|
| 1 |
|
| នៅថ្ងៃទីប្រាំបី ម៉ូសាកោះហៅហារូន កូនប្រុសរបស់គាត់ និងអស់លោកអះលីជំអះអ៊ីស្រអែលឲ្យមក។ |
|
| 2 |
|
| គាត់មានប្រសាសន៍ទៅកាន់ហារូនថា៖ «ចូរយកកូនគោឈ្មោលមួយល្អឥតខ្ចោះសម្រាប់ធ្វើគូរបានរំដោះបាប និងចៀមឈ្មោលមួយល្អឥតខ្ចោះ សម្រាប់ធ្វើជាគូរបានដុត ហើយនាំសត្វទាំងពីរទៅជូន អុលឡោះតាអាឡា ។ |
|
| 3 |
|
| បន្ទាប់មក ត្រូវបង្គាប់ជនជាតិអ៊ីស្រអែលថា: “ចូរនាំយកពពែឈ្មោល សម្រាប់ធ្វើជាគូរបានរំដោះបាប ព្រមទាំងកូនគោ និងកូនចៀមមួយដែលមានអាយុមួយខួប ល្អឥតខ្ចោះ សម្រាប់ធ្វើជាគូរបានដុត |
|
| 4 |
|
| ហើយយកគោឈ្មោលមួយ និងចៀមឈ្មោលមួយជូន អុលឡោះតាអាឡា ជាគូរបានមេត្រីភាព រួមជាមួយជំនូនម្សៅលាយនឹងប្រេង ដ្បិតនៅថ្ងៃនេះ អុលឡោះតាអាឡា នឹងបង្ហាញទ្រង់នៅចំពោះមុខអ្នករាល់គ្នា”»។ |
|
| 5 |
|
| ជនជាតិអ៊ីស្រអែលនាំយកជំនូនទាំងប៉ុន្មានដែលម៉ូសាបានបង្គាប់ មកដាក់នៅខាងមុខជំរំជួបអុលឡោះតាអាឡា។ សហគមន៍ទាំងមូលនាំគ្នាចូលមកឈរ នៅចំពោះ អុលឡោះតាអាឡា ។ |
|
| 6 |
|
| ម៉ូសាមានប្រសាសន៍ថា៖ «អ្វីៗដែល អុលឡោះតាអាឡា បង្គាប់ ចូរនាំគ្នាធ្វើតាមទៅ នោះ អុលឡោះតាអាឡា នឹងសំដែងសិរីរុងរឿងឲ្យអ្នករាល់គ្នាឃើញ»។ |
|
| 7 |
|
| ម៉ូសាមានប្រសាសន៍ទៅកាន់ហារូនថា៖ «ចូរទៅជិតអាសនៈធ្វើគូរបានរំដោះបាបរបស់បង និងរំដោះបាបរបស់ប្រជាជន ហើយធ្វើគូរបានដុត ដើម្បីសូមទ្រង់លើកលែងទោសបង និងប្រជាជនឲ្យបានរួចពីបាបដែរ។ ចូរជូនជំនូនរបស់ប្រជាជន ហើយធ្វើពិធីរំដោះបាបឲ្យពួកគេ ស្របតាមបញ្ជារបស់ អុលឡោះតាអាឡា »។ |
|
| 8 |
|
| ហារូនក៏ចូលទៅជិតអាសនៈ ហើយអារកកូនគោសម្រាប់រំដោះបាបរបស់គាត់ផ្ទាល់។ |
|
| 9 |
|
| កូនរបស់គាត់លើកឈាមសត្វជូនគាត់ ហើយគាត់ក៏ជ្រលក់ម្រាមដៃក្នុងឈាម រួចលាបលើស្នែងអាសនៈ។ បន្ទាប់មក គាត់ចាក់ឈាមដែលនៅសល់ ត្រង់ជើងអាសនៈ។ |
|
| 10 |
|
| គាត់ដុតខ្លាញ់ក្រលៀន និងអ្វីៗដែលនៅជាប់នឹងថ្លើមរបស់សត្វសម្រាប់ធ្វើគូរបានរំដោះបាបនោះ នៅលើអាសនៈ ដូច អុលឡោះតាអាឡា បានបង្គាប់មកម៉ូសា។ |
|
| 11 |
|
| រីឯសាច់ និងស្បែក គាត់យកទៅដុតនៅក្រៅជំរំ។ |
|
| 12 |
|
| ហារូនអារកចៀមឈ្មោល ដែលជាគូរបានដុត។ កូនរបស់គាត់យកឈាមជូនគាត់ ហើយគាត់ក៏ប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ |
|
| 13 |
|
| ពួកគេយកសាច់ដែលកាប់ជាដុំៗ និងក្បាលមកជូនគាត់ ហើយគាត់ដុតវានៅលើអាសនៈ។ |
|
| 14 |
|
| គាត់លាងពោះវៀន និងលាងជើងរបស់វា រួចដុតទាំងអស់នៅលើអាសនៈពីលើគូរបានដុត។ |
|
| 15 |
|
| បន្ទាប់មក គាត់យកជំនូនរបស់ប្រជាជនជូន អុលឡោះតាអាឡា គឺគាត់យកពពែឈ្មោលដែលប្រជាជនធ្វើជាគូរបានរំដោះបាបមក ហើយអារកវា ធ្វើដូចគូរបានរំដោះបាបមុនដែរ។ |
|
| 16 |
|
| គាត់ធ្វើគូរបានដុត តាមហ៊ូកុំ។ |
|
| 17 |
|
| គាត់ជូនជំនូនម្សៅ ដោយម្សៅមួយក្តាប់យកម្សៅមួយក្តាប់ដុតនៅលើអាសនៈ បន្ថែមពីលើគូរបានដុតដែលគេធ្វើនៅពេលព្រឹក។ |
|
| 18 |
|
| គាត់អារកគោបា និងចៀមឈ្មោលដែលប្រជាជនយកមកធ្វើជាគូរបានមេត្រីភាព។ កូនរបស់គាត់យកឈាមជូនគាត់ ហើយគាត់ក៏ប្រោះឈាមនោះនៅលើជ្រុងទាំងបួនរបស់អាសនៈ។ |
|
| 19 |
|
| ពួកគេយកខ្លាញ់របស់គោបា និងចៀមឈ្មោលព្រមទាំងកន្ទុយ ខ្លាញ់ដែលនៅជាប់ពោះវៀនក្រលៀន និងថ្លើម |
|
| 20 |
|
| ដាក់នៅលើសាច់ទ្រូង ហើយហារូនដុតខ្លាញ់ទាំងនោះនៅលើអាសនៈ។ |
|
| 21 |
|
| បន្ទាប់មក ហារូនលើកសាច់ទ្រូង និងភ្លៅស្តាំជូន អុលឡោះតាអាឡា ដូចម៉ូសាបានបង្គាប់។ |
|
| 22 |
|
| ក្រោយពីបានធ្វើគូរបានរំដោះបាបគូរបានដុត និងគូរបានមេត្រីភាពចប់សព្វគ្រប់ហើយ ហារូនលើកដៃជូនពរប្រជាជន រួចចុះមកវិញ។ |
|
| 23 |
|
| ម៉ូសា និងហារូននាំគ្នាចូលក្នុងជំរំជួបអុលឡោះតាអាឡា រួចចេញមកវិញ ជូនពរប្រជាជន។ ពេលនោះ សិរីរុងរឿងរបស់ អុលឡោះតាអាឡា លេចមកឲ្យប្រជាជនទាំងមូលឃើញ |
|
| 24 |
|
| គឺមានភ្លើងចេញពី អុលឡោះតាអាឡា ឆេះគូរបានដុត និងដុំខ្លាញ់នៅលើអាសនៈ។ ពេលប្រជាជនទាំងមូលឃើញ ដូច្នេះ ពួកគេបន្លឺសំឡេងអបអរសាទរ រួចក្រាបចុះអោនមុខដល់ដី។ |
|
|
|
|