|
| 1 |
|
| លោកបេតសាលាលធ្វើហិបមួយពីឈើនាងនួន ដែលមានបណ្តោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកំពស់មួយហត្ថកន្លះ។ |
|
| 2 |
|
| គាត់យកមាសសុទ្ធស្រោបហិបនោះ ទាំងខាងក្នុង ទាំងខាងក្រៅ ហើយគែមដែលព័ទ្ធជុំវិញ ក៏ធ្វើពីមាសដែរ។ |
|
| 3 |
|
| គាត់ធ្វើកងមាសបួន ដាក់ភ្ជាប់ទៅនឹងមុមទាំងបួន គឺម្ខាងពីរៗ។ |
|
| 4 |
|
| គាត់យកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង។ |
|
| 5 |
|
| គាត់ស៊កឈើស្នែងទៅក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។ |
|
| 6 |
|
| គាត់ធ្វើគំរបហិប ពីមាសសុទ្ធដែលមានបណ្តោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។ |
|
| 7 |
|
| គាត់យកមាសមកឆ្លាក់ធ្វើរូបម៉ាឡាអ៊ីកាត់មានស្លាបពីរ ដាក់នៅចុងគំរបហិបទាំងសងខាង |
|
| 8 |
|
| គាត់ដាក់ភ្ជាប់រូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរនោះទៅនឹងគំរបហិប គឺរូបម៉ាឡាអ៊ីកាត់នីមួយៗ ត្រូវភ្ជាប់ទៅនឹងចុងម្ខាង។ |
|
| 9 |
|
| រូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរប្រឈមមុខគ្នាដោយឈ្ងោកមុខទៅរកគំរបហិប ព្រមទាំងត្រដាងស្លាបការពារគំរបហិបនេះទៀតផង។ |
|
| 10 |
|
| គាត់ធ្វើតុមួយពីឈើនាងនួន ដែលមានបណ្តោយពីរហត្ថ ទទឹងមួយហត្ថ និងកំពស់មួយហត្ថកន្លះ។ |
|
| 11 |
|
| គាត់យកមាសសុទ្ធមកស្រោបតុនោះ ព្រមទាំងធ្វើគែមមាសព័ទ្ធជុំវិញទៀតផង។ |
|
| 12 |
|
| នៅតាមជ្រុងទាំងបួន គាត់ធ្វើក្របដែលមានកំពស់មួយទះ មានក្បាច់មាសព័ទ្ធជុំវិញផង។ |
|
| 13 |
|
| គាត់បានសិតធ្វើកងមាសបួនដាក់ភ្ជាប់ទៅនឹងមុមទាំងបួន ត្រង់កន្លែងដែលមានជើងតុ។ |
|
| 14 |
|
| កងមាសទាំងបួន ស្ថិតនៅជិតក្រប ដើម្បីស៊កឈើស្នែងសែងតុ។ |
|
| 15 |
|
| គាត់យកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង ដើម្បីសែងតុនោះ។ |
|
| 16 |
|
| គាត់យកមាសសុទ្ធមកធ្វើគ្រឿងបរិក្ខារដាក់នៅលើតុនោះ គឺមានថាស ថូ ពែង និងចានគោម សម្រាប់ប្រើក្នុងពិធីច្រួចស្រា និងប្រេង។ |
|
| 17 |
|
| គាត់យកមាសសុទ្ធតែមួយដុំ មកដំធ្វើជើងចង្កៀង ហើយជើងចង្កៀងមាសនេះ មានឆ្លាក់ក្បាច់រចនាទាំងផ្នែកខាងក្រោម ទាំងតួ ទាំងមែក និងផ្នែកដាក់ប្រេង។ |
|
| 18 |
|
| មានមែកប្រាំមួយបែកចេញពីតួដែលនៅកណ្តាល គឺម្ខាងមានមែកបី ហើយម្ខាងទៀត ក៏មានមែកបីដែរ។ |
|
| 19 |
|
| ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។ |
|
| 20 |
|
| រីឯតួដែលនៅកណ្តាលមានក្បាច់បួនគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ។ |
|
| 21 |
|
| មានស្រទាប់ផ្កាក្រពុំបី នៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្តាល។ |
|
| 22 |
|
| ស្រទាប់ផ្កាក្រពុំ និងមែកមានឆ្លាក់ជាក្បាច់រចនា ពីមាសសុទ្ធតែមួយដុំ។ |
|
| 23 |
|
| គាត់បានយកមាសសុទ្ធធ្វើចង្កៀងប្រាំពីរ ព្រមទាំងធ្វើកន្លែងស៊កប្រឆេះចង្កៀង និងប្រដាប់សម្រាប់គោះកំទេចប្រឆេះ។ |
|
| 24 |
|
| គាត់ប្រើមាសសុទ្ធសាមសិបបួនគីឡូក្រាម ដើម្បីធ្វើជើងចង្កៀង និងគ្រឿងបរិក្ខារទាំងប៉ុន្មាន សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀងនោះ។ |
|
| 25 |
|
| គាត់ធ្វើអាសនៈ សម្រាប់ដុតគ្រឿងក្រអូបពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយហត្ថ និងកំពស់ពីរហត្ថ។ ស្នែងរបស់អាសនៈ ស្ថិតនៅជាប់នឹងមុមទាំងបួន។ |
|
| 26 |
|
| គាត់ស្រោបអាសនៈទាំងមូលដោយមាសសុទ្ឋ គឺទាំងផ្នែកខាងលើ ទាំងជញ្ជាំងដែលនៅព័ទ្ធជុំវិញ ទាំងស្នែង។ រីឯគែមដែលនៅជុំវិញក៏ធ្វើពីមាសដែរ។ |
|
| 27 |
|
| គាត់ធ្វើកងមាសម្ខាងពីរៗ ភ្ជាប់ពីក្រោមគែមអាសនៈ ដើម្បីស៊កឈើស្នែងសែងអាសនៈ។ |
|
| 28 |
|
| គាត់ធ្វើឈើស្នែងពីរ អំពីឈើនាងនួន ហើយស្រោបមាសផង។ |
|
| 29 |
|
| គាត់ក៏បានធ្វើប្រេង ដើម្បីប្រើសម្រាប់ធ្វើពិធីលាបប្រេងសក្ការៈ និងប្រេងក្រអូប ជាប្រេងបរិសុទ្ធ ដែលផ្សំឡើងតាមវិធីចម្រាញប្រេងរបស់អ្នកធ្វើទឹកអប់។ |
|
|
|
|