|
| 1 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ |
|
| 2 |
|
| «យើងបានជ្រើសរើសបេតសាលាល ជាកូនរបស់យូរី និងជាចៅរបស់ហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា។ |
|
| 3 |
|
| យើងបានធ្វើអោយគាត់ពោរពេញដោយព្រះវិញ្ញាណរបស់យើង ដើម្បីអោយគាត់មានប្រាជ្ញាឆ្លាតវាងវៃ ចេះធ្វើគ្រប់កិច្ចការ |
|
| 4 |
|
| គឺគាត់ចេះលើកគំរោង ហើយជាជាងមាស ជាងប្រាក់ និងជាងលង្ហិន |
|
| 5 |
|
| ចេះឆ្នៃ និងដាំត្បូង ចេះឆ្លាក់ឈើ។ សរុបមក គាត់ចេះធ្វើការងារគ្រប់មុខ។ |
|
| 6 |
|
| យើងក៏បានតែងតាំងអូហូលីអាប់ ជាកូនរបស់អហ៊ីសាម៉ាក ពីកុលសម្ព័ន្ធដាន់អោយជួយគាត់ដែរ។ យើងអោយសិប្បករឯទៀតៗមានប្រាជ្ញា ដើម្បីបំពេញការងារទាំងអស់ដែលយើងបានបង្គាប់អោយអ្នកធ្វើ |
|
| 7 |
|
| គឺធ្វើពន្លាជួបព្រះអម្ចាស់ ហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា គំរបហិប និងគ្រឿងបរិក្ខារទាំងអស់ សំរាប់ប្រើប្រាស់នៅក្នុងពន្លា |
|
| 8 |
|
| តុ និងគ្រឿងបរិក្ខារសំរាប់ប្រើប្រាស់ជាមួយតុ ជើងចង្កៀងធ្វើអំពីមាសសុទ្ធ និងគ្រឿងបរិក្ខារ សំរាប់ប្រើប្រាស់ជាមួយជើងចង្កៀង អាសនៈដុតគ្រឿងក្រអូប |
|
| 9 |
|
| អាសនៈសំរាប់ថ្វាយតង្វាយដុតទាំងមូល និងគ្រឿងបរិក្ខារសំរាប់ប្រើប្រាស់ជាមួយអាសនៈ អាងទឹក និងកំណល់។ |
|
| 10 |
|
| សម្លៀកបំពាក់សំរាប់ពិធីបុណ្យ គឺសម្លៀកបំពាក់សក្ការៈរបស់បូជាចារ្យអើរ៉ុន និងសម្លៀកបំពាក់កូនប្រុសគាត់ សំរាប់បំពេញមុខងារជាបូជាចារ្យ។ |
|
| 11 |
|
| ប្រេងសំរាប់ប្រើក្នុងពិធីលាបប្រេង និងគ្រឿងក្រអូបសំរាប់ដុតនៅទីសក្ការៈ។ ពួកសិប្បករនឹងធ្វើការទាំងអស់ ដូចយើងបានបង្គាប់»។ |
|
| 12 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ |
|
| 13 |
|
| «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ត្រូវគោរពថ្ងៃសប្ប័ទរបស់យើងអោយបានដិតដល់ ដ្បិតថ្ងៃសប្ប័ទជាទីសំគាល់នៃទំនាក់ទំនងរវាងយើង នឹងអ្នករាល់គ្នា គ្រប់ជំនាន់តរៀងទៅ ព្រមទាំងរំលឹកអោយដឹងថា យើងជា ព្រះអម្ចាស់ ដែលបានញែកអ្នករាល់គ្នាជាប្រជារាស្ត្រដ៏វិសុទ្ធរបស់យើង។ |
|
| 14 |
|
| ដូច្នេះ ចូរគោរពថ្ងៃសប្ប័ទ និងចាត់ទុកថ្ងៃនោះជាថ្ងៃដ៏សក្ការៈ។ អ្នកណាមិនគោរពថ្ងៃសប្ប័ទទុកជាសក្ការៈ អ្នកនោះនឹងត្រូវគេប្រហារជីវិត ហើយអស់អ្នកដែលធ្វើការងារនៅថ្ងៃនោះនឹងត្រូវដកចេញពីចំណោមប្រជាជន។ |
|
| 15 |
|
| ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទ គឺថ្ងៃសំរាកដែលត្រូវញែកទុកជាថ្ងៃសក្ការៈ ថ្វាយ ព្រះអម្ចាស់ ។ អស់អ្នកដែលធ្វើការនៅថ្ងៃសប្ប័ទនឹងត្រូវគេប្រហារជីវិត។ |
|
| 16 |
|
| ជនជាតិអ៊ីស្រាអែលត្រូវតែគោរពថ្ងៃសប្ប័ទ ពួកគេត្រូវចាត់ទុកថ្ងៃសប្ប័ទជាទីសំគាល់នៃសម្ពន្ធមេត្រីជានិច្ចនិរន្តរ៍ គ្រប់ជំនាន់តរៀងទៅ។ |
|
| 17 |
|
| ថ្ងៃសប្ប័ទជាទីសំគាល់នៃទំនាក់ទំនងរវាងយើង នឹងប្រជាជនអ៊ីស្រាអែល ជានិច្ចនិរន្តរ៍ ដ្បិតយើងជា ព្រះអម្ចាស់ បានបង្កើតផ្ទៃមេឃ និងផែនដីអស់រយៈពេលប្រាំមួយថ្ងៃ ហើយនៅថ្ងៃទីប្រាំពីរយើងឈប់ធ្វើការហើយសំរាក»។ |
|
| 18 |
|
| ពេល ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅលើភ្នំស៊ីណៃចប់សព្វគ្រប់ហើយ ព្រះអង្គបានប្រគល់បន្ទះថ្មទាំងពីរ ជាសន្ធិសញ្ញា គឺបន្ទះថ្មដែលព្រះអង្គបានសរសេរដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់ មកលោកម៉ូសេ។ |
|
|
|
|