|
| 1 |
|
| ចូរផ្លុំស្នែងប្រកាសភាពអាសន្ន! ខ្មាំងសត្រូវបោះពួយដូចសត្វឥន្ទ្រី មកលើទឹកដីរបស់យើង ជា ព្រះអម្ចាស់ ដ្បិតប្រជាជនបានរំលោភលើសម្ពន្ធមេត្រី របស់យើង ពួកគេប្រព្រឹត្តបំពានលើច្បាប់របស់យើង។ |
|
| 2 |
|
| ពួកគេស្រែករកយើងថា “ព្រះនៃទូលបង្គំអើយ យើងខ្ញុំជាជនជាតិអ៊ីស្រាអែល យើងខ្ញុំស្គាល់ព្រះអង្គហើយ”។ |
|
| 3 |
|
| អ៊ីស្រាអែលបានបោះបង់ការល្អ ហេតុនេះបានជាសត្រូវដេញតាមពួកគេ។ |
|
| 4 |
|
| ពួកគេតែងតាំងស្ដេច ដោយឥតសាកសួរយើង ហើយតែងតាំងមេដឹកនាំពីក្រោយខ្នងយើង។ ពួកគេយកមាសប្រាក់របស់ខ្លួន ទៅសូនធ្វើរូបព្រះក្លែងក្លាយ ដែលបណ្ដាលអោយខ្លួនត្រូវវិនាស។ |
|
| 5 |
|
| អ្នកក្រុងសាម៉ារីអើយ ចូរយករូបព្រះគោរបស់អ្នកបោះចោលទៅ!។ កំហឹងរបស់យើងឆាបឆេះទៅលើ អ្នកក្រុងសាម៉ារី តើដល់ពេលណាទើបពួកគេអាចរស់នៅ ដោយឥតសៅហ្មង? |
|
| 6 |
|
| រូបគោនោះកើតចេញមកពីអ៊ីស្រាអែល មានជាងឆ្លាក់វា គឺវាមិនមែនជាព្រះទេ ហេតុនេះហើយបានជារូបគោរបស់សាម៉ារី នឹងត្រូវបាក់បែកខ្ទេចខ្ទីជាពុំខាន។ |
|
| 7 |
|
| ពួកគេសាបព្រោះខ្យល់ ពួកគេនឹងទទួលផលជាព្យុះ។ ស្រូវស្កក គ្មានបាយហូប ហើយប្រសិនបើមាន ក៏គង់តែជនបរទេស មកលេបយកទៅបាត់ដែរ។ |
|
| 8 |
|
| អ៊ីស្រាអែលត្រូវខ្មាំងលេបបាត់ហើយ! ឥឡូវនេះ ពួកគេស្ថិតនៅក្នុងចំណោម ប្រជាជាតិនានា ដូចអំបែងដែលគ្មាននរណាចង់បាន។ |
|
| 9 |
|
| សត្វលាព្រៃតែនៅដាច់ពីគេ តែអេប្រាអ៊ីមបែរជាលក់ខ្លួនអោយ ស្រុកអាស្ស៊ីរី ដែលជាសហាយរបស់គេ។ |
|
| 10 |
|
| ទោះបីពួកគេយកជំនូនទៅអោយ ប្រជាជាតិនានាក្ដី ក៏ពេលនេះយើងប្រមូលផ្ដុំពួកគេ ហើយបន្តិចទៀត ពួកគេនឹងរងទុក្ខវេទនា ក្រោមអំណាចព្រះចៅអធិរាជ។ |
|
| 11 |
|
| អេប្រាអ៊ីមបានសង់អាសនៈកាន់តែច្រើនឡើងៗ ដើម្បីអោយរួចពីបាប តែអាសនៈទាំងនោះក្លាយទៅជាកន្លែង ដែលនាំអោយគេប្រព្រឹត្តអំពើបាបទៅវិញ! |
|
| 12 |
|
| ទោះបីយើងបានចែងក្រឹត្យវិន័យទុកអោយគេ ច្រើនយ៉ាងណាក្ដី ក៏គេមិនរវីរវល់អើពើដែរ។ |
|
| 13 |
|
| ពួកគេយកសត្វមកធ្វើយញ្ញបូជាអោយយើង ព្រោះពួកគេចូលចិត្តបរិភោគសាច់។ ប៉ុន្តែ យើងជា ព្រះអម្ចាស់ មិនពេញចិត្តនឹងតង្វាយរបស់ពួកគេទេ យើងនឹកឃើញអំពើអាក្រក់របស់ពួកគេ ហើយរាប់ចំនួនអំពើបាបដែលពួកគេប្រព្រឹត្ត។ ពួកគេត្រូវតែវិលត្រឡប់ទៅស្រុកអេស៊ីបវិញ។ |
|
| 14 |
|
| អ៊ីស្រាអែលបំភ្លេចព្រះដែលបានបង្កើតខ្លួនមក ហើយគេនាំគ្នាសង់វិមានផ្សេងៗ។ រីឯយូដាវិញ គេសង់ទីក្រុង ដែលមានកំពែងរឹងមាំ កាន់តែច្រើន តែយើងនឹងអោយភ្លើងឆាបឆេះក្រុងរបស់គេ ព្រមទាំងឆេះកំទេចវិមានរបស់ពួកគេផង។ |
https://beblia.bible:81/BibleAudio/khmer/hosea/008.mp3
14
8