|
| 1 |
|
| បន្ទាប់មក លោកនាំខ្ញុំទៅព្រះវិហារ ក៏វាស់សសរបានទទឹងប្រាំមួយហត្ថខាងនេះ ហើយប្រាំមួយហត្ថខាងនោះ ដែលស្មើនឹងទទឹងសសរ |
|
| 2 |
|
| ហើយផ្លូវចូល មានទទឹងដប់ហត្ថ ឯផ្ទាំងទ្វារម្ខាង នោះប្រាំហត្ថ ហើយម្ខាងទៀតក៏ប្រាំហត្ថ ឯបណ្តោយព្រះវិហារ លោកវាស់បានសែសិបហត្ថ និងទទឹងម្ភៃហត្ថ។ |
|
| 3 |
|
| រួចលោកក៏ចូលទៅខាងក្នុង វាស់ក្របទ្វារទាំងសងខាងបានពីរហត្ថ ផ្លូវចូលក៏ប្រាំមួយហត្ថ ឯទទឹងទ្វារ មានប្រាំពីរហត្ថ។ |
|
| 4 |
|
| លោកវាស់បណ្តោយទីនោះបានម្ភៃហត្ថ ហើយទទឹងបានម្ភៃហត្ថ នៅខាងមុខព្រះវិហារ រួចលោកប្រាប់មកខ្ញុំថា ទីនេះជាទីបរិសុទ្ធបំផុត។ |
|
| 5 |
|
| បន្ទាប់មក លោកវាស់ជញ្ជាំងព្រះវិហារ មានកម្រាស់ប្រាំមួយហត្ថ ហើយគ្រប់បន្ទប់ដែលនៅជុំវិញព្រះវិហារ មានទទឹងបួនហត្ថទាំងអស់។ |
|
| 6 |
|
| បន្ទប់ទាំងនោះមានបីជាន់ គឺបន្ទប់មួយនៅលើមួយទៀត ទាំងអស់មានសាមសិបបន្ទប់ តជាប់ពីជញ្ជាំងព្រះវិហារ សម្រាប់ជាបន្ទប់នៅព័ទ្ធជុំវិញ ដើម្បីឲ្យបានជាប់នឹងជញ្ជាំងនោះ តែមិនឲ្យស៊កចូលទៅក្នុងជញ្ជាំងព្រះវិហារទេ។ |
|
| 7 |
|
| បន្ទប់ទាំងនោះកាន់តែធំជាលំដាប់ តាមដែលឡើងខ្ពស់ទៅព័ទ្ធជុំវិញព្រះវិហារ ដ្បិតផ្លូវដែលព័ទ្ធជុំវិញព្រះវិហារ បានឡើងកាន់តែខ្ពស់ទៅ តែទទឹងព្រះវិហារនៅដូចគ្នាទៅខាងលើ ហេតុនោះ បន្ទប់បានកាន់តែធំទូលាយទៅខាងលើយ៉ាងនោះ ចេញពីបន្ទប់ជាន់ក្រោមឡើងទៅឯបន្ទប់ជាន់លើ ដោយផ្លូវកណ្ដាល។ |
|
| 8 |
|
| ខ្ញុំក៏ពិចារណាមើលកម្ពស់ព្រះវិហារនៅព័ទ្ធជុំវិញ ឃើញថា ជើងជញ្ជាំងបន្ទប់ទាំងនោះបានខ្ពស់ពេញមួយខ្នាតបបុស គឺប្រាំមួយហត្ថធំ។ |
|
| 9 |
|
| ឯកម្រាស់នៃជញ្ជាំងខាងក្រៅរបស់បន្ទប់ទាំងនោះបានប្រាំហត្ថ ហើយប្រឡោះដែលសល់ សម្រាប់បន្ទប់ខាងៗរបស់ព្រះវិហារ |
|
| 10 |
|
| ហើយនៅកណ្ដាលបន្ទប់ទាំងនោះ មានប្រឡោះទទឹងម្ភៃហត្ថនៅព័ទ្ធជុំវិញព្រះវិហារ។ |
|
| 11 |
|
| ឯទ្វារនៃបន្ទប់ទាំងនោះ ក៏បើកទៅខាងកន្លែងដែលសល់នោះ គឺមានទ្វារមួយបើកទៅខាងជើង ហើយមួយទៀតបើកទៅខាងត្បូង មានប្រឡោះសល់នៅព័ទ្ធជុំវិញទទឹងប្រាំហត្ថ។ |
|
| 12 |
|
| មានអាគារមួយដែលនៅខាងមុខទីលាន គឺនៅខាងលិច មានទទឹងចិតសិបហត្ថ បណ្តោយកៅសិបហត្ថ ហើយជញ្ជាំងអាគារនៅព័ទ្ធជុំវិញ មានកម្រាស់ប្រាំហត្ថ។ |
|
| 13 |
|
| ដូច្នេះ លោកក៏វាស់ព្រះវិហារបានមួយរយហត្ថ ហើយទីលាន និងអាគារនោះ ព្រមទាំងជញ្ជាំងផង នោះមានបណ្តោយមួយរយហត្ថ។ |
|
| 14 |
|
| ឯទទឹងខាងមុខព្រះវិហារ និងទីលាននៅខាងកើត ក៏មួយរយហត្ថ។ |
|
| 15 |
|
| លោកវាស់ប្រវែងនៃអាគារ នៅមុខទីលាន ដែលនៅខាងក្រោយនោះ ព្រមទាំងរានហាលទាំងសងខាងបានមួយរយហត្ថ ហើយទាំងព្រះវិហារខាងក្នុង និងថែវនៃទីលានផង។ |
|
| 16 |
|
| អស់ទាំងទ្វារ និងបង្អួចបិទ ហើយរានហាលនៅជុំវិញទាំងបីជាន់ ដែលប្រទល់មុខនឹងមាត់ទ្វារ បានស្រោបដោយឈើនៅជុំវិញ ចាប់តាំងពីដីឡើងទៅដល់បង្អួច (រីឯបង្អួចទាំងនោះសុទ្ធតែគ្របបិទជិត) |
|
| 17 |
|
| ទៅដល់ខាងលើទ្វារ រហូតដល់ក្នុងព្រះវិហារ និងខាងក្រៅ ព្រមទាំងកំផែងនៅជុំវិញ ទាំងក្នុង ទាំងក្រៅ ក៏ធ្វើតាមទំហំ។ |
|
| 18 |
|
| នោះសុទ្ធតែធ្វើដោយមានក្បាច់ជាចេរូប៊ីន និងដើមលម៉ើ មានដើមលម៉ើមួយ នៅកណ្ដាលចេរូប៊ីន និងចេរូប៊ីន ហើយចេរូប៊ីនទាំងនោះសុទ្ធតែមានមុខពីររៀងខ្លួន |
|
| 19 |
|
| បានជាមានមុខមនុស្សបែរទៅខាងដើមលម៉ើម្ខាង ហើយមុខសិង្ហស្ទាវបែរទៅខាងដើមលម៉ើម្ខាងទៀត គឺបានធ្វើយ៉ាងនោះក្នុងព្រះវិហារនៅព័ទ្ធជុំវិញ។ |
|
| 20 |
|
| គេបានធ្វើចេរូប៊ីន និងដើមលម៉ើ ចាប់តាំងពីដីរហូតទៅដល់ខាងលើទ្វារ ពាសពេញជញ្ជាំងរបស់ព្រះវិហារ។ |
|
| 21 |
|
| ឯក្របទ្វានៃព្រះវិហារ មានបួនជ្រុងស្មើ ហើយខាងមុខនៃទីបរិសុទ្ធ មើលទៅមានសណ្ឋានដូចគ្នា។ |
|
| 22 |
|
| អាសនាបានធ្វើពីឈើ កម្ពស់បីហត្ថ បណ្ដោយពីរហត្ថ និងទទឹងពីរហត្ថ ឯជ្រុង និងបាត ព្រមទាំងជញ្ជាំងខាងៗអាសនានោះ សុទ្ធតែជាឈើទាំងអស់។ លោកពោលមកខ្ញុំថា៖ «នេះជាតុដែលនៅចំពោះព្រះយេហូវ៉ា»។ |
|
| 23 |
|
| ឯព្រះវិហារ និងទីបរិសុទ្ធ មានទ្វារពីរ |
|
| 24 |
|
| ចំណែកទ្វារទាំងនោះមានពីរផ្ទាំង គឺពីរផ្ទាំងដែលបើកបាន ទ្វារមួយមានពីរផ្ទាំង ហើយទ្វារមួយទៀតក៏មានពីរផ្ទាំងដែរ។ |
|
| 25 |
|
| នៅផ្ទាំងទ្វារទាំងនោះ គឺជាទ្វារនៃព្រះវិហារ មានឆ្លាក់ជារូបចេរូប៊ីន និងដើមលម៉ើ ដូចជាបានធ្វើនៅជញ្ជាំងដែរ ហើយនៅថែវខាងក្រៅមានក្រាលក្តារ |
|
| 26 |
|
| ក៏មានបង្អួចបិទ និងក្បាច់ដើមលម៉ើទាំងសងខាងថែវ និងបន្ទប់ខាងៗនៃព្រះវិហារទាំងអស់។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2016/ezekiel/041.mp3
48
41