|
| 1 |
|
| ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរបរិភោគក្រាំងដែលយើងឲ្យនេះ រួចទៅប្រៀនប្រដៅពូជពង្សអ៊ីស្រអែលចុះ»។ |
|
| 2 |
|
| ខ្ញុំក៏ហាមាត់ ហើយទ្រង់ឲ្យខ្ញុំទទួលទានក្រាំងនោះ។ |
|
| 3 |
|
| ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរបរិភោគក្រាំងដែលយើងប្រគល់ឲ្យយ៉ាងឆ្អែតចុះ!»។ ខ្ញុំក៏ទទួលទានក្រាំងនោះ ដែលមានរសជាតិផ្អែម ដូចទឹកឃ្មុំនៅក្នុងមាត់ខ្ញុំ។ |
|
| 4 |
|
| បន្ទាប់មក ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរទៅរកពូជពង្សអ៊ីស្រអែល ហើយថ្លែងពាក្យរបស់យើងប្រាប់គេចុះ! |
|
| 5 |
|
| យើងចាត់អ្នកឲ្យទៅរកពូជពង្សអ៊ីស្រអែល គឺមិនមែនឲ្យទៅរកសាសន៍ដទៃ ដែលនិយាយភាសាពិបាកស្ដាប់ និងពិបាកយល់នោះទេ។ |
|
| 6 |
|
| យើងមិនចាត់អ្នកឲ្យទៅរកសាសន៍ជាច្រើន ដែលនិយាយភាសាពិបាកស្ដាប់ និងជាភាសាដែលអ្នកមិនយល់នោះឡើយ។ ប្រសិនបើយើងចាត់អ្នកទៅរកសាសន៍ទាំងនោះមែន ពួកគេមុខជាស្ដាប់អ្នកពុំខាន |
|
| 7 |
|
| គឺយើងចាត់អ្នកទៅរកពូជពង្សអ៊ីស្រអែលដែលមិនចង់ស្ដាប់អ្នក ព្រោះពួកគេមិនព្រមស្ដាប់យើង។ ពូជពង្សអ៊ីស្រអែលទាំងមូលជាមនុស្សក្បាលរឹង និងមានចិត្តចចេស។ |
|
| 8 |
|
| ប៉ុន្តែ យើងធ្វើឲ្យអ្នកមានចិត្តមានះ ដើម្បីឲ្យអ្នកតតាំងនឹងចិត្តមានះរបស់ពួកគេ យើងធ្វើឲ្យអ្នកមានចិត្តរឹង ដើម្បីតតាំងនឹងចិត្តរឹងរបស់ពួកគេ។ |
|
| 9 |
|
| យើងធ្វើឲ្យអ្នកមានចិត្តរឹងដូចពេជ្រ ហើយរឹងជាងដុំថ្មទៅទៀត។ កុំខ្លាចពួកគេ កុំញ័ររន្ធត់នៅចំពោះមុខពួកគេឡើយ ដ្បិតអ្នកទាំងនោះជាពូជបះបោរ»។ |
|
| 10 |
|
| ទ្រង់មានបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ ចូរផ្ចង់ចិត្ត ហើយត្រងត្រាប់ស្ដាប់ពាក្យទាំងប៉ុន្មានដែលយើងថ្លែងប្រាប់។ |
|
| 11 |
|
| ចូរទៅជួបប្រជាជនរបស់អ្នក ដែលត្រូវខ្មាំងកៀរមកជាឈ្លើយ រួចនិយាយជាមួយពួកគេ ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី ចូរនិយាយប្រាប់ពួកគេថា នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់»។ |
|
| 12 |
|
| ពេលនោះ រសរបស់អុលឡោះលើកខ្ញុំឡើង ហើយខ្ញុំឮសូរសំឡេងអឺងកងពីក្រោយខ្ញុំថា «សូមលើកតម្កើងសិរីរុងរឿងរបស់ អុលឡោះតាអាឡា នៅក្នុងដំណាក់របស់ទ្រង់!»។ |
|
| 13 |
|
| ខ្ញុំឮសន្ធឹកស្លាបរបស់សត្វទាំងបួនដែលទទះប៉ះគ្នាទៅវិញទៅមក ព្រមទាំងឮស្នូរសន្ធឹកកង់ដែលលាន់ឡើងយ៉ាងខ្លាំង នៅក្បែរសត្វទាំងនោះដែរ។ |
|
| 14 |
|
| រសរបស់អុលឡោះលើកខ្ញុំឡើង ហើយនាំខ្ញុំទៅ ខ្ញុំទៅទាំងខឹងមួម៉ៅ ហើយ អុលឡោះតាអាឡា ដាក់ដៃលើខ្ញុំ។ |
|
| 15 |
|
| ខ្ញុំទៅដល់ថេល-អាប៊ីប ក្បែរទន្លេកេបារ គឺកន្លែងដែលប្រជាជនជាប់ជាឈ្លើយស្នាក់នៅ។ ខ្ញុំស្នាក់នៅជាមួយពួកគេ ទាំងមិនដឹងខ្លួន អស់រយៈពេលប្រាំពីរថ្ងៃ។ |
|
| 16 |
|
| លុះប្រាំពីរថ្ងៃកន្លងផុតទៅ អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំដូចតទៅ៖ |
|
| 17 |
|
| «កូនមនុស្សអើយ! យើងតែងតាំងអ្នកឲ្យធ្វើជាអ្នកយាមល្បាត សម្រាប់ពូជពង្សអ៊ីស្រអែល។ កាលណាអ្នកឮពាក្យរបស់យើង ចូរយកទៅថ្លែងប្រាប់ពួកគេក្នុងនាមយើងផង។ |
|
| 18 |
|
| ពេលយើងនិយាយទៅកាន់មនុស្សអាក្រក់ថា “អ្នកនឹងត្រូវស្លាប់!” ប្រសិនបើអ្នកមិនប្រាប់គេឲ្យដឹងខ្លួន ប្រសិនបើអ្នកមិនទូន្មានគេឲ្យងាកចេញពីផ្លូវអាក្រក់ ដើម្បីបានរួចជីវិតទេ ជនអាក្រក់នោះត្រូវស្លាប់ ព្រោះអំពើបាបរបស់ខ្លួន តែយើងនឹងដាក់ទោសអ្នក។ |
|
| 19 |
|
| ផ្ទុយទៅវិញ បើអ្នកទូន្មានមនុស្សអាក្រក់ តែគេមិនងាកចេញពីផ្លូវអាក្រក់របស់ខ្លួនទេ ជនអាក្រក់នោះត្រូវស្លាប់ ព្រោះតែអំពើបាបរបស់ខ្លួន រីឯអ្នកវិញ អ្នកនឹងបានរួចជីវិត។ |
|
| 20 |
|
| ប្រសិនបើមនុស្សសុចរិតម្នាក់ងាកចេញពីផ្លូវសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិត យើងនឹងធ្វើឲ្យគេជំពប់ជើងដួល ហើយគេនឹងស្លាប់ពុំខាន។ គេនឹងត្រូវស្លាប់ព្រោះតែអំពើបាបរបស់ខ្លួនដោយអ្នកមិនបានទូន្មានគេ។ គ្មាននរណានឹកឃើញអំពើសុចរិតដែលអ្នកនោះធ្លាប់ប្រព្រឹត្តឡើយ តែយើងនឹងដាក់ទោសអ្នក។ |
|
| 21 |
|
| ផ្ទុយទៅវិញប្រសិនបើអ្នកទូន្មានមនុស្សសុចរិតកុំឲ្យប្រព្រឹត្តអំពើបាប ហើយបើគេមិនប្រព្រឹត្តអំពើបាបទេនោះ គេនឹងមានជីវិតតទៅមុខទៀត ព្រោះតែអ្នកបានទូន្មានគេ ចំណែកឯអ្នកវិញ អ្នកនឹងបានរួចជីវិត»។ |
|
| 22 |
|
| អុលឡោះតាអាឡា ដាក់ដៃលើខ្ញុំសាជាថ្មី ទ្រង់មានបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅជ្រលងភ្នំ នៅទីនោះ យើងនឹងនិយាយជាមួយអ្នក»។ |
|
| 23 |
|
| ខ្ញុំក៏ក្រោកឡើង ចេញទៅជ្រលងភ្នំ ហើយខ្ញុំឃើញសិរីរុងរឿងរបស់ អុលឡោះតាអាឡា នៅទីនោះ ដូចខ្ញុំធ្លាប់ឃើញនៅជិតទន្លេកេបារដែរ។ ពេលនោះ ខ្ញុំក្រាបចុះ អោនមុខដល់ដី។ |
|
| 24 |
|
| រសរបស់អុលឡោះចូលមកនៅក្នុងខ្ញុំ ធ្វើឲ្យខ្ញុំក្រោកឈរឡើង។ អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំថា៖ «ចូរទៅបិទទ្វារ សំងំនៅក្នុងផ្ទះរបស់អ្នកទៅ។ |
|
| 25 |
|
| កូនមនុស្សអើយ ពួកគេនឹងបោះខ្សែពួរលើអ្នក ពួកគេនឹងយកខ្សែនោះចងអ្នក ហើយអ្នកពុំអាចចេញទៅក្នុងចំណោមពួកគេបានទៀតឡើយ។ |
|
| 26 |
|
| យើងនឹងធ្វើឲ្យអ្នកទៅជាមនុស្សគនិយាយពុំកើត ហើយក៏ពុំអាចស្ដីបន្ទោសពួកគេបានដែរ ដ្បិតពួកគេជាពូជអ្នកបះបោរ។ |
|
| 27 |
|
| ប៉ុន្តែ ពេលណាយើងនិយាយទៅកាន់អ្នក យើងនឹងបើកមាត់របស់អ្នក ដើម្បីឲ្យពោលទៅពួកគេថា “នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់។ មានអ្នកខ្លះចង់ស្ដាប់ ហើយអ្នកខ្លះទៀតមិនចង់ស្ដាប់ទេ ដ្បិតពួកគេជាពូជអ្នកបះបោរ»។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2014/ezekiel/003.mp3
48
3