|
| 1 |
|
| «ប្រសិនបើនរណាម្នាក់ យកគោមកធ្វើជាគូរបានមេត្រីភាព ទោះបីគោនោះឈ្មោល ឬញីក្តី គេត្រូវយកគោដ៏ល្អឥតខ្ចោះមកជូន អុលឡោះតាអាឡា ។ |
|
| 2 |
|
| គេត្រូវដាក់ដៃលើក្បាលគោនោះ ហើយអារកវានៅត្រង់មាត់ទ្វារនៃជំរំជួបអុលឡោះតាអាឡា។ ពួកអ៊ីមុាំដែលជាកូនរបស់ហារូនប្រោះឈាមគោនោះ ទៅលើជ្រុងទាំងបួនរបស់អាសនៈ។ |
|
| 3 |
|
| គូរបានមេត្រីភាពមួយចំណែក ត្រូវធ្វើជាគូរបានដុតជូន អុលឡោះតាអាឡា គឺខ្លាញ់ដែលនៅជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន |
|
| 4 |
|
| ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗនៅជាប់នឹងថ្លើមដែលគេផ្តាច់ចេញមកជាមួយក្រលៀន។ |
|
| 5 |
|
| អ៊ីមុាំជាកូនរបស់ហារូន ដុតចំណែកទាំងនោះនៅលើអាសនៈរួមជាមួយនឹងគូរបានដុត នៅលើគំនរអុសដែលកំពុងឆេះ។ នេះជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្ត អុលឡោះតាអាឡា ។ |
|
| 6 |
|
| ប្រសិនបើជំនូនដែលគេយកមកជូននោះ ជាចៀម គេត្រូវយកចៀមឈ្មោល ឬញីល្អឥតខ្ចោះមកជូន អុលឡោះតាអាឡា ទុកជាគូរបានមេត្រីភាព។ |
|
| 7 |
|
| ប្រសិនបើជំនូនរបស់គេជាកូនចៀម គេត្រូវយកវាមកជូន អុលឡោះតាអាឡា ។ |
|
| 8 |
|
| គេត្រូវដាក់ដៃលើក្បាលសត្វដែលជាជំនូនរបស់ខ្លួន ហើយអារកវានៅមុខជំរំជួបអុលឡោះតាអាឡា។ បន្ទាប់មក ពួកអ៊ីមុាំដែលជាកូនរបស់ហារូន យកឈាមប្រោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ |
|
| 9 |
|
| គូរបានមេត្រីភាពមួយចំណែក ត្រូវធ្វើជាគូរបានដុតជូន អុលឡោះតាអាឡា គឺខ្លាញ់កន្ទុយទាំងមូលដែលកាត់ផ្តាច់ចេញពីឆ្អឹងខ្នងខ្លាញ់ដែលនៅជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន |
|
| 10 |
|
| ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗនៅជាប់នឹងថ្លើមដែលគេផ្តាច់ចេញមកជាមួយក្រលៀន។ |
|
| 11 |
|
| អ៊ីមុាំដុតចំណែកទាំងនោះនៅលើអាសនៈ។ នេះជាអាហារដែលគេដុតជូន អុលឡោះតាអាឡា ។ |
|
| 12 |
|
| ប្រសិនបើជំនូនរបស់គេជាពពែញី គេត្រូវយកវាមកជូន នៅចំពោះ អុលឡោះតាអាឡា ។ |
|
| 13 |
|
| គេត្រូវដាក់ដៃលើក្បាលសត្វ ដែលជាជំនូនរបស់ខ្លួន ហើយអារកវានៅមុខជំរំជួបអុលឡោះតាអាឡា។ បន្ទាប់មក ពួកអ៊ីមុាំដែលជាកូនរបស់ហារូន យកឈាមប្រោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ |
|
| 14 |
|
| ជំនូនមួយចំណែកត្រូវធ្វើជាគូរបានដុតជូន អុលឡោះតាអាឡា គឺខ្លាញ់ដែលនៅជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន |
|
| 15 |
|
| ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗនៅជាប់នឹងថ្លើម ដែលគេផ្តាច់ចេញមកជាមួយក្រលៀន។ |
|
| 16 |
|
| អ៊ីមុាំដុតចំណែកទាំងនោះនៅលើអាសនៈ។ នេះជាអាហារដុតដែលមានក្លិនឈ្ងុយ។ ខ្លាញ់ទាំងអស់ជាចំណែករបស់ អុលឡោះតាអាឡា ។ |
|
| 17 |
|
| នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ គឺអ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់ ឬឈាមសត្វសោះឡើយ ទោះបីអ្នករាល់គ្នាទៅរស់នៅកន្លែងណាក៏ដោយ»។ |
|
|
|
|