|
| 1 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកយេរេមា ស្ដីអំពីជនជាតិយូដាទាំងអស់ដែលតាំងទីលំនៅក្នុងស្រុកអេស៊ីប គឺអ្នកនៅក្រុងមីគដូល ក្រុងថាផ្នេស ក្រុងណូប និងនៅស្រុកប៉ាត្រូសដូចតទៅ: |
|
| 2 |
|
| ព្រះអម្ចាស់ នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាឃើញគ្រោះកាចទាំងប៉ុន្មាន ដែលយើងបានធ្វើអោយកើតមាននៅក្រុងយេរូសាឡឹម និងនៅក្រុងនានាក្នុងស្រុកយូដា។ សព្វថ្ងៃក្រុងទាំងនោះនៅសល់តែគំនរបាក់បែកគ្មានប្រជាជនរស់នៅទេ។ |
|
| 3 |
|
| ហេតុការណ៍ទាំងនេះកើតមាន មកពីប្រជាជនប្រព្រឹត្តអំពើបាប ដោយដុតគ្រឿងក្រអូប គោរពបំរើព្រះដទៃ ជាព្រះដែលពួកគេផ្ទាល់ និងដូនតារបស់ពួកគេពុំធ្លាប់ស្គាល់ ជាហេតុនាំអោយយើងខឹងនឹងពួកគេ។ |
|
| 4 |
|
| យើងបានចាត់អ្នកបំរើទាំងប៉ុន្មានរបស់យើង គឺពួកព្យាការី អោយមករកអ្នករាល់គ្នាជារៀងរហូតមក ដើម្បីប្រាប់ថា“កុំប្រព្រឹត្តអំពើគួរអោយស្អប់ខ្ពើម ដែលយើងមិនពេញចិត្តនេះឡើយ”។ |
|
| 5 |
|
| ប៉ុន្តែ ពួកគេពុំបានត្រងត្រាប់ស្ដាប់ ហើយងាកចេញពីអំពើអាក្រក់ទេ ពួកគេមិនព្រមឈប់ដុតគ្រឿងក្រអូបសែនព្រះដទៃឡើយ។ |
|
| 6 |
|
| កំហឹងរបស់យើងក៏ឆេះឆួលឡើង ដូចភ្លើងឆេះកំទេចក្រុងនានានៅស្រុកយូដា និងផ្លូវទាំងប៉ុន្មាននៅក្រុងយេរូសាឡឹម អោយនៅសល់តែគំនរបាក់បែក និងក្លាយទៅជាទីស្មសានដូចសព្វថ្ងៃ»។ |
|
| 7 |
|
| ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល និងជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើបាបខ្លួនឯងខ្លាំងយ៉ាងនេះ គឺអ្នករាល់គ្នាយកប្រជាជនទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងទារក ចេញពីស្រុកយូដា ធ្វើអោយហិនហោចឥតមាននៅសេសសល់នរណាម្នាក់ដូច្នេះ? |
|
| 8 |
|
| អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង ដោយគោរពបំរើព្រះក្លែងក្លាយ ដែលជាស្នាដៃរបស់អ្នករាល់គ្នា អ្នករាល់គ្នាដុតគ្រឿងក្រអូបសែនព្រះដទៃនៅស្រុកអេស៊ីប ជាស្រុកដែលអ្នករាល់គ្នាមករស់នៅ។ អ្នករាល់គ្នាមុខជាផុតពូជ ហើយត្រូវប្រជាជាតិទាំងអស់នៅលើផែនដីយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសា និងជេរប្រមាថពុំខាន។ |
|
| 9 |
|
| តើអ្នករាល់គ្នាភ្លេចអំពើអាក្រក់ដែលដូនតារបស់អ្នករាល់គ្នា ស្ដេចស្រុកយូដា ពួកស្រីស្នំ អ្នករាល់គ្នា និងប្រពន្ធរបស់អ្នករាល់គ្នា បានប្រព្រឹត្តក្នុងស្រុកយូដា និងនៅតាមដងផ្លូវនៃក្រុងយេរូសាឡឹមហើយឬ? |
|
| 10 |
|
| រហូតមកទល់សព្វថ្ងៃ គ្មាននរណាម្នាក់នឹកស្ដាយដោយខ្លួនបានធ្វើខុស គ្មាននរណាម្នាក់គោរពកោតខ្លាចយើង ហើយក៏គ្មាននរណាម្នាក់ប្រតិបត្តិតាមក្រឹត្យវិន័យ និងច្បាប់ដែលយើងប្រគល់អោយអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នាដែរ»។ |
|
| 11 |
|
| ហេតុនេះហើយបានជា ព្រះអម្ចាស់ នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងសំរេចចិត្តដាក់ទោសអ្នករាល់គ្នា ហើយលុបបំបាត់ជនជាតិយូដាទាំងមូល។ |
|
| 12 |
|
| យើងនឹងប្រហារជនជាតិយូដាដែលនៅសេសសល់ ហើយចេញមករស់នៅក្នុងស្រុកអេស៊ីប។ ពួកគេនឹងត្រូវវិនាសសូន្យនៅស្រុកអេស៊ីបនេះ ពួកគេនឹងត្រូវស្លាប់ ដោយមុខដាវ និងដោយទុរ្ភិក្ស។ តាំងពីអ្នកតូចរហូតដល់អ្នកធំ ពួកគេត្រូវវិនាសសូន្យទាំងអស់គ្នា ដោយមុខដាវ និងដោយទុរ្ភិក្ស។ ប្រជាជាតិទាំងឡាយយកឈ្មោះពួកគេ ទៅដាក់បណ្ដាសា ជេរប្រមាថ និងចំអកឡកឡឺយ។ |
|
| 13 |
|
| យើងនឹងដាក់ទោសអស់អ្នកដែលរស់នៅក្នុងស្រុកអេស៊ីប ដូចយើងបានដាក់ទោសអ្នកក្រុងយេរូសាឡឹម អោយស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគដែរ។ |
|
| 14 |
|
| ក្នុងចំណោមជនជាតិយូដាដែលនៅសេសសល់ ហើយមករស់នៅស្រុកអេស៊ីបនេះ គ្មាននរណាម្នាក់រត់រួច និងរស់រានមានជីវិតឡើយ។ ទោះបីពួកគេប្រាថ្នាចង់វិលត្រឡប់ទៅស្រុកយូដាវិញក្ដី ក៏ពួកគេវិលទៅវិញមិនបានដែរ លើកលែងតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ»។ |
|
| 15 |
|
| អស់អ្នកដែលដឹងថា ប្រពន្ធរបស់ខ្លួនតែងតែដុតគ្រឿងក្រអូបសែនព្រះដទៃ ព្រមទាំងស្រីៗទាំងអស់ដែលប្រជុំគ្នាយ៉ាងច្រើនកុះករនៅទីនោះ និងប្រជាជនទាំងអស់ដែលរស់នៅក្រុងប៉ាត្រូស ក្នុងស្រុកអេស៊ីប នាំគ្នាតបទៅលោកយេរេមាវិញថា៖ |
|
| 16 |
|
| «ទោះបីលោកមានប្រសាសន៍មកយើងក្នុងនាម ព្រះអម្ចាស់ ក្ដី ក៏យើងមិនចង់ស្ដាប់ពាក្យរបស់លោកដែរ។ |
|
| 17 |
|
| យើងចង់ធ្វើអ្វីៗតាមការសំរេចរបស់យើង គឺដុតគ្រឿងក្រអូប និងច្រួចស្រាសែនម្ចាស់ក្សត្រីនៅស្ថានសួគ៌ដូចយើង និងដូនតារបស់យើង ព្រមទាំងស្ដេច និងពួកមន្ត្រីធ្លាប់ធ្វើនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម។ កាលនោះ យើងមានអាហារបរិភោគបរិបូណ៌ បានសុខក្សេមក្សាន្ត ឥតមានទុក្ខវេទនាទាល់តែសោះ។ |
|
| 18 |
|
| ប៉ុន្តែ តាំងពីយើងឈប់ដុតគ្រឿងក្រអូប និងឈប់ច្រួចស្រាសែនម្ចាស់ក្សត្រីនៅស្ថានសួគ៌ យើងខ្វះខាតសព្វគ្រប់ ព្រមទាំងត្រូវវិនាសដោយមុខដាវ និងដោយទុរ្ភិក្ស»។ |
|
| 19 |
|
| ស្រីៗទាំងនោះនិយាយបន្ថែមថា៖ «ពេលយើងដុតគ្រឿងក្រអូប និងច្រួចស្រាថ្វាយម្ចាស់ក្សត្រីនៅស្ថានសួគ៌នោះ ប្ដីរបស់យើងបានយល់ស្របទាំងស្រុង។ ពេលយើងធ្វើនំថ្វាយព្រះនាង ព្រមទាំងច្រួចស្រា ក៏ប្ដីយើងយល់ស្របដែរ»។ |
|
| 20 |
|
| ពេលនោះ លោកយេរេមាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូល ទាំងប្រុសទាំងស្រី និងអស់អ្នកដែលបានឆ្លើយតបមកលោកថា៖ |
|
| 21 |
|
| «គ្រឿងក្រអូបដែលអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នា ព្រមទាំងស្ដេច មន្ត្រី និងអ្នកស្រុកបានដុតតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម ព្រះអម្ចាស់ ក៏បានឃើញ និងចងចាំជានិច្ចដែរ។ |
|
| 22 |
|
| ព្រះអម្ចាស់ ពុំអាចទ្រាំនឹងអំពើអាក្រក់ ព្រមទាំងអំពើដ៏គួរអោយស្អប់ខ្ពើមដែលអ្នករាល់គ្នាបានប្រព្រឹត្តនោះ តទៅមុខទៀតឡើយ ហេតុនេះហើយបានជាស្រុករបស់អ្នករាល់គ្នាក្លាយទៅជាគំនរបាក់បែក ជាទីស្មសាន ជាដីត្រូវបណ្ដាសា ហើយគ្មានមនុស្សរស់នៅដូចសព្វថ្ងៃ។ |
|
| 23 |
|
| ទុក្ខលំបាកដែលកើតមានដល់អ្នករាល់គ្នាដូចសព្វថ្ងៃ មកពីអ្នករាល់គ្នាដុតគ្រឿងក្រអូប និងប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ ព្រះអម្ចាស់ គឺអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះបន្ទូលរបស់ ព្រះអម្ចាស់ មិនប្រតិបត្តិតាមក្រឹត្យវិន័យ ច្បាប់ និងដំបូន្មានរបស់ព្រះអង្គ»។ |
|
| 24 |
|
| លោកយេរេមាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូល និងស្រីៗទាំងនោះថា៖ «ជនជាតិយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីបអើយ ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ ព្រះអម្ចាស់! |
|
| 25 |
|
| ព្រះអម្ចាស់ នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ្នករាល់គ្នា និងប្រពន្ធរបស់អ្នករាល់គ្នាបាននិយាយ ហើយធ្វើតាមពាក្យរបស់ខ្លួនភ្លាម គឺអ្នករាល់គ្នានិយាយថា “យើងចង់ធ្វើតាមពាក្យដែលយើងបន់ស្រន់ ដោយដុតគ្រឿងក្រអូប និងច្រួចស្រាសែនម្ចាស់ក្សត្រីនៅស្ថានសួគ៌”។ ដូច្នេះ ចូរអ្នករាល់គ្នាគោរព និងធ្វើតាមពាក្យដែលខ្លួនបន់ស្រន់នោះទៅ!»។ |
|
| 26 |
|
| ហេតុនេះជនជាតិយូដាទាំងអស់ ដែលរស់នៅស្រុកអេស៊ីបអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ ព្រះអម្ចាស់ ដូចតទៅ៖ «យើងសូមស្បថក្នុងនាមដ៏ឧត្ដមរបស់យើងផ្ទាល់ថា: យើងលែងអោយជនជាតិយូដាណាម្នាក់ ដែលរស់នៅស្រុកអេស៊ីបយកឈ្មោះយើងមកស្បថ ដោយពោលថា “ ព្រះជាអម្ចាស់ ដ៏មានព្រះជន្មគង់នៅ”ទៀតហើយ!។ |
|
| 27 |
|
| យើងតាមមើលពួកគេ ដើម្បីដាក់ទោស គឺមិនមែនផ្ដល់សុភមង្គលទេ។ ប្រជាជនយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីប នឹងត្រូវវិនាសដោយមុខដាវ និងដោយទុរ្ភិក្ស រហូតដល់ផុតពូជ។ |
|
| 28 |
|
| មនុស្សមួយចំនួនតូច ដែលគេចផុតពីមុខដាវនឹងចាកចេញពីស្រុកអេស៊ីប វិលត្រឡប់ទៅស្រុកយូដាវិញ។ ដូច្នេះ ជនជាតិយូដាដែលនៅសេសសល់ទាំងប៉ុន្មាន ពីចំណោមអស់អ្នកដែលមករស់នៅស្រុកអេស៊ីបនេះមុខជាដឹងថា ពាក្យរបស់នរណាបានសំរេចជារូបរាង តើពាក្យរបស់យើង ឬពាក្យរបស់ពួកគេ»។ |
|
| 29 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលទៀតថា យើងនឹងផ្ដល់ទីសំគាល់មួយអោយអ្នករាល់គ្នាដឹងថា យើងដាក់ទោសអ្នករាល់គ្នាអោយរងទុក្ខវេទនានៅស្រុកនេះ ស្របតាមពាក្យរបស់យើងមែន |
|
| 30 |
|
| គឺយើងនឹងប្រគល់ផារ៉ោនហូប្រាជាស្ដេចស្រុកអេស៊ីប ទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតស្ដេចនេះ ដូចយើងបានប្រគល់សេដេគា ជាស្ដេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាសត្រូវដែលចង់ប្រហារជីវិតសេដេគាយ៉ាងនោះដែរ។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer/jeremiah/044.mp3
52
44