ខ្មែរព្រះគម្ពីរ 1954
|
| 1 |
| នៅគ្រានោះស្ត្រីប្រាំពីរនាក់ នឹងចោមរោមចង់បានបុរសម្នាក់ ទាំងពោលថា៖ «សូមលោកយកយើងខ្ញុំធ្វើជាភរិយាផង សូមដកសេចក្ដីអាម៉ាស់ចេញពីយើងខ្ញុំទៅ យើងខ្ញុំនឹងចិញ្ចឹមជីវិតដោយខ្លួនឯង យើងខ្ញុំនឹងរកសម្លៀកបំពាក់ដោយខ្លួនឯង»។ |
| 2 |
| នៅគ្រានោះ ព្រះអម្ចាស់ នឹងធ្វើអោយពន្លកមួយ លូតចេញមក ពន្លកនេះនាំជនជាតិអ៊ីស្រាអែលដែលនៅសល់ពីស្លាប់ អោយមានកិត្តិយស និងសិរីរុងរឿង ហើយដីនឹងបង្កើតភោគផលដែលនាំអោយពួកគេមានមោទនភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។ |
| 3 |
| ពេលនោះ អ្នកនៅក្រុងស៊ីយ៉ូនដែលសល់ពីស្លាប់ អ្នកក្រុងយេរូសាឡឹមដែលបានរួចជីវិត នឹងមានឈ្មោះថា «ជនដ៏វិសុទ្ធ»។ ព្រះអម្ចាស់កត់ឈ្មោះអ្នកទាំងនោះ ដើម្បីអោយគេរស់នៅក្នុងក្រុងយេរូសាឡឹម។ |
| 4 |
| ព្រះអម្ចាស់នឹងផ្លុំខ្យល់មកដូចភ្លើង ដើម្បីវិនិច្ឆ័យ និងជំរះអ្នកក្រុងស៊ីយ៉ូន អោយបានរួចផុតពីអំពើសៅហ្មង។ ព្រះអង្គក៏លាងឈាមដែលគេបានបង្ហូរ នៅក្រុងយេរូសាឡឹមដែរ។ |
| 5 |
| បន្ទាប់មក ព្រះអម្ចាស់ នឹងបង្កើតដុំពពក និងផ្សែងនៅពេលថ្ងៃ ដុំភ្លើងនៅពេលយប់ ហើយពន្លឺដ៏ចិញ្ចែងចិញ្ចាច ដូចភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅនៅពេលយប់ អោយមកស្ថិតលើភ្នំស៊ីយ៉ូនទាំងមូល និងលើអង្គប្រជុំនានា ក្នុងពេលគេប្រារព្ធធ្វើពិធីបុណ្យ។ សិរីរុងរឿងរបស់ ព្រះអម្ចាស់ នឹងគ្របបាំងការពារអ្វីៗទាំងអស់។ |
| 6 |
| សិរីរុងរឿងនោះគ្របបាំងភ្នំស៊ីយ៉ូន ប្រៀបដូចជាស្វេតច្ឆត្រ ផ្ដល់ម្លប់ដ៏ត្រជាក់ត្រជុំនៅពេលថ្ងៃក្ដៅ ហើយក៏ជាជំរក នៅពេលព្យុះសង្ឃរា និងពេលភ្លៀងផងដែរ។ |
| រក្សាទុកកំណត់ចំណាំ |
https://beblia.bible:81/BibleAudio/khmer/isaiah/004.mp3
66
4