|
| 1 |
|
| ត្រូវធ្វើអាសនាពីឈើនាងនួន បណ្តោយប្រាំហត្ថ ទទឹងប្រាំហត្ថ បួនជ្រុងស្មើ ហើយកម្ពស់បីហត្ថ។ |
|
| 2 |
|
| ត្រូវធ្វើស្នែងជាប់នឹងអាសនាគ្រប់ទាំងបួនជ្រុង ហើយត្រូវស្រោបដោយលង្ហិន។ |
|
| 3 |
|
| ត្រូវធ្វើប្រដាប់ដាក់ផេះ ចបចូក ផើង សម និងជើងក្រានសម្រាប់អាសនា ឯគ្រឿងប្រដាប់ទាំងនោះ ត្រូវធ្វើពីលង្ហិនទាំងអស់។ |
|
| 4 |
|
| ត្រូវធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសម្រាប់អាសនាដែរ ហើយត្រូវធ្វើកងលង្ហិនបួន ដាក់នៅតាមជ្រុងប្រទាសទាំងបួន។ |
|
| 5 |
|
| ត្រូវដាក់ប្រទាសពីខាងក្រោមគែមឲ្យជាប់ត្រង់ពាក់កណ្ដាលកម្ពស់នៃអាសនា។ |
|
| 6 |
|
| ត្រូវយកឈើនាងនួន ធ្វើជាឈើស្នែងសម្រាប់សែងអាសនា ហើយស្រោបដោយលង្ហិនដែរ។ |
|
| 7 |
|
| ត្រូវស៊កឈើស្នែងនោះទៅក្នុងកង ដើម្បីឲ្យឈើស្នែងបានជាប់ទាំងសងខាងអាសនាសម្រាប់សែង។ |
|
| 8 |
|
| អាសនានេះត្រូវធ្វើពីក្ដារ ឲ្យមានប្រហោងកណ្ដាល គឺត្រូវធ្វើដូច្នោះ ដូចបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។ |
|
| 9 |
|
| ត្រូវធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែងមួយរយហត្ថ សម្រាប់បាំងទីលានម្ខាងនោះ |
|
| 10 |
|
| រនាំងនោះមានសសរម្ភៃ និងជើងសសរម្ភៃ ត្រូវធ្វើពីលង្ហិន ឯតម្ពក់សសរ និងគន្លឹះ ត្រូវធ្វើពីប្រាក់។ |
|
| 11 |
|
| នៅខាងជើង ត្រូវមានរនាំងប្រវែងមួយរយហត្ថ ហើយសសរម្ភៃ និងជើងសសរលង្ហិនម្ភៃដែរ ឯតម្ពក់សសរ និងគន្លឹះ ក៏ត្រូវធ្វើពីប្រាក់ដូចគ្នា។ |
|
| 12 |
|
| ទទឹងទីលាននៅខាងលិច ត្រូវមានរនាំងប្រវែងហាសិបហត្ថ ហើយសសរដប់ និងជើងទ្រដប់។ |
|
| 13 |
|
| ទទឹងទីលាននៅខាងមុខ ប៉ែកខាងកើត ត្រូវមានប្រវែងហាសិបហត្ថដូចគ្នា។ |
|
| 14 |
|
| រនាំងម្ខាងត្រូវមានប្រវែងដប់ប្រាំហត្ថ សសរបី និងជើងទ្របី។ |
|
| 15 |
|
| រីឯរនាំងម្ខាងទៀត ត្រូវមានប្រវែងដប់ប្រាំហត្ថ សសរបី និងជើងទ្របីដូចគ្នា។ |
|
| 16 |
|
| នៅមាត់ទ្វារទីលាន ត្រូវមានរនាំងប្រវែងម្ភៃហត្ថ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយប៉ាក់ផង ព្រមទាំងសសរបួន និងជើងទ្របួនដែរ។ |
|
| 17 |
|
| សសរទាំងអស់ដែលនៅជុំវិញទីលាន ត្រូវមានគន្លឹះ និងតម្ពក់ធ្វើពីប្រាក់ និងជើងទ្រធ្វើពីលង្ហិន។ |
|
| 18 |
|
| ទីលាននោះ ត្រូវមានបណ្តោយមួយរយហត្ថ និងទទឹងហាសិបហត្ថស្មើគ្នា ហើយកម្ពស់រនាំងប្រាំហត្ថ រីឯរនាំងនោះ ត្រូវធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយជើងសសរទាំងប៉ុន្មានត្រូវធ្វើពីលង្ហិន។ |
|
| 19 |
|
| គ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ក្នុងរោងឧបោសថ ហើយចម្រឹងរោង និងចម្រឹងទីលាន ត្រូវធ្វើពីលង្ហិនទាំងអស់។ |
|
| 20 |
|
| ត្រូវបង្គាប់កូនចៅអ៊ីស្រាអែលឲ្យយកប្រេងអូលីវសុទ្ធដែលល្អបំផុត សម្រាប់ដុតឲ្យចង្កៀងភ្លឺជាអចិន្ត្រៃយ៍។ |
|
| 21 |
|
| ចង្កៀងនោះ ត្រូវឲ្យអើរ៉ុន និងកូនរបស់គាត់មើលថែឲ្យឆេះជានិច្ចនៅចំពោះព្រះយេហូវ៉ា តាំងពីល្ងាចរហូតដល់ព្រឹក នៅខាងក្រៅវាំងននក្នុងត្រសាលជំនុំ ត្រង់មុខហិបនៃសេចក្ដីសញ្ញា ។ នេះជាច្បាប់អស់កល្បជានិច្ច ដែលកូនចៅអ៊ីស្រាអែលត្រូវកាន់តាម គ្រប់ជំនាន់តរៀងទៅ។ |
|
|
|
|