|
| 1 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកយេរេមាសាជាថ្មី នៅក្នុងទីឃុំឃាំង។ |
|
| 2 |
|
| ព្រះអម្ចាស់ ដែលបានបង្កើតអ្វីៗទាំងអស់ ព្រះអម្ចាស់ ដែលបានសូនផែនដី ហើយដាក់អោយនៅមាំមួន ឥតរង្គើ ព្រះអង្គដែលមានព្រះនាមថា ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ៖ |
|
| 3 |
|
| «ចូរអង្វររកយើង នោះយើងនឹងឆ្លើយតបមកអ្នកវិញ។ យើងនឹងសំដែងអោយអ្នកដឹងអំពីការអស្ចារ្យផ្សេងៗ ជាការលាក់កំបាំងដែលអ្នកពុំធ្លាប់ដឹងពីមុនមក»។ |
|
| 4 |
|
| ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖ «ផ្ទះនានាក្នុងក្រុងនេះ ព្រមទាំងដំណាក់របស់ស្ដេចស្រុកយូដា នឹងត្រូវផ្ដួលរំលំដោយខ្មាំងលើកទួល វាយលុក។ |
|
| 5 |
|
| ប្រជាជនខ្លះនៅក្នុងក្រុងនេះខំតទល់នឹងពួកខាល់ដេដែរ ជាហេតុបណ្ដាលអោយផ្ទះរបស់គេមានពេញដោយសាកសព ដែលយើងប្រហារដោយសារកំហឹងដ៏ខ្លាំងរបស់យើង។ អំពើអាក្រក់របស់ពួកគេធ្វើអោយយើងលែងអាណិតមេត្តាដល់ក្រុងនេះ។ |
|
| 6 |
|
| ប៉ុន្តែ យើងនឹងព្យាបាលមុខរបួសរបស់គេអោយបានជាទាំងស្រុង យើងនឹងប្រោសពួកគេអោយបានជា យើងនឹងផ្ដល់សេចក្ដីសុខសាន្ត និងសន្តិសុខមកលើពួកគេយ៉ាងបរិបូណ៌។ |
|
| 7 |
|
| យើងនឹងស្ដារស្រុកយូដា និងស្រុកអ៊ីស្រាអែល យើងនឹងអោយប្រជាជនរស់នៅដូចដើមឡើងវិញ។ |
|
| 8 |
|
| យើងនឹងជំរះពួកគេអោយបានបរិសុទ្ធ* រួចផុតពីអំពើបាបទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្តទាស់នឹងយើង ហើយបះបោរប្រឆាំងនឹងយើងទៀតផង។ |
|
| 9 |
|
| ក្រុងនេះនឹងធ្វើអោយយើងមានអំណរសប្បាយ ហើយមានកេរ្តិ៍ឈ្មោះល្បី។ ពេលប្រជាជាតិទាំងអស់នៅលើផែនដីឮដំណឹងថា យើងអោយពរដល់ក្រុងនេះ គេនឹងនាំគ្នាលើកតម្កើងយើង គេនឹងស្ងើចសរសើរ ហើយរំជួលចិត្តដោយឃើញសុភមង្គល និងភាពចំរុងចំរើនគ្រប់យ៉ាងដែលយើងផ្ដល់អោយក្រុងនេះ»។ |
|
| 10 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ៖ «អ្នករាល់គ្នាធ្លាប់ពោលថា “ទឹកដីនេះវិនាសអន្តរាយអស់ហើយ លែងមានមនុស្ស លែងមានសត្វ។ ក្រុងនានាក្នុងស្រុកយូដា និងផ្លូវនានាក្នុងក្រុងយេរូសាឡឹម ជាកន្លែងស្ងាត់ជ្រងំលែងមានមនុស្ស លែងមានសត្វរស់នៅទៀតហើយ”។ ប៉ុន្តែ នៅពេលខាងមុខ |
|
| 11 |
|
| គេនឹងឮសូរស័ព្ទបទចំរៀងយ៉ាងសែនសប្បាយ ព្រមទាំងឮភ្លេងការ និងឮចំរៀងរបស់អស់អ្នកដែលថ្វាយយញ្ញបូជាអរព្រះគុណនៅក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ។ ពួកគេសរសើរតម្កើងថា “ចូរសរសើរតម្កើង ព្រះអម្ចាស់ នៃពិភពទាំងមូល ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ហើយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច!”។ ពិតមែនហើយ! យើងនឹងស្ដារស្រុកនេះអោយបានដូចដើមវិញ» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។ |
|
| 12 |
|
| ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «នៅក្នុងក្រុងដែលវិនាសបាក់បែក នឹងគ្មានមនុស្ស គ្មានសត្វ ហើយនៅតាមក្រុងឯទៀតៗ ពួកគង្វាលនឹងនាំគ្នាធ្វើក្រោល ជាជំរកសំរាប់ហ្វូងសត្វរបស់ខ្លួនសាជាថ្មី។ |
|
| 13 |
|
| ក្នុងក្រុងនានានៅតំបន់ភ្នំ តំបន់វាលទំនាប តំបន់ណេកិប ក្នុងទឹកដីបេនយ៉ាមីន តំបន់ជុំវិញក្រុងយេរូសាឡឹម និងនៅតាមក្រុងនានាក្នុងស្រុកយូដា អ្នកគង្វាលនឹងរាប់ចំនួនចៀមរបស់ខ្លួនសាជាថ្មី» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។ |
|
| 14 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងសំរេចតាមពាក្យដែលយើងបានសន្យាជាមួយប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា។ |
|
| 15 |
|
| នៅគ្រានេះយើងនឹងធ្វើអោយមានស្ដេចមួយអង្គដ៏សុចរិត កើតចេញពីពូជពង្សរបស់ដាវីឌ។ ស្ដេចនោះនឹងគ្រប់គ្រងស្រុកដោយសុចរិត និងយុត្តិធម៌។ |
|
| 16 |
|
| នៅគ្រានោះជនជាតិយូដានឹងទទួលការសង្គ្រោះ ក្រុងយេរូសាឡឹមនឹងមានសន្តិសុខ។ គេនឹងដាក់ឈ្មោះក្រុងនោះថា “ ព្រះអម្ចាស់ ជាសេចក្ដីសុចរិតរបស់យើង”»។ |
|
| 17 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «ដាវីឌនឹងមិនខ្វះពូជពង្សគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលឡើយ។ |
|
| 18 |
|
| ពួកបូជាចារ្យ និងពួកលេវីក៏មិនខ្វះពូជពង្សឈរនៅចំពោះមុខយើង ដើម្បីថ្វាយតង្វាយដុត និងដុតគ្រឿងក្រអូបជាមួយតង្វាយផ្សេងៗ ហើយថ្វាយយញ្ញបូជាជារៀងរាល់ថ្ងៃដែរ»។ |
|
| 19 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖ |
|
| 20 |
|
| «យើងបានធ្វើអោយមានថ្ងៃ មានយប់ តាមកំណត់ពេលវេលារបស់វា ប្រសិនបើអ្នករាល់គ្នាអាចបញ្ឈប់ចលនារបស់ថ្ងៃ និងយប់បាន |
|
| 21 |
|
| យើងក៏ផ្ដាច់សម្ពន្ធមេត្រីដែលយើងបានចងជាមួយដាវីឌ ជាអ្នកបំរើរបស់យើងដូច្នោះដែរ គឺលែងមានពូជពង្សរបស់គេស្នងរាជ្យ ហើយក៏លែងមានពួកបូជាចារ្យលេវី បំពេញមុខងារនៅចំពោះមុខយើងទៀតដែរ។ |
|
| 22 |
|
| ផ្ទុយទៅវិញយើងនឹងអោយពូជពង្សរបស់ដាវីឌជាអ្នកបំរើយើង ព្រមទាំងពួកបូជាចារ្យលេវី ដែលបំពេញមុខងារនៅចំពោះមុខយើង កើនចំនួនច្រើនឥតគណនាដូចផ្កាយនៅលើមេឃ និងគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ»។ |
|
| 23 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកយេរេមា ដូចតទៅ៖ |
|
| 24 |
|
| «តើអ្នកឮពាក្យរបស់ប្រជាជននេះឬទេ? ពួកគេពោលថា: “ ព្រះអម្ចាស់ បានបោះបង់ចោលអំបូរទាំងពីរដែលព្រះអង្គបានជ្រើសរើសនោះហើយ”។ អ្នកណាពោលដូច្នេះ អ្នកនោះមើលងាយប្រជាជនរបស់យើង ហើយលែងរាប់ពួកគេជាប្រជាជាតិមួយទៀតផង»។ |
|
| 25 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលទៀតថា៖ «យើងបានធ្វើអោយមានថ្ងៃ និងយប់តាមពេលកំណត់ ហើយយើងក៏បានដាក់ច្បាប់ធម្មជាតិសំរាប់ផ្ទៃមេឃ និងផែនដីដែរ។ |
|
| 26 |
|
| ដូច្នេះ តើអោយយើងបោះបង់ចោលពូជពង្សរបស់យ៉ាកុប និងពូជពង្សរបស់ដាវីឌជាអ្នកបំរើរបស់យើងដូចម្ដេចបាន? តើយើងលែងជ្រើសរើសមេដឹកនាំ ពីក្នុងចំណោមពូជពង្សរបស់គេ អោយគ្រប់គ្រងលើពូជពង្សអប្រាហាំ អ៊ីសាក និងយ៉ាកុបកើតឬ? ទេ! យើងនឹងស្ដារពួកគេឡើងវិញ ព្រមទាំងសំដែងចិត្តអាណិតអាសូរពួកគេថែមទៀតផង»។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer/jeremiah/033.mp3
52
33