|
| 1 |
|
| «អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះក្លែងក្លាយ មិនត្រូវធ្វើរូបបដិមាករ ឬស្តូប ហើយក៏មិនត្រូវបញ្ឈរថ្មរចនានៅក្នុងស្រុករបស់អ្នករាល់គ្នាសម្រាប់ថ្វាយបង្គំឡើយ ដ្បិតយើងជា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។ |
|
| 2 |
|
| ចូរប្រារព្ធពិធីថ្ងៃសម្រាករបស់យើង ហើយគោរពទីសក្ការៈរបស់យើង ដ្បិតយើងជា អុលឡោះតាអាឡា ។ |
|
| 3 |
|
| ប្រសិនបើអ្នករាល់គ្នាកាន់តាមហ៊ូកុំរបស់យើង ហើយគោរព និងប្រតិបត្តិតាមបទបញ្ជារបស់យើង |
|
| 4 |
|
| នោះយើងនឹងធ្វើឲ្យមានភ្លៀងធ្លាក់មកលើស្រុករបស់អ្នករាល់គ្នា តាមរដូវកាល។ ដីនឹងផ្តល់ភោគផល ហើយដើមឈើក៏ផ្តល់ផ្លែដែរ។ |
|
| 5 |
|
| អ្នករាល់គ្នានឹងបោកបែនស្រូវ រហូតដល់ពេលបេះផ្លែទំពំាងបាយជូរ ហើយអ្នករាល់គ្នានឹងបេះផ្លែទំពំាងបាយជូរ រហូតដល់ពេលសាបព្រោះ។ អ្នករាល់គ្នាមានអាហារបរិភោគយ៉ាងបរិបូណ៌ ហើយរស់នៅក្នុងស្រុករបស់ខ្លួនយ៉ាងសុខសាន្ត។ |
|
| 6 |
|
| យើងនឹងធ្វើឲ្យស្រុករបស់អ្នករាល់គ្នាមានសុខសន្តិភាព អ្នករាល់គ្នានឹងសម្រាកយ៉ាងសុខស្រួល គ្មាននរណាមកធ្វើឲ្យភ័យខ្លាចឡើយ។ យើងកំចាត់សត្វសាហាវឲ្យអស់ពីក្នុងស្រុករបស់អ្នករាល់គ្នា ហើយក៏គ្មានសង្គ្រាមកើតមាននៅស្រុករបស់អ្នករាល់គ្នាដែរ។ |
|
| 7 |
|
| អ្នករាល់គ្នាដេញតាមខ្មាំងសត្រូវ ពួកគេនឹងដួលស្លាប់ដោយមុខដាវនៅពីមុខអ្នករាល់គ្នា។ |
|
| 8 |
|
| អ្នករាល់គ្នាតែប្រាំនាក់ នឹងដេញប្រហារសត្រូវមួយរយនាក់ ហើយអ្នករាល់គ្នាមួយរយនាក់ នឹងដេញប្រហារសត្រូវមួយម៉ឺននាក់។ ខ្មាំងសត្រូវនឹងដួលស្លាប់ដោយមុខដាវនៅពីមុខអ្នករាល់គ្នា។ |
|
| 9 |
|
| យើងនឹងសំដែងចិត្តមេត្តាចំពោះអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាបង្កើតកូនចៅ និងកើនចំនួនច្រើនឡើង។ យើងនឹងរក្សាសម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នករាល់គ្នា។ |
|
| 10 |
|
| អ្នករាល់គ្នានឹងបរិភោគស្រូវចាស់ បន្ទាប់មក អ្នករាល់គ្នាយកស្រូវចាស់ចេញពីជង្រុក ដើម្បីដាក់ស្រូវថ្មីវិញ។ |
|
| 11 |
|
| យើងនឹងរស់នៅកណ្តាលចំណោមអ្នករាល់គ្នា យើងនឹងមិនឃ្លាតឆ្ងាយពីអ្នករាល់គ្នាឡើយ។ |
|
| 12 |
|
| យើងនឹងស្ថិតនៅកណ្តាលចំណោមអ្នករាល់គ្នា ដើម្បីធ្វើជាម្ចាស់របស់អ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង។ |
|
| 13 |
|
| យើងជា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា យើងបាននាំអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើជាទាសករ នៅស្រុកនោះទៀតឡើយ។ យើងបានកាច់បំបាក់នឹមដែលស្ថិតនៅលើអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាដើរដោយខ្ពស់មុខ។ |
|
| 14 |
|
| ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនស្តាប់តាមយើង ហើយមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើងទេ |
|
| 15 |
|
| ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលហ៊ូកុំរបស់យើង ហើយមិនរវីរវល់នឹងហ៊ូកុំរបស់យើង គឺមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើង ព្រមទាំងផ្តាច់សម្ពន្ធមេត្រីរបស់យើង |
|
| 16 |
|
| យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចតទៅ: យើងនឹងធ្វើឲ្យអ្នករាល់គ្នាជួបគ្រោះភ័យ គឺជំងឺរ៉ាំរ៉ៃ និងជំងឺគ្រុនដែលធ្វើឲ្យអ្នករាល់គ្នាស្រវាំងភ្នែក និងក្រំគ្រាចិត្ត។ អ្នករាល់គ្នាសាបព្រោះ តែមិនបានផលអ្វីទេ ដ្បិតខ្មាំងនឹងមកស៊ីបង្ហិនអស់។ |
|
| 17 |
|
| យើងប្រឆាំងនឹងអ្នករាល់គ្នា ហើយខ្មាំងសត្រូវនឹងមានជ័យជំនះលើអ្នករាល់គ្នា អស់អ្នកដែលស្អប់អ្នករាល់គ្នានឹងត្រួតត្រាលើអ្នករាល់គ្នា ហើយទោះបីគ្មាននរណាដេញតាមក្តី ក៏អ្នករាល់គ្នារត់គេចខ្លួនដែរ។ |
|
| 18 |
|
| ទោះបីយ៉ាងនេះក្តី ប្រសិនបើអ្នករាល់គ្នានៅតែពុំព្រមស្តាប់យើងទេ យើងនឹងដាក់ទោសអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ |
|
| 19 |
|
| យើងនឹងបំបាក់អំនួត ដែលនាំឲ្យអ្នករាល់គ្នាទុកចិត្តលើកម្លាំងខ្លួនឯង។ យើងនឹងធ្វើឲ្យមេឃរាំងស្ងួត ធ្វើឲ្យដីបែកក្រហែង។ |
|
| 20 |
|
| អ្នករាល់គ្នាខំប្រឹងធ្វើការ តែមិនបានផលអ្វីទេ ព្រោះដីមិនផ្តល់ភោគផល ហើយដើមឈើក៏គ្មានផ្លែដែរ។ |
|
| 21 |
|
| ប្រសិនបើអ្នករាល់គ្នានៅតែជំទាស់នឹងយើង ហើយមិនព្រមស្តាប់យើងទេ យើងនឹងវាយអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ស្របតាមអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ |
|
| 22 |
|
| យើងនឹងឲ្យសត្វព្រៃមកយាយីអ្នករាល់គ្នា វានឹងប្រហារកូនចៅរបស់អ្នករាល់គ្នា វានឹងបំផ្លាញហ្វូងសត្វរបស់អ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នានៅសល់ចំនួនតិចតួច រហូតដល់ផ្លូវរបស់អ្នករាល់គ្នាគ្មានមនុស្សដើរ។ |
|
| 23 |
|
| ទោះបីយ៉ាងនេះក្តី ប្រសិនបើអ្នករាល់គ្នាមិនព្រមកែខ្លួនតាមការប្រដៅរបស់យើង ហើយនៅតែមានចិត្តមានះប្រឆាំងនឹងយើង |
|
| 24 |
|
| យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញដែរ យើងវាយអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាងនេះ ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ |
|
| 25 |
|
| យើងនឹងធ្វើឲ្យសង្គ្រាមកើតឡើងនៅក្នុងស្រុករបស់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានផ្តាច់សម្ពន្ធមេត្រី។ ពេលអ្នករាល់គ្នាជួបជុំគ្នានៅតាមទីក្រុង យើងនឹងធ្វើឲ្យជំងឺរាតត្បាតកើតមានក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ។ |
|
| 26 |
|
| ពេលណាយើងធ្វើឲ្យអ្នករាល់គ្នាខ្វះខាតម្ហូបអាហារ ស្ត្រីដប់នាក់នឹងដុតនំបុ័ងនៅក្នុងឡតែមួយ។ គេនឹងចែករបបនំបុ័ងឲ្យអ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគតែមិនឆ្អែតឡើយ។ |
|
| 27 |
|
| ទោះបីយ៉ាងនេះក្តី បើអ្នករាល់គ្នាមិនព្រមស្តាប់យើង ហើយមានចិត្តមានះប្រឆាំងនឹងយើង |
|
| 28 |
|
| យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញយ៉ាងខ្លាំងដែរ។ យើងនឹងវាយប្រដៅអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ |
|
| 29 |
|
| អ្នករាល់គ្នានឹងបរិភោគសាច់កូនប្រុស កូនស្រីរបស់ខ្លួន។ |
|
| 30 |
|
| យើងនឹងកំទេចកន្លែងសក្ការៈរបស់អ្នករាល់គ្នានៅតាមទួលខ្ពស់ៗ យើងនឹងផ្តួលរំលំបង្គោលសក្ការៈរបស់អ្នករាល់គ្នា យើងនឹងឲ្យសាកសពរបស់អ្នករាល់គ្នា ដួលដេកជាមួយកំទេចរូបព្រះក្លែងក្លាយរបស់អ្នករាល់គ្នា។ ហើយយើងឃ្លាតចេញពីអ្នករាល់គ្នា។ |
|
| 31 |
|
| យើងនឹងកំទេចក្រុងរបស់អ្នករាល់គ្នាឲ្យក្លាយទៅជាទីស្មសាន យើងនឹងបំផ្លាញទីសក្ការៈរបស់អ្នករាល់គ្នា ហើយយើងមិនស្រង់ក្លិននៃគ្រឿងក្រអូបរបស់អ្នករាល់គ្នាទៀតឡើយ។ |
|
| 32 |
|
| យើងនឹងបំផ្លាញស្រុករបស់អ្នករាល់គ្នា ធ្វើឲ្យខ្មាំងសត្រូវដែលមករស់នៅក្នុងស្រុកនោះស្រឡាំងកាំង។ |
|
| 33 |
|
| យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅនៅក្នុងចំណោមប្រជាជាតិនានា យើងនឹងយកដាវដេញតាមពីក្រោយអ្នករាល់គ្នា។ ស្រុករបស់អ្នករាល់គ្នានឹងនៅស្ងាត់ជ្រងំ ហើយក្រុងរបស់អ្នករាល់គ្នានឹងគ្មាននរណារស់នៅ។ |
|
| 34 |
|
| ស្រុកទេសនឹងបានសម្រាក ក្នុងពេលដែលអ្នករាល់គ្នាត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។ ទឹកដីនឹងបានសម្រាក ជំនួសឆ្នាំសម្រាកដែលអ្នករាល់គ្នាពុំបានគោរព។ |
|
| 35 |
|
| ក្នុងពេលដែលស្រុកស្ងាត់ជ្រងំនោះទឹកដីនឹងបានសម្រាក ដ្បិតកាលអ្នករាល់គ្នារស់នៅក្នុងស្រុកដីពុំបានសម្រាកទេ ព្រោះអ្នករាល់គ្នាមិនគោរពឆ្នាំសម្រាកសោះឡើយ។ |
|
| 36 |
|
| រីឯអស់អ្នកដែលរួចពីស្លាប់ ហើយត្រូវខ្មាំងចាប់ទៅជាឈ្លើយនោះ យើងនឹងធ្វើឲ្យចិត្តរបស់គេភ័យបាក់ស្បាត សូម្បីតែសំឡេងស្លឹកឈើជ្រុះក៏ធ្វើឲ្យគេភ័យ ហើយរត់ដូចរត់គេចពីមុខដាវ។ ពួកគេនឹងដួលស្លាប់ ដោយគ្មាននរណាដេញតាមពីក្រោយ។ |
|
| 37 |
|
| ពួកគេនឹងជំពប់ដួលគរលើគ្នាដូចដួលនៅមុខដាវ ដោយឥតមាននរណាដេញតាមក្រោយឡើយ។ អ្នករាល់គ្នាពុំអាចតទល់នឹងខ្មាំងសត្រូវបានទេ។ |
|
| 38 |
|
| អ្នករាល់គ្នានឹងវិនាសនៅក្នុងស្រុករបស់ប្រជាជាតិនានា ហើយគេនឹងបញ្ចុះសពអ្នករាល់គ្នា នៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ។ |
|
| 39 |
|
| ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលរួចពីស្លាប់នឹងត្រូវវិនាសនៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ ព្រោះតែអំពើបាបរបស់ខ្លួន និងអំពើបាបរបស់ដូនតា។ |
|
| 40 |
|
| ពេលពួកគេទទួលសារភាពកំហុសរបស់ខ្លួន និងកំហុសរបស់ដូនតាខ្លួន ហើយទទួលសារភាពថា គេមិនបានស្មោះត្រង់ចំពោះយើង ព្រមទាំងមានចិត្តមានះប្រឆាំងនឹងយើង |
|
| 41 |
|
| ពេលពួកគេយល់ថាយើងបានប្រឆាំងនឹងពួកគេ ហើយនាំពួកគេទៅរស់នៅលើទឹកដីរបស់ខ្មាំង ពួកគេដែលធ្លាប់តែមានចិត្តរឹងរូស បែរជាអោនលំទោន និងយល់ព្រមទទួលទណ្ឌកម្ម។ |
|
| 42 |
|
| ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រីដែលយើងបានចងជាមួយយ៉ាកកូប អ៊ីសាហាក់ និងអ៊ីព្រហីម ហើយយើងក៏នឹកដល់ទឹកដីរបស់ពួកគេដែរ។ |
|
| 43 |
|
| ក្នុងពេលដែលពួកគេមិនរស់នៅក្នុងស្រុក គឺពេលដែលទឹកដីស្ងាត់ជ្រងំនោះ ទឹកដីនឹងបានសម្រាកដូចនៅឆ្នាំសម្រាក។ ពួកគេទទួលទណ្ឌកម្ម ព្រោះគេបានបោះបង់ចោលហ៊ូកុំរបស់យើង និងបែកចិត្តចេញពីហ៊ូកុំរបស់យើង។ |
|
| 44 |
|
| ប៉ុន្តែ ពេលពួកគេរស់នៅក្នុងស្រុករបស់ខ្មាំង យើងនឹងមិនបោះបង់ចោលពួកគេ ហើយយើងក៏មិនបែកចិត្តចេញឆ្ងាយពីពួកគេ រហូតដល់ទៅលុបបំបាត់ពួកគេ ទាំងស្រុង ឬផ្តាច់សម្ពន្ធមេត្រីជាមួយពួកគេដែរ ដ្បិតយើងជា អុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ។ |
|
| 45 |
|
| យើងនឹងជួយពួកគេ ដោយនឹកដល់សម្ពន្ធមេត្រីដែលយើងបានចងជាមួយដូនតារបស់ពួកគេកាលពីមុន ក្នុងពេលដែលយើងបាននាំដូនតារបស់ពួកគេចាកចេញពីស្រុកអេស៊ីប នៅចំពោះមុខប្រជាជាតិនានា ដើម្បីឲ្យយើងធ្វើជាម្ចាស់របស់គេ។ យើងជា អុលឡោះតាអាឡា »។ |
|
| 46 |
|
| នេះជាហ៊ូកុំដែល អុលឡោះតាអាឡា ប្រទានមកជនជាតិអ៊ីស្រអែលតាមរយៈម៉ូសា នៅលើភ្នំស៊ីណៃ។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | | ៣២ | | ៣៣ | | ៣៤ | | ៣៥ | | ៣៦ | | ៣៧ | | ៣៨ | | ៣៩ | | ៤០ | | ៤១ | | ៤២ | | ៤៣ | | ៤៤ | | ៤៥ | | ៤៦ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2014/leviticus/026.mp3
27
26