|
| 1 |
|
| នៅថ្ងៃទីប្រាំបី លោកម៉ូសេកោះហៅលោកអើរ៉ុន កូនប្រុសរបស់លោក និងអស់លោកព្រឹទ្ធាចារ្យអ៊ីស្រាអែលអោយមក។ |
|
| 2 |
|
| លោកមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ចូរយកកូនគោឈ្មោលមួយល្អឥតខ្ចោះ សំរាប់ធ្វើយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយល្អឥតខ្ចោះ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល ហើយនាំសត្វទាំងពីរទៅថ្វាយ ព្រះអម្ចាស់ ។ |
|
| 3 |
|
| បន្ទាប់មក ត្រូវបង្គាប់ជនជាតិអ៊ីស្រាអែលថា: “ចូរនាំយកពពែឈ្មោល សំរាប់ធ្វើជាយញ្ញបូជារំដោះបាប ព្រមទាំងកូនគោ និងកូនចៀមមួយ ដែលមានអាយុមួយខួប ល្អឥតខ្ចោះ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល |
|
| 4 |
|
| ហើយយកគោឈ្មោលមួយ និងចៀមឈ្មោលមួយថ្វាយ ព្រះអម្ចាស់ ជាយញ្ញបូជាមេត្រីភាព រួមជាមួយតង្វាយម្សៅលាយនឹងប្រេង ដ្បិតនៅថ្ងៃនេះ ព្រះអម្ចាស់ នឹងបង្ហាញព្រះអង្គនៅចំពោះមុខអ្នករាល់គ្នា”»។ |
|
| 5 |
|
| ជនជាតិអ៊ីស្រាអែលនាំយកតង្វាយទាំងប៉ុន្មានដែលលោកម៉ូសេបានបង្គាប់ មកដាក់នៅខាងមុខពន្លាជួបព្រះអម្ចាស់។ សហគមន៍ទាំងមូលនាំគ្នាចូលមកឈរ នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ។ |
|
| 6 |
|
| លោកម៉ូសេមានប្រសាសន៍ថា៖ «អ្វីៗដែល ព្រះអម្ចាស់ បង្គាប់ ចូរនាំគ្នាធ្វើតាមទៅ នោះ ព្រះអម្ចាស់ នឹងសំដែងសិរីរុងរឿងអោយអ្នករាល់គ្នាឃើញ»។ |
|
| 7 |
|
| លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ចូរទៅជិតអាសនៈធ្វើយញ្ញបូជារំដោះបាបរបស់បង និងរំដោះបាបរបស់ប្រជាជន ហើយថ្វាយតង្វាយដុតទាំងមូល ដើម្បីសូមព្រះអង្គលើកលែងទោសបង និងប្រជាជន អោយបានរួចពីបាបដែរ។ ចូរថ្វាយតង្វាយរបស់ប្រជាជន ហើយធ្វើពិធីរំដោះបាបអោយពួកគេ ស្របតាមបញ្ជារបស់ ព្រះអម្ចាស់ »។ |
|
| 8 |
|
| លោកអើរ៉ុនក៏ចូលទៅជិតអាសនៈ ហើយចាក់កកូនគោ សំរាប់រំដោះបាបរបស់លោកផ្ទាល់។ |
|
| 9 |
|
| កូនរបស់លោកលើកឈាមសត្វជូនលោក ហើយលោកក៏ជ្រលក់ម្រាមដៃក្នុងឈាម រួចលាបលើស្នែងអាសនៈ។ បន្ទាប់មក លោកចាក់ឈាមដែលនៅសល់ត្រង់ជើងអាសនៈ។ |
|
| 10 |
|
| លោកដុតខ្លាញ់ ក្រលៀន និងអ្វីៗដែលជាប់នឹងថ្លើមរបស់សត្វ សំរាប់ធ្វើយញ្ញបូជារំដោះបាបនោះ នៅលើអាសនៈ ដូច ព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។ |
|
| 11 |
|
| រីឯសាច់ និងស្បែក លោកយកទៅដុតនៅក្រៅជំរំ។ |
|
| 12 |
|
| លោកអើរ៉ុនចាក់កចៀមឈ្មោល ដែលជាតង្វាយដុតទាំងមូល។ កូនរបស់លោកយកឈាមជូនលោក ហើយលោកក៏ប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ |
|
| 13 |
|
| ពួកគេយកសាច់ដែលកាប់ជាដុំៗ និងក្បាល មកជូនលោក ហើយលោកដុតវានៅលើអាសនៈ។ |
|
| 14 |
|
| លោកលាងពោះវៀន និងលាងជើងរបស់វា រួចដុតទាំងអស់នៅលើអាសនៈ ពីលើតង្វាយដុតទាំងមូល។ |
|
| 15 |
|
| បន្ទាប់មក លោកយកតង្វាយរបស់ប្រជាជនថ្វាយ ព្រះអម្ចាស់ គឺលោកយកពពែឈ្មោលដែលប្រជាជនថ្វាយជាយញ្ញបូជារំដោះបាបមក ហើយចាក់កវា ថ្វាយដូចយញ្ញបូជារំដោះបាបមុនដែរ។ |
|
| 16 |
|
| លោកថ្វាយតង្វាយដុតទាំងមូល តាមក្បួនច្បាប់។ |
|
| 17 |
|
| លោកថ្វាយតង្វាយម្សៅ ដោយយកម្សៅមួយក្ដាប់ដុតនៅលើអាសនៈ បន្ថែមពីលើតង្វាយដុតទាំងមូល ដែលគេថ្វាយនៅពេលព្រឹក។ |
|
| 18 |
|
| លោកចាក់កគោបា និងចៀមឈ្មោល ដែលប្រជាជនយកមកថ្វាយជាយញ្ញបូជាមេត្រីភាព។ កូនរបស់លោកយកឈាមជូនលោក ហើយលោកក៏ប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ |
|
| 19 |
|
| ពួកគេយកខ្លាញ់របស់គោបា និងចៀមឈ្មោល ព្រមទាំងកន្ទុយ ខ្លាញ់ដែលជាប់នឹងពោះវៀន ក្រលៀន និងថ្លើម |
|
| 20 |
|
| ដាក់នៅលើសាច់ទ្រូង ហើយលោកអើរ៉ុនដុតខ្លាញ់ទាំងនោះនៅលើអាសនៈ។ |
|
| 21 |
|
| បន្ទាប់មក លោកអើរ៉ុនលើកសាច់ទ្រូង និងភ្លៅស្ដាំ ថ្វាយ ព្រះអម្ចាស់ ដូចលោកម៉ូសេបានបង្គាប់។ |
|
| 22 |
|
| ក្រោយពីបានថ្វាយយញ្ញបូជារំដោះបាបតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព ចប់សព្វគ្រប់ហើយ លោកអើរ៉ុនលើកដៃជូនពរប្រជាជន រួចចុះមកវិញ។ |
|
| 23 |
|
| លោកម៉ូសេ និងលោកអើរ៉ុន នាំគ្នាចូលក្នុងពន្លាជួបព្រះអម្ចាស់ រួចចេញមកវិញ ជូនពរប្រជាជន។ ពេលនោះ សិរីរុងរឿងរបស់ ព្រះអម្ចាស់ លេចមកអោយប្រជាជនទាំងមូលឃើញ |
|
| 24 |
|
| គឺមានភ្លើងចេញពី ព្រះអម្ចាស់ ឆេះតង្វាយដុតទាំងមូល និងដុំខ្លាញ់ នៅលើអាសនៈ។ ពេលប្រជាជនទាំងមូលឃើញដូច្នេះ ពួកគេបន្លឺសំឡេងអបអរសាទរ រួចក្រាបចុះអោនមុខដល់ដី។ |
|
|
|
|