន្យ។ ព្រះអម្ចាស់ ស្អប់ខ្ពើមអ្នកបង្ហូរឈាម និងអ្នកមានល្បិចកល។ |
|
| 7 |
|
| រីឯទូលបង្គំវិញ ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបាន ដោយសារតែព្រះអង្គមានព្រះហឫទ័យសប្បុរស យ៉ាងខ្លាំងចំពោះទូលបង្គំ ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ ដោយបែរមុខតម្រង់ទៅរកព្រះវិហារដ៏វិសុទ្ធ របស់ព្រះអង្គទាំងគោរពកោតខ្លាច។ |
|
| 8 |
|
| ឱ ព្រះអម្ចាស់ អើយ មានមនុស្សជាច្រើនប្រឆាំងនឹងទូលបង្គំ! សូមដឹកនាំទូលបង្គំអោយធ្វើតាមព្រះហឫទ័យ របស់ព្រះអង្គ សូមពង្រាបផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង។ |
|
| 9 |
|
| អ្នកទាំងនោះមានពាក្យសំដីមិនទៀងទេ គេគិតតែចង់បំផ្លិចបំផ្លាញ អណ្ដាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ តែមានបង្កប់ទៅដោយពិសពុល សំរាប់ប្រហារជីវិត។ |
|
| 10 |
|
| ឱព្រះជាម្ចាស់អើយ សូមដាក់ទោសគេទៅ! សូមអោយគេវិនាសអន្តរាយ ដោយសារគំរោងការរបស់ខ្លួន គេបានប្រព្រឹត្តអំពើអាក្រក់ច្រើនរាប់មិនអស់ ព្រោះគេបះបោរប្រឆាំងនឹងព្រះអង្គ ដូច្នេះ សូមកាត់កាល់គេចោលទៅ។ |
|
| 11 |
|
| រីឯអស់អ្នកដែលជ្រកកោនក្រោមម្លប់បារមីព្រះអង្គ គេនឹងមានអំណរ គេនឹងសប្បាយរីករាយរហូតតទៅ ហើយព្រះអង្គនឹងរក្សាការពារគេ អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ នឹងសប្បាយរីករាយរួមជាមួយព្រះអង្គ។ |
|
| 12 |
|
| ព្រះអម្ចាស់ អើយ ព្រះអង្គប្រទានពរ អោយមនុស្សសុចរិត ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រៀបបាននឹងខែលការពារគេ។ |
https://beblia.bible:81/BibleAudio/khmer/psalms/005.mp3
150
5