ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ 2016
|
| 1 |
| ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល! ព្រះអង្គបានតម្កល់សិរីល្អរបស់ព្រះអង្គ នៅលើផ្ទៃមេឃ |
| 2 |
| ព្រះអង្គបានតាំងឲ្យមានពាក្យសរសើរ ដោយសារមាត់កូនក្មេង និងកូនដែលនៅបៅដោះ ដោយព្រោះបច្ចាមិត្តរបស់ព្រះអង្គ ដើម្បីធ្វើឲ្យខ្មាំងសត្រូវ ព្រមទាំងពួកសងសឹក បាននៅស្ងៀម។ |
| 3 |
| ពេលទូលបង្គំពិចារណាមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ គឺទាំងខែ និងផ្កាយ ដែលព្រះអង្គបានប្រតិស្ឋាន |
| 4 |
| នោះតើមនុស្សជាអ្វី ដែលព្រះអង្គនឹកគិតដល់គេ ហើយកូនមនុស្ស ដែលព្រះអង្គ យកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ? |
| 5 |
| ដ្បិតព្រះអង្គបានធ្វើឲ្យគេ ទាបជាងព្រះ តែបន្តិចទេ ក៏បានបំពាក់សិរីល្អ និងកិត្តិយសដល់គេ ទុកជាមកុដ។ |
| 6 |
| ព្រះអង្គបានតាំងគេឲ្យគ្រប់គ្រង លើស្នាព្រះហស្តរបស់ព្រះអង្គ ព្រះអង្គបានដាក់អ្វីៗទាំងអស់ ឲ្យនៅក្រោមជើងរបស់គេ |
| 7 |
| គឺអស់ទាំងចៀម ទាំងគោ និងសត្វព្រៃ |
| 8 |
| សត្វហើរលើអាកាស និងត្រីនៅក្នុងសមុទ្រ គឺសត្វផងទាំងពួងដែលហែលនៅបាតសមុទ្រ។ |
| 9 |
| ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល! |
| រក្សាទុកកំណត់ចំណាំ |
https://beblia.bible:81/BibleAudio/khmer2016/psalms/008.mp3
150
8