|
| 1 |
|
| ព្រះរបស់អ្នករាល់គ្នា មានព្រះបន្ទូលថា៖ «ចូរជួយសំរាលទុក្ខប្រជាជនរបស់យើង កុំបង្អង់ឡើយ! |
|
| 2 |
|
| ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម ហើយប្រកាសប្រាប់គេថា ពេលវេលាដែលខ្មាំងបង្ខំអោយគេធ្វើការ យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ! គេរងទុក្ខទោសគ្រប់គ្រាន់ហើយ! ព្រះអម្ចាស់ បានដាក់ទោសគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត ហើយគេក៏បានរងទុក្ខទោសនោះ មួយទ្វេជាពីរដែរ!»។ |
|
| 3 |
|
| មានសំឡេងមួយស្រែកថា៖ «នៅវាលរហោស្ថាន ចូរបើកផ្លូវថ្វាយ ព្រះអម្ចាស់ ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវថ្វាយព្រះនៃយើង |
|
| 4 |
|
| ត្រូវបំពេញច្រកភ្នំទាំងឡាយ ហើយពង្រាបភ្នំតូច ភ្នំធំទាំងប៉ុន្មានអោយរាប កន្លែងណាមានដីខ្ពស់ទាប ត្រូវធ្វើអោយទៅជាវាលរាបស្មើ កន្លែងណារដិបរដុបក៏ត្រូវពង្រាប អោយស្មើផងដែរ។ |
|
| 5 |
|
| ពេលនោះ ព្រះអម្ចាស់ នឹងសំដែងសិរីរុងរឿង អោយមនុស្សលោកឃើញក្នុងពេលជាមួយគ្នា ដ្បិត ព្រះអម្ចាស់ មានព្រះបន្ទូលដូច្នេះ»។ |
|
| 6 |
|
| មានសំឡេងមួយបង្គាប់ថា៖ «ចូរស្រែកប្រកាសចុះ!» សំឡេងមួយទៀតសួរថា៖ «តើអោយខ្ញុំស្រែកប្រកាសអំពីរឿងអ្វី?»។ «មនុស្សលោកប្រៀបដូចជាស្មៅ រីឯអំពើល្អទាំងប៉ុន្មានរបស់គេ ប្រៀបដូចជាផ្កាដែលដុះតាមវាលស្មៅ។ |
|
| 7 |
|
| នៅពេលណាខ្យល់របស់ ព្រះអម្ចាស់ បក់មកលើ ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនដែរ។ ប្រជារាស្ត្រនេះប្រៀបបាននឹងស្មៅ។ |
|
| 8 |
|
| ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោន ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះនៃយើង នៅស្ថិតស្ថេរអស់កល្បជានិច្ច»។ |
|
| 9 |
|
| ក្រុងស៊ីយ៉ូន ជាអ្នកនាំដំណឹងល្អអើយ ចូរឡើងទៅលើភ្នំខ្ពស់! ក្រុងយេរូសាឡឹមជាអ្នកនាំដំណឹងល្អអើយ ចូរស្រែកអោយអស់ទំហឹង កុំខ្លាចអ្វីឡើយ! ចូរប្រាប់ក្រុងទាំងប៉ុន្មាននៅស្រុកយូដាថា: មើលហ្ន៎ ព្រះរបស់អ្នករាល់គ្នា! |
|
| 10 |
|
| មើលហ្ន៎ ព្រះជាអម្ចាស់ យាងមក ប្រកបដោយឫទ្ធានុភាព ព្រះអង្គយាងមកប្រកបដោយព្រះបារមី ដើម្បីគ្រងរាជ្យ។ ព្រះអង្គនាំអស់អ្នកដែលព្រះអង្គបានលោះមកជាមួយ ពួកគេនាំគ្នាដើរនៅខាងមុខព្រះអង្គ។ |
|
| 11 |
|
| ព្រះអង្គនឹងថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គ ដូចគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ ព្រះអង្គលើកព្រះហស្ដឡើងប្រមូលកូនចៀម ព្រះអង្គបីកូនតូចៗជាប់នឹងព្រះឱរា ហើយព្រះអង្គថែទាំមេចៀម ដែលកំពុងបំបៅកូនផងដែរ។ |
|
| 12 |
|
| តើនរណាយកដៃក្បង់ទឹកសមុទ្រមកវាល់ ហើយយកបាតដៃវាស់ទំហំផ្ទៃមេឃ? តើនរណាយករង្វាល់មកវាល់ធូលី ហើយថ្លឹងទម្ងន់ភ្នំធំតូចទាំងឡាយ? |
|
| 13 |
|
| តើនរណាស្ទង់ព្រះវិញ្ញាណនៃ ព្រះអម្ចាស់ តើនរណាធ្វើជាទីប្រឹក្សា ជួយគំនិតព្រះអង្គ? |
|
| 14 |
|
| តើព្រះអង្គបានសុំនរណាអោយធ្វើជាទីប្រឹក្សា ដើម្បីថ្វាយយោបល់ព្រះអង្គ? តើនរណាបង្រៀនព្រះអង្គអំពីមាគ៌ាដ៏សុចរិត? តើនរណាបង្រៀនព្រះអង្គអោយស្គាល់ប្រាជ្ញា ហើយណែនាំព្រះអង្គអោយស្គាល់មាគ៌ា នៃបញ្ញាឈ្លាសវៃ? |
|
| 15 |
|
| ប្រជាជាតិទាំងឡាយប្រៀបដូចជា ដំណក់ទឹកដែលធ្លាក់ទៅក្នុងពាង ពួកគេមានតម្លៃដូចធូលីដីនៅលើជញ្ជីង។ កោះទាំងឡាយប្រៀបបាននឹងធូលីដី ដែលផាត់ទៅតាមខ្យល់។ |
|
| 16 |
|
| ព្រៃឈើនៅស្រុកលីបង់ពុំមានច្រើនល្មម សំរាប់ធ្វើជាអុស ហើយសត្វដែលនៅក្នុងព្រៃនោះក៏ពុំមានច្រើន ល្មមសំរាប់ធ្វើយញ្ញបូជាថ្វាយព្រះអង្គដែរ។ |
|
| 17 |
|
| នៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ ប្រជាជាតិទាំងអស់គ្មានតម្លៃអ្វីទាល់តែសោះ គឺពួកគេថោកជាងអ្វីៗដែលឥតប្រយោជន៍ និងឥតបានការទៅទៀត។ |
|
| 18 |
|
| តើអ្នករាល់គ្នាចង់ប្រៀបប្រដូចព្រះជាម្ចាស់ ទៅនឹងព្រះណា? តើអ្នករាល់គ្នាយកអ្វីមកតំណាងព្រះអង្គ? |
|
| 19 |
|
| អ្នករាល់គ្នាប្រដូចព្រះអង្គទៅនឹង ព្រះក្លែងក្លាយឬ? ទេ! គឺជាងទេតើ ដែលសូនធ្វើរូបព្រះទាំងនោះ ជាងមាសយកមាសមកស្រោបរូបនោះ ព្រមទាំងធ្វើខ្សែកប្រាក់ពាក់អោយទៀតផង។ |
|
| 20 |
|
| រីឯជនក្រីក្រដែលគ្មានមាសគ្មានប្រាក់ គេជ្រើសរើសយកឈើខ្លឹម ហើយរកជាងមួយរូបដ៏ចំណាន អោយឆ្លាក់ធ្វើរូបព្រះដ៏រឹងមាំ។ |
|
| 21 |
|
| តើអ្នករាល់គ្នាមិនធ្លាប់ដឹងទេឬ? តើអ្នករាល់គ្នាមិនធ្លាប់ឮទេឬ? តើគេមិនបានផ្សព្វផ្សាយប្រាប់អ្នករាល់គ្នា តាំងពីដើមដំបូងមកទេឬ? តើអ្នករាល់គ្នាពុំយល់អំពីដើមកំណើតរបស់ ផែនដីនេះទេឬ? |
|
| 22 |
|
| ព្រះអង្គដែលគង់នៅពីលើលំហអាកាស ទ្រង់ទតមើលមនុស្សនៅលើផែនដី ឃើញមនុស្សដូចសត្វស្រមោច ព្រះអង្គលាតសន្ធឹងផ្ទៃមេឃ ដូចគេលាតសន្ធឹងក្រណាត់មួយផ្ទាំង ព្រះអង្គដំឡើងផ្ទៃមេឃ ធ្វើជាព្រះដំណាក់ ដូចដំឡើងព្រះពន្លា។ |
|
| 23 |
|
| ព្រះអង្គបានធ្វើអោយមេដឹកនាំទាំងឡាយ ទៅជាឥតប្រយោជន៍ ព្រះអង្គធ្វើអោយអ្នកកាន់អំណាចទាំងប៉ុន្មាន នៅលើផែនដីទៅជាឥតបានការ។ |
|
| 24 |
|
| អ្នកទាំងនោះប្រៀបបាននឹងដើមឈើដែលដុះ ទោះបីលូតលាស់ ឬមិនលូតលាស់ ចាក់ឫស ឬមិនចាក់ឫសក្ដី ពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ ក៏ស្វិតក្រៀមអស់ រួចត្រូវខ្យល់កួចយកបាត់ទៅដូចកំទេចចំបើង។ |
|
| 25 |
|
| ព្រះដ៏វិសុទ្ធមានព្រះបន្ទូលថា៖ តើអ្នករាល់គ្នាប្រៀបប្រដូចយើង ទៅនឹងនរណា? តើនរណាអាចស្មើនឹងយើងបាន?។ |
|
| 26 |
|
| ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ! តើនរណាបានបង្កើតផ្កាយទាំងនោះ? គឺព្រះអម្ចាស់ ដែលបានហៅហ្វូងតារា ទាំងនោះ អោយរះឡើង ផ្ដុំគ្នាជាកងទ័ព ព្រះអង្គហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។ ដោយសារមហិទ្ធិឫទ្ធិ និងព្រះចេស្ដាដ៏ខ្លាំងពូកែ ឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។ |
|
| 27 |
|
| ម្នាលកូនចៅរបស់លោកយ៉ាកុបអើយ! ម្នាលប្រជាជនអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖ ព្រះអម្ចាស់ មិនយល់ទុក្ខលំបាករបស់ខ្ញុំទេ ព្រះរបស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ អោយខ្ញុំឡើយ។ |
|
| 28 |
|
| តើអ្នកមិនធ្លាប់ដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬថា ព្រះអម្ចាស់ ជាព្រះដែលគង់នៅអស់កល្បជានិច្ច បានបង្កើតផែនដីទាំងមូល? ព្រះអង្គមិនចេះនឿយហត់ មិនចេះអស់កម្លាំង រីឯព្រះតម្រិះរបស់ព្រះអង្គ ក៏គ្មាននរណាអាចស្ទង់បានដែរ។ |
|
| 29 |
|
| ព្រះអង្គប្រទានកម្លាំងពលំ ដល់អ្នកនឿយហត់ និងខ្សោះល្វើយ។ |
|
| 30 |
|
| ក្មេងជំទង់ៗតែងនឿយហត់ និងអស់កម្លាំង ហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ |
|
| 31 |
|
| រីឯអ្នកជឿសង្ឃឹមលើ ព្រះអម្ចាស់ តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer/isaiah/040.mp3
66
40