|
| 1 |
|
| បន្ទាប់មក លោកនាំខ្ញុំត្រឡប់ទៅខ្លោងទ្វារខាងក្រៅទីសក្ការៈវិញ គឺទ្វារដែលបែរមុខទៅទិសខាងកើត។ ទ្វារនោះនៅបិទ។ |
|
| 2 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា៖ «ទ្វារនេះនឹងនៅបិទជិត គឺមិនត្រូវបើកឡើយ ហើយក៏គ្មាននរណាចេញចូលតាមនេះដែរ ដ្បិតយើងជា ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល យើងបានចូលមកតាមទ្វារនេះ ដូច្នេះ ទ្វារនេះត្រូវបិទរហូត! |
|
| 3 |
|
| ចំណែកឯមេដឹកនាំវិញ ក្នុងឋានៈជាអ្នកគ្រប់គ្រង គេអាចអង្គុយបរិភោគពិធីជប់លៀងនៅចំពោះមុខយើងបាន។ គេចូលមកតាមបន្ទប់ល្វែងនៃខ្លោងទ្វារ ហើយចេញទៅវិញតាមច្រកដដែល»។ |
|
| 4 |
|
| បន្ទាប់មក លោកនាំខ្ញុំទៅខ្លោងទ្វារខាងជើង គឺខាងមុខព្រះដំណាក់។ ខ្ញុំក្រឡេកមើលទៅឃើញសិរីរុងរឿងរបស់ ព្រះអម្ចាស់ នៅពាសពេញក្នុងព្រះដំណាក់របស់ព្រះអង្គ ខ្ញុំក៏ក្រាបចុះអោនមុខដល់ដី។ |
|
| 5 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរយកចិត្តទុកដាក់មើល និងផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលយើងប្រាប់អ្នកស្ដីអំពីច្បាប់ និងក្បួនតម្រាទាំងប៉ុន្មានដែលត្រូវអនុវត្តនៅក្នុងព្រះដំណាក់នេះ។ ចូរពិនិត្យមើលច្រកចូលទៅក្នុងព្រះដំណាក់ និងទ្វារទាំងប៉ុន្មានរបស់ទីសក្ការៈ។ |
|
| 6 |
|
| បន្ទាប់មក ចូរប្រាប់កូនចៅអ៊ីស្រាអែលជាអ្នកបះបោរថា ព្រះជាអម្ចាស់ មានព្រះបន្ទូលដូចតទៅ: កូនចៅអ៊ីស្រាអែលអើយ អ្នករាល់គ្នាប្រព្រឹត្តអំពើគួរអោយស្អប់ខ្ពើមច្រើនពេកហើយ! |
|
| 7 |
|
| ពេលអ្នករាល់គ្នាយកអាហារ គឺខ្លាញ់ និងឈាមមកថ្វាយយើង អ្នករាល់គ្នានាំជនបរទេសដែលជាសាសន៍មិនកាត់ស្បែក និងជាសាសន៍មិនគោរពយើងចូលមក ធ្វើអោយដំណាក់របស់យើងទៅជាសៅហ្មង។ អ្នករាល់គ្នាផ្ដាច់សម្ពន្ធមេត្រីជាមួយយើង ដោយប្រព្រឹត្តអំពើគួរអោយស្អប់ខ្ពើមគ្រប់យ៉ាង។ |
|
| 8 |
|
| អ្នករាល់គ្នាពុំបានយកចិត្តទុកដាក់បំពេញការងារបំរើយើង ដោយខ្លួនឯងផ្ទាល់ទេ គឺអ្នករាល់គ្នាបានអោយសាសន៍ដទៃមកបំពេញការងារក្នុងទីសក្ការៈ ជំនួសអ្នករាល់គ្នាទៅវិញ»។ |
|
| 9 |
|
| ព្រះជាអម្ចាស់ មានព្រះបន្ទូលទៀតថា៖ «មិនត្រូវអោយជនបរទេស ដែលជាសាសន៍មិនកាត់ស្បែក និងជាសាសន៍មិនគោរពយើង ចូលមកក្នុងទីសក្ការៈរបស់យើងឡើយ ទោះបីអ្នកនោះរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលក៏ដោយ។ |
|
| 10 |
|
| ក្នុងគ្រាដែលជនជាតិអ៊ីស្រាអែលវង្វេងចេញឆ្ងាយពីយើង ទៅតាមព្រះក្លែងក្លាយ ពួកលេវីក៏បានបោះបង់ចោលយើងដែរ ហេតុនេះពួកគេនឹងទទួលផលវិបាក ព្រោះតែកំហុសរបស់ខ្លួន។ |
|
| 11 |
|
| ដូច្នេះ ពួកគេគ្រាន់តែមានមុខងារជាអ្នកជំនួយការក្នុងព្រះដំណាក់ គឺត្រូវប្រើគេអោយយាមខ្លោងទ្វារបំរើប្រជាជន ដោយសម្លាប់សត្វដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជាផ្សេងៗ។ |
|
| 12 |
|
| ដោយពួកគេបានជួយជ្រោមជ្រែងប្រជាជន ក្នុងការគោរពបំរើព្រះក្លែងក្លាយ និងនាំប្រជាជនអោយប្រព្រឹត្តអំពើបាប យើងសុំប្រកាសយ៉ាងម៉ឺងម៉ាត់ថា ពួកគេនឹងទទួលផលវិបាក ព្រោះតែកំហុសរបស់ខ្លួនមិនខាន - នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។ |
|
| 13 |
|
| ពួកគេពុំអាចចូលមកជិតយើង ដើម្បីបំពេញមុខងារជាបូជាចារ្យបានទេ ពួកគេក៏មិនអាចចូលមកក្នុងទីសក្ការៈ ឬទីសក្ការៈបំផុតរបស់យើងបានដែរ។ ពួកគេត្រូវទទួលផលវិបាក ព្រោះតែអំពើដ៏អាម៉ាស់ និងអំពើគួរស្អប់ខ្ពើមដែលខ្លួនបានប្រព្រឹត្ត។ |
|
| 14 |
|
| យើងនឹងអោយពួកគេមើលថែទាំ និងបំពេញកិច្ចការបន្ទាប់បន្សំទាំងប៉ុន្មាននៅក្នុងព្រះដំណាក់។ |
|
| 15 |
|
| រីឯក្រុមបូជាចារ្យលេវី ជាកូនចៅរបស់លោកសាដុកវិញ ក្នុងពេលដែលជនជាតិអ៊ីស្រាអែលវង្វេងចេញឆ្ងាយពីយើងនោះ ពួកគេនៅតែបំរើយើងក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងចូលមកបំរើយើង ពួកគេនឹងស្ថិតនៅក្បែរយើង ដើម្បីថ្វាយខ្លាញ់ និងឈាម -នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។ |
|
| 16 |
|
| អ្នកទាំងនោះនឹងចូលមកក្នុងទីសក្ការៈរបស់យើង ពួកគេចូលមកក្បែរតុរបស់យើង ដើម្បីបំរើយើង និងធ្វើតាមសេចក្ដីដែលយើងបង្គាប់។ |
|
| 17 |
|
| ពេលចូលមកដល់ខ្លោងទ្វារនៃទីលានខាងក្នុង ពួកគេត្រូវស្លៀកសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក។ ពេលពួកគេបំពេញមុខងារនៅខ្លោងទ្វារនៃទីលានខាងក្នុង មិនត្រូវស្លៀកពាក់សម្លៀកបំពាក់ធ្វើពីរោមចៀមទេ។ |
|
| 18 |
|
| ពួកគេត្រូវពាក់ឆ្នួតធ្វើពីក្រណាត់ទេសឯកនៅលើក្បាល ហើយស្លៀកខោខ្លី តែមិនត្រូវយកអ្វីមកក្រវាត់ចង្កេះនាំអោយបែកញើសឡើយ។ |
|
| 19 |
|
| ពេលពួកគេចេញទៅរកប្រជាជននៅទីលានខាងក្រៅ ត្រូវផ្លាស់សម្លៀកបំពាក់សំរាប់បំពេញមុខងារចេញ រួចទុកសម្លៀកបំពាក់នោះនៅក្នុងបន្ទប់នៃទីសក្ការៈ។ ពួកគេត្រូវស្លៀកសម្លៀកបំពាក់ផ្សេងទៀត ដើម្បីកុំអោយប្រជាជនប៉ះពាល់សម្លៀកបំពាក់ដ៏សក្ការៈនោះ។ |
|
| 20 |
|
| មិនត្រូវអោយបូជាចារ្យទាំងនោះកោរសក់ ឬក៏ទុកអោយសក់ដុះវែងពេកឡើយ គឺត្រូវកាត់សក់យ៉ាងសមរម្យ។ |
|
| 21 |
|
| ពេលចូលទៅទីលានខាងក្នុងបូជាចារ្យមិនត្រូវសេពសុរាឡើយ។ |
|
| 22 |
|
| បូជាចារ្យមិនត្រូវរៀបការជាមួយស្ត្រីមេម៉ាយ ឬស្ត្រីប្ដីលែងទេ គឺរៀបការបានតែជាមួយស្ត្រីក្រមុំព្រហ្មចារីក្នុងវង្សត្រកូលនៃកូនចៅអ៊ីស្រាអែល ឬស្ត្រីមេម៉ាយពីបូជាចារ្យម្នាក់ទៀត។ |
|
| 23 |
|
| បូជាចារ្យទាំងនោះត្រូវអប់រំប្រជាជនរបស់យើង អោយស្គាល់ការខុសគ្នារវាងអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ ព្រមទាំងការខុសគ្នារវាងអ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ។ |
|
| 24 |
|
| ពួកគេធ្វើជាចៅក្រមកាត់ក្ដី នៅពេលប្រជាជនមានរឿងរ៉ាវនឹងគ្នា ហើយវិនិច្ឆ័យទោស ស្របតាមវិន័យរបស់យើង។ ពួកគេចាត់ចែងធ្វើពិធីបុណ្យផ្សេងៗតាមក្រឹត្យវិន័យ និងច្បាប់ដែលយើងបានបង្គាប់ទុក ព្រមទាំងញែកថ្ងៃសប្ប័ទទុកជាថ្ងៃដ៏វិសុទ្ធ។ |
|
| 25 |
|
| បូជាចារ្យមិនត្រូវចូលទៅជិតសាកសព ដែលបណ្ដាលអោយខ្លួនទៅជាសៅហ្មងឡើយ លើកលែងតែសពឪពុកម្ដាយ កូនប្រុសកូនស្រី បងប្អូនប្រុស និងបងប្អូនស្រីដែលពុំទាន់រៀបការ។ |
|
| 26 |
|
| ក្នុងករណីនេះក្រោយធ្វើពិធីជំរះកាយអោយបានបរិសុទ្ធ* រួចហើយគេត្រូវនៅរង់ចាំប្រាំពីរថ្ងៃមុននឹងបំពេញមុខងារសាជាថ្មី។ |
|
| 27 |
|
| នៅថ្ងៃគេចូលទៅទីលានខាងក្នុង ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ*ឡើងវិញ គេត្រូវថ្វាយយញ្ញបូជារំដោះបាប - នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។ |
|
| 28 |
|
| ចំណែកឯកេរមត៌កដែលពួកបូជាចារ្យត្រូវទទួលនោះ គឺយើងផ្ទាល់។ មិនបាច់ចែកទឹកដីក្នុងស្រុកអ៊ីស្រាអែលជាមត៌កអោយពួកគេទេ ដ្បិតយើងផ្ទាល់ជាមត៌ករបស់ពួកគេ។ |
|
| 29 |
|
| ពួកគេបរិភោគសាច់ ដែលជាតង្វាយ និងយញ្ញបូជារំដោះបាប ឬយញ្ញបូជាសុំលើកលែងទោសដែលប្រជាជនយើងយកមកថ្វាយ។ អ្វីៗដែលជនជាតិអ៊ីស្រាអែលទុកសំរាប់យើង ពួកបូជាចារ្យអាចយកបាន។ |
|
| 30 |
|
| ផលដំបូងបង្អស់នៃដំណាំទាំងឡាយ និងអ្វីៗគ្រប់យ៉ាងដែលអ្នករាល់គ្នាញែកទុកដោយឡែកនោះ ជាចំណែករបស់ពួកបូជាចារ្យ។ ត្រូវយកម្សៅដំបូងបង្អស់មកជូនពួកបូជាចារ្យ ដើម្បីអោយផ្ទះរបស់អ្នកបានទទួលពរ។ |
|
| 31 |
|
| បូជាចារ្យមិនត្រូវបរិភោគសាច់សត្វចតុប្បាទ ឬសត្វស្លាបដែលងាប់ដោយជំងឺ ឬដោយសត្វសាហាវខាំនោះឡើយ»។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer/ezekiel/044.mp3
48
44