|
| 1 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ |
|
| 2 |
|
| «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ក្នុងចំណោមសត្វដែលរស់នៅលើផែនដី សត្វដែលអ្នករាល់គ្នាអាចបរិភោគបាន |
|
| 3 |
|
| គឺសត្វដែលមានក្រចកឆែក ហើយទំពាអៀងផង។ |
|
| 4 |
|
| ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវបរិភោគសត្វណា ដែលគ្រាន់តែមានក្រចកឆែក ឬសត្វណាដែលគ្រាន់តែទំពាអៀងនោះឡើយ។ សត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធមានដូចតទៅ: គឺសត្វអូដ្ឋ ដ្បិតវាទំពាអៀងតែគ្មានក្រចកឆែកទេ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។ |
|
| 5 |
|
| ទន្សាយថ្ម ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។ |
|
| 6 |
|
| ទន្សាយព្រៃ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។ |
|
| 7 |
|
| ជ្រូក ដ្បិតវាមានក្រចកឆែក តែមិនទំពាអៀងទេ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។ |
|
| 8 |
|
| អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វទាំងនោះឡើយ ហើយក៏មិនត្រូវប៉ះពាល់ខ្មោចវាដែរ គឺត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។ |
|
| 9 |
|
| ក្នុងចំណោមសត្វដែលរស់នៅក្នុងទឹក ទោះបីទឹកសមុទ្រក្ដី ទឹកទន្លេក្ដី អ្នករាល់គ្នាអាចបរិភោគបានតែសត្វណាមានព្រុយ និងមានស្រកាប៉ុណ្ណោះ។ |
|
| 10 |
|
| រីឯសត្វគ្មានព្រុយ គ្មានស្រកា ទោះបីជាពពួកសត្វល្អិតដែលរស់រវើកក្នុងទឹក ឬសត្វឯទៀតៗដែលរស់នៅក្នុងសមុទ្រ ឬទន្លេក្ដី អ្នករាល់គ្នាត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ គួរស្អប់ខ្ពើម។ |
|
| 11 |
|
| អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងនោះ កុំបរិភោគសាច់របស់វា ហើយក៏មិនត្រូវប៉ះពាល់ខ្មោចរបស់វាដែរ។ |
|
| 12 |
|
| អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងឡាយណាដែលរស់នៅក្នុងទឹក តែគ្មានស្រកា និងគ្មានព្រុយ។ |
|
| 13 |
|
| ក្នុងចំណោមសត្វស្លាប ដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វគួរស្អប់ខ្ពើម បរិភោគមិនបានមានដូចតទៅ: ខ្លែង ស្ទាំង ខ្លែងស្រាក |
|
| 14 |
|
| រអាត ត្មាតគ្រប់ប្រភេទ |
|
| 15 |
|
| ក្អែកគ្រប់ប្រភេទ |
|
| 16 |
|
| អូទ្រុស មៀម រំពេ និងប្រមង់គ្រប់ប្រភេទ |
|
| 17 |
|
| ទីទុយ ក្អែកទឹក ក្រៀល |
|
| 18 |
|
| គូក ទុង ស្មោញ |
|
| 19 |
|
| កុក ក្រសារគ្រប់ប្រភេទ ត្រសេះ និងប្រចៀវ។ |
|
| 20 |
|
| អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វល្អិតដែលមានស្លាប និងមានជើង។ |
|
| 21 |
|
| ប៉ុន្តែ អ្នករាល់គ្នាអាចបរិភោគសត្វល្អិត ដែលមានស្លាប និងមានជើងអាចលោតលើដី |
|
| 22 |
|
| ដូចជាកណ្ដូប និងចង្រិតគ្រប់ប្រភេទ។ |
|
| 23 |
|
| រីឯសត្វល្អិតផ្សេងទៀតដែលមានស្លាប និងជើង នោះអ្នករាល់គ្នាត្រូវតែចាត់ទុកវាជាសត្វគួរស្អប់ខ្ពើមវិញ។ |
|
| 24 |
|
| សត្វទាំងនោះនឹងបណ្ដាលអោយអ្នករាល់គ្នាទៅជាមិនបរិសុទ្ធ។ អ្នកណាប៉ះពាល់ខ្មោចរបស់វា អ្នកនោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។ |
|
| 25 |
|
| អ្នកកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។ |
|
| 26 |
|
| សត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ មានដូចតទៅ: គឺសត្វគ្មានក្រចកឆែក និងមិនទំពាអៀង អ្នកប៉ះពាល់សត្វនោះនឹងក្លាយទៅជាមិនបរិសុទ្ធ។ |
|
| 27 |
|
| សត្វចតុបាទទាំងអស់ដែលដើរលើបាតជើង គឺជាសត្វមិនបរិសុទ្ធ ហើយអ្នកប៉ះពាល់ខ្មោចរបស់វានឹងក្លាយទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។ |
|
| 28 |
|
| អ្នកកាន់ខ្មោចសត្វនោះត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។ |
|
| 29 |
|
| ក្នុងចំណោមសត្វលូនវារនៅលើដី ពពួកសត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ មានដូចតទៅ: ស្កា កណ្ដុរ បង្កួយគ្រប់ប្រភេទ |
|
| 30 |
|
| តុកកែ ជីងចក់ ថ្លែន ជាស។ |
|
| 31 |
|
| អ្នករាល់គ្នាត្រូវចាត់ទុកសត្វទាំងនោះជាសត្វមិនបរិសុទ្ធ ហើយអ្នកប៉ះពាល់ខ្មោចវានឹងក្លាយទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។ |
|
| 32 |
|
| ប្រសិនបើសត្វណាមួយងាប់ ហើយធ្លាក់មកលើវត្ថុអ្វីមួយ ដូចជាសម្ភារៈធ្វើអំពីឈើ សម្លៀកបំពាក់ស្បែក ថង់ និងអ្វីៗទាំងអស់ដែលជាគ្រឿងប្រើប្រាស់ ត្រូវយកទឹកមកលាង តែវត្ថុនោះនៅមិនបរិសុទ្ធរហូតដល់ល្ងាច ក្រោយមក ទើបគេអាចប្រើប្រាស់បានវិញ។ |
|
| 33 |
|
| ប្រសិនបើសត្វណាមួយធ្លាក់ចូលទៅក្នុងក្អមធ្វើអំពីដី អ្វីៗដែលនៅក្នុងនោះនឹងទៅជាមិនបរិសុទ្ធ ហើយក្អមនោះក៏ត្រូវតែបំបែកចោលដែរ។ |
|
| 34 |
|
| ប្រសិនបើគេចាក់ទឹកពីក្អមនោះ ទៅលើអាហារសំរាប់បរិភោគ អាហារនោះនឹងក្លាយទៅជាមិនបរិសុទ្ធ ហើយទឹកសំរាប់ផឹកក៏នឹងក្លាយទៅជាមិនបរិសុទ្ធដែរ។ |
|
| 35 |
|
| ប្រសិនបើមានខ្មោចសត្វធ្លាក់ទៅលើវត្ថុប្រើប្រាស់ណាមួយ ទោះបីចង្ក្រាន ឬឡក្ដី វត្ថុនោះនឹងទៅជាមិនបរិសុទ្ធ ហើយអ្នករាល់គ្នាត្រូវតែកំទេចចោល ដ្បិតអ្នករាល់គ្នាត្រូវចាត់ទុកវត្ថុទាំងនោះជាវត្ថុមិនបរិសុទ្ធ។ |
|
| 36 |
|
| ប្រសិនបើខ្មោចសត្វធ្លាក់ទៅក្នុងប្រភពទឹក ឬអណ្ដូងទឹក នោះទឹកនៅតែបរិសុទ្ធដដែល ប៉ុន្តែ អ្នកដែលយកខ្មោចសត្វនោះចេញនឹងទៅជាមិនបរិសុទ្ធ។ |
|
| 37 |
|
| ប្រសិនបើខ្មោចសត្វធ្លាក់ទៅលើគ្រាប់ធញ្ញជាតិ ដែលទុកសំរាប់សាបព្រោះ គ្រាប់ទាំងនោះនៅតែបរិសុទ្ធដដែល។ |
|
| 38 |
|
| ប៉ុន្តែ បើវាធ្លាក់ទៅលើគ្រាប់ធញ្ញជាតិដែលត្រាំទឹករួចហើយ គ្រាប់ទាំងនោះនឹងទៅជាមិនបរិសុទ្ធ។ |
|
| 39 |
|
| ចំពោះសត្វដែលអ្នករាល់គ្នាអាចបរិភោគបាន ប្រសិនបើវាងាប់ អ្នកដែលប៉ះពាល់ខ្មោចសត្វនោះនឹងទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។ |
|
| 40 |
|
| អ្នកដែលបរិភោគសាច់របស់ខ្មោចសត្វនោះ ត្រូវតែបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច រីឯអ្នកដែលកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។ |
|
| 41 |
|
| កុំបរិភោគសត្វលូនវារនៅលើដី ត្រូវចាត់ទុកជាសត្វគួរស្អប់ខ្ពើម។ |
|
| 42 |
|
| អ្នករាល់គ្នាមិនត្រូវបរិភោគសត្វដែលលូន ឬសត្វដែលវារនៅលើដីឡើយ ទោះបីជាសត្វជើងបួន ឬសត្វជើងច្រើនក្ដី ព្រោះជាសត្វគួរស្អប់ខ្ពើម។ |
|
| 43 |
|
| អ្នករាល់គ្នាមិនត្រូវបណ្ដោយអោយសៅហ្មង ដោយប៉ះពាល់សត្វទាំងនោះឡើយ ព្រោះវានឹងបណ្ដាលអោយអ្នកទៅជាមិនបរិសុទ្ធ។ |
|
| 44 |
|
| យើង ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នាត្រូវតែរក្សាខ្លួនអោយបានវិសុទ្ធ ដ្បិតយើងជាព្រះដ៏វិសុទ្ធ។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបណ្ដោយខ្លួនអោយទៅជាមិនបរិសុទ្ធ ដោយសារសត្វដែលលូនវារនៅលើដីនោះឡើយ។ |
|
| 45 |
|
| យើងជា ព្រះអម្ចាស់ ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាញែកខ្លួនអោយបានវិសុទ្ធ ដ្បិតយើងជាព្រះដ៏វិសុទ្ធ។ |
|
| 46 |
|
| នេះសុទ្ធសឹងជាក្រឹត្យវិន័យស្ដីអំពីពួកសត្វជើងបួន សត្វស្លាប សត្វដែលរស់រវើករវ័ណ្ឌនៅក្នុងទឹក និងសត្វលូនវារទាំងប៉ុន្មាននៅលើដី។ |
|
| 47 |
|
| ក្រឹត្យវិន័យនេះនាំអោយអ្នករាល់គ្នាចេះបែងចែករវាងសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ សត្វដែលអាចបរិភោគបាន និងសត្វដែលបរិភោគមិនបាន»។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | | ៣២ | | ៣៣ | | ៣៤ | | ៣៥ | | ៣៦ | | ៣៧ | | ៣៨ | | ៣៩ | | ៤០ | | ៤១ | | ៤២ | | ៤៣ | | ៤៤ | | ៤៥ | | ៤៦ | | ៤៧ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer/leviticus/011.mp3
27
11