|
| 1 |
|
| លោកបេតសាលាល លោកអូហីលីអាប់ ព្រមទាំងសិប្បករឯទៀតៗ ដែល ព្រះអម្ចាស់ ប្រទានប្រាជ្ញាឆ្លាតវាងវៃ ដើម្បីអោយពួកគេចេះធ្វើអ្វីៗទាំងអស់ សំរាប់ទីសក្ការៈនាំគ្នាធ្វើការងារ ស្របតាមសេចក្ដីទាំងប៉ុន្មានដែល ព្រះអម្ចាស់ បានបង្គាប់។ |
|
| 2 |
|
| លោកម៉ូសេបានអញ្ជើញលោកបេតសាលាល លោកអូហូលីអាប់ និងអ្នកជំនាញទាំងអស់ដែល ព្រះអម្ចាស់ ប្រទានតម្រិះប្រាជ្ញា និងការប៉ិនប្រសប់បំពេញការងារអោយចាប់ផ្ដើមធ្វើការ។ |
|
| 3 |
|
| លោកម៉ូសេបានយកតង្វាយទាំងអស់ ដែលជនជាតិអ៊ីស្រាអែលយកមកថ្វាយ ប្រគល់ទៅអ្នកទាំងនោះ ដើម្បីសង់ទីសក្ការៈ។ រៀងរាល់ព្រឹក ប្រជាជននៅតែបន្តនាំយកតង្វាយមកជូនលោកម៉ូសេ។ |
|
| 4 |
|
| ដូច្នេះ ពួកសិប្បករទាំងអស់ ដែលបំពេញការងារសង់ទីសក្ការៈ ទុកចោលការងាររបស់ខ្លួន |
|
| 5 |
|
| ហើយនាំគ្នាទៅជំរាបលោកម៉ូសេថា៖ «ប្រជាជនចេះតែយករបស់មកអោយពួកយើង ច្រើនលើសពីសេចក្ដីត្រូវការសំរាប់ការងារ ដែល ព្រះអម្ចាស់ បង្គាប់អោយពួកយើងធ្វើ»។ |
|
| 6 |
|
| លោកម៉ូសេបានបញ្ជាអោយប្រកាសក្នុងជំរំទាំងមូលថា៖ «ចូរឃាត់ប្រជាជនទាំងប្រុស ទាំងស្រី កុំអោយនាំយកតង្វាយសំរាប់សង់ទីសក្ការៈមកទៀតឡើយ |
|
| 7 |
|
| ដ្បិតរបស់របរដែលបានទទួលសំរាប់ការងារ មានល្មមគ្រប់គ្រាន់ហើយ»។ |
|
| 8 |
|
| សិប្បករទាំងអស់ដែលមាននាទីសាងសង់ បាននាំគ្នាសង់ព្រះពន្លាពីក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃពណ៌ក្រហម និងក្រហមទុំ ដែលមានប៉ាក់លំអដោយរូបចេរូប៊ីន។ |
|
| 9 |
|
| ផ្ទាំងក្រណាត់ទាំងអស់មានទំហំប៉ុនៗគ្នា គឺបណ្ដោយប្រវែងម្ភៃប្រាំបីហត្ថ ទទឹងបួនហត្ថ។ |
|
| 10 |
|
| គេបានដេរក្រណាត់ប្រាំផ្ទាំងជាប់គ្នា ហើយក្រណាត់ប្រាំផ្ទាំងទៀត ក៏ដេរជាប់គ្នាដែរ។ |
|
| 11 |
|
| គេយកអំបោះពណ៌ស្វាយវេញធ្វើខ្សែ ដែលមានរាងដូចកង ដេរភ្ជាប់តាមជាយម្ខាងរបស់ផ្ទាំងក្រណាត់ធំៗទាំងពីរ។ |
|
| 12 |
|
| គេធ្វើខ្សែកងចំនួនហាសិបនៅតាមជាយនៃផ្ទាំងធំនីមួយៗ ហើយខ្សែកងដែលស្ថិតនៅលើផ្ទាំងធំៗទាំងពីរ នៅទន្ទឹមគ្នា។ |
|
| 13 |
|
| គេធ្វើទំពក់មាសចំនួនហាសិប សំរាប់ថ្ពក់ផ្ទាំងក្រណាត់ធំទាំងពីរជាប់គ្នា។ ដូច្នេះ មានក្រណាត់តែមួយផ្ទាំងធ្វើជាព្រះពន្លា។ |
|
| 14 |
|
| គេបានត្បាញក្រណាត់ក្រាស់ដប់មួយផ្ទាំងពីរោមពពែ សំរាប់គ្របពីលើព្រះពន្លា។ |
|
| 15 |
|
| ក្រណាត់ដប់មួយផ្ទាំងនេះមានទំហំប៉ុនៗគ្នា គឺបណ្ដោយសាមសិបហត្ថ ទទឹងបួនហត្ថ។ |
|
| 16 |
|
| គេយកក្រណាត់ប្រាំផ្ទាំងមកដេរភ្ជាប់គ្នា រួចទើបយកក្រណាត់ប្រាំមួយផ្ទាំងទៀតមកដេរភ្ជាប់គ្នាដែរ។ |
|
| 17 |
|
| គេធ្វើខ្សែកងចំនួនហាសិប ដេរភ្ជាប់នៅជាយម្ខាងនៃផ្ទាំងក្រណាត់ធំៗទីពីរ។ |
|
| 18 |
|
| គេធ្វើទំពក់លង្ហិនចំនួនហាសិប សំរាប់ភ្ជាប់ក្រណាត់ជាមួយគ្នាអោយទៅជាមួយផ្ទាំង។ |
|
| 19 |
|
| គេយកស្បែកពពែឈ្មោល ជ្រលក់ពណ៌ក្រហម គ្របពីលើផ្ទាំងក្រណាត់នោះ ហើយយកស្បែកផ្សោតគ្របពីលើថែមទៀត។ |
|
| 20 |
|
| គេយកឈើនាងនួនមកធ្វើជាស៊ុម សំរាប់បញ្ឈរទ្រក្រណាត់ព្រះពន្លានោះ |
|
| 21 |
|
| ស៊ុមនីមួយៗមានកំពស់ដប់ហត្ថ និងទទឹងមួយហត្ថកន្លះ។ |
|
| 22 |
|
| នៅលើស៊ុមនីមួយៗមានពន្លួញពីរស្របគ្នា។ |
|
| 23 |
|
| គេធ្វើស៊ុមចំនួនម្ភៃ សំរាប់ប៉ែកខាងត្បូងព្រះពន្លា។ |
|
| 24 |
|
| គេធ្វើជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប ដើម្បីទ្រស៊ុមទាំងម្ភៃនោះ គឺជើងទ្រពីរនៅក្រោមស៊ុមមួយ ត្រង់កន្លែងដែលមានពន្លួញទាំងពីរ។ |
|
| 25 |
|
| នៅប៉ែកខាងជើងព្រះពន្លា គេធ្វើស៊ុមចំនួនម្ភៃ |
|
| 26 |
|
| និងជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប គឺជើងទ្រពីរសំរាប់ស៊ុមមួយ។ |
|
| 27 |
|
| នៅខាងក្រោយព្រះពន្លា គឺប៉ែកខាងលិច គេធ្វើស៊ុមចំនួនប្រាំមួយ។ |
|
| 28 |
|
| គេធ្វើស៊ុមពីរទៀត សំរាប់ជ្រុងខាងក្រោយព្រះពន្លា។ |
|
| 29 |
|
| ស៊ុមនៅជ្រុងទាំងពីរនេះ មានទ្រង់ទ្រាយដូចគ្នា គឺផ្នែកខាងក្រោមមានទទឹងធម្មតា តែនៅផ្នែកខាងលើភ្ជាប់គ្នាដោយសារកងមួយ។ |
|
| 30 |
|
| ដូច្នេះ នៅប៉ែកខាងក្រោយមានស៊ុមចំនួនប្រាំបី និងជើងទ្រធ្វើពីប្រាក់ចំនួនដប់ប្រាំមួយ គឺជើងទ្រពីរសំរាប់ស៊ុមនីមួយៗ។ |
|
| 31 |
|
| គេយកឈើនាងនួនមកធ្វើជាឈើទទឹងចំនួនប្រាំ សំរាប់បញ្ឈរស៊ុមនៅប៉ែកទីមួយរបស់ព្រះពន្លា |
|
| 32 |
|
| ឈើទទឹងប្រាំសំរាប់ប៉ែកទីពីរនៃព្រះពន្លា ហើយឈើទទឹងប្រាំទៀត សំរាប់ប៉ែកខាងលិចនៃព្រះពន្លា។ |
|
| 33 |
|
| គេក៏បានធ្វើឈើទទឹងដែលនៅកណ្ដាល ដើម្បីដាក់ចំពាក់កណ្ដាលស៊ុមទាំងអស់ ចាប់ពីចុងម្ខាងទៅចុងម្ខាងទៀតនៃព្រះពន្លា។ |
|
| 34 |
|
| គេយកមាសស្រោបស៊ុមទាំងអស់ ព្រមទាំងធ្វើកងមាសសំរាប់ស៊កឈើទទឹង ហើយឈើទទឹងនោះក៏ស្រោបមាសដែរ។ |
|
| 35 |
|
| គេធ្វើវាំងននមួយត្បាញដោយអំបោះធ្មៃ ដែលលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវតែប៉ាក់លំអ ដោយរូបចេរូប៊ីន។ |
|
| 36 |
|
| គេបានធ្វើបង្គោលបួនពីឈើនាងនួន ស្រោបមាស សំរាប់ថ្ពក់វាំងនន រីឯទំពក់ក៏ធ្វើពីមាសដែរ។ គេបានធ្វើជើងទ្របួន ធ្វើអំពីប្រាក់ សំរាប់បញ្ឈរបង្គោលទាំងនោះ។ |
|
| 37 |
|
| រីឯទ្វារចូលព្រះពន្លា គេបានត្បាញវាំងននមួយទៀតពីអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះមានប៉ាក់ក្បាច់លំអដែរ។ |
|
| 38 |
|
| គេបានយកឈើនាងនួនមកធ្វើសសរប្រាំដើម ព្រមទាំងធ្វើទំពក់សំរាប់ថ្ពក់វាំងនននោះផង។ ក្បាលសសរ និងមេរូតស្រោបដោយមាស។ គេក៏ធ្វើជើងទ្រសសរប្រាំអំពីលង្ហិនដែរ។ |
|
|
|
|