×

ខ្មែរព្រះគម្ពីរ 1954

ទំនុកដំកើង ៧៦

1
នៅ​ស្រុក​យូដា គេ​ស្គាល់​ព្រះជាម្ចាស់​គ្រប់ៗ​គ្នា នៅ​ស្រុក​អ៊ីស្រាអែល ព្រះនាម​របស់​ព្រះអង្គ​ល្បីល្បាញ​ណាស់!
2
ព្រះពន្លា​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្រុង​សាឡឹម​ ព្រះដំណាក់​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្រុង​ស៊ីយ៉ូន។
3
នៅ​ទី​នោះ​ហើយ​ដែល​ព្រះអង្គ​បាន​កំទេច​គ្រឿង សស្រ្ដាវុធ គឺ​មាន​ធ្នូ ខែល និង​ដាវ​ជា​ដើម។
4
ឱ​ព្រះជាម្ចាស់​អើយ ព្រះអង្គ​ប្រកប​ដោយ​សិរីរុងរឿង គួរ​ជា​ទី​ស្ញប់ស្ញែង នៅ​ពេល​ព្រះអង្គ​វិល​ត្រឡប់​មក​ពី​ភ្នំ​វិញ ក្រោយ​ពី​បាន​យក​ជ័យជំនះ​។
5
ព្រះអង្គ​បាន​ដក​អាវុធ​ពី​អ្នក ចំបាំង​ដ៏​ជំនាញ​ទាំង​នោះ ពួក​គេ​ដេក​លង់លក់​បាត់​ស្មារតី ទាហាន​ដ៏​ពូកែ​ទាំង​នោះ លែង​មាន​កម្លាំង​ច្បាំង​ទៀត​ហើយ។
6
ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ ពេល​ព្រះអង្គ​ស្រែក​គំរាម កងទ័ព​សេះ និង​សេះ​របស់​ពួក​គេ​កំរើក​លែង​រួច។
7
ព្រះអង្គ​អើយ ព្រះអង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ណាស់! ពេល​ព្រះអង្គ​ទ្រង់​ព្រះពិរោធ តើ​នរណា​អាច ទ្រាំ​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ​បាន?
8
ព្រះអង្គ​មាន​ព្រះបន្ទូល​ជំនុំជំរះ​ពី​លើ​មេឃ​មក មនុស្សម្នា​លើ​ផែនដី​នៅ​ស្ងៀម​ស្ងាត់ ដោយ​កោត​ខ្លាច
9
គឺ​ព្រះអង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស និង​សង្គ្រោះ​មនុស្ស​ទន់ទាប​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​នេះ។
10
ព្រះអង្គ​ធ្វើ​អោយ​កំហឹង​របស់​មនុស្ស​លោក ប្រែ​ទៅ​ជា​ការ​លើក​សរសើរ​តម្កើង​ព្រះអង្គ​វិញ ហើយ​អស់​អ្នក​ដែល​នៅ​សេសសល់ ពី​សង្គ្រាម​នឹង​នាំ​គ្នា​មក​ថ្វាយបង្គំ​ព្រះអង្គ។
11
ចូរ​ថ្វាយ​ទៅ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​នូវ​អ្វីៗ ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​ចំពោះ​ព្រះអង្គ អស់​អ្នក​ដែល​នៅ​ជុំវិញ​ព្រះ ដ៏​គួរ​អោយ​ស្ញែង​ខ្លាច​អើយ ចូរ​យក​តង្វាយ​មក​ថ្វាយ​ព្រះអង្គ!
12
ព្រះអង្គ​បំបាក់​អំនួត​របស់​ស្ដេច​នានា ហើយ​ធ្វើ​អោយ​ព្រះមហាក្សត្រ​ទាំងឡាយ នៅ​លើ​ផែនដី​ស្ញែង​ខ្លាច​ព្រះអង្គ។
Khmer Bible 1954
Public Domain: 1954
:
រក្សាទុកកំណត់ចំណាំ