|
| 1 |
|
| នេះជាសេចក្ដីប្រកាស ដែលអុលឡោះសំដែងឲ្យណាពីហាបាគូកឃើញក្នុងនិមិត្តហេតុដ៏អស្ចារ្យ។ |
|
| 2 |
|
| អុលឡោះតាអាឡា ជាម្ចាស់អើយ តើខ្ញុំត្រូវស្រែកអង្វរ ទ្រង់ដល់កាលណាទៀត បើទ្រង់មិនស្ដាប់ខ្ញុំដូច្នេះ? ខ្ញុំស្រែកអង្វរទ្រង់ស្តីអំពី អំពើឃោរឃៅដែលពួកគេប្រព្រឹត្ត ម្ដេចក៏ទ្រង់មិនសង្គ្រោះយើងខ្ញុំ? |
|
| 3 |
|
| ហេតុអ្វីបានជាទ្រង់ឲ្យខ្ញុំ ឃើញតែអំពើអាក្រក់ ហេតុអ្វីបានជាទ្រង់ឃើញការសង្កត់សង្កិន ហើយនៅស្ងៀមដូច្នេះ? នៅជុំវិញខ្ញុំ មានតែការលួចប្លន់ អំពើឃោរឃៅ និងការប្ដឹងផ្តល់ ទាស់ទែងគ្នា។ |
|
| 4 |
|
| គ្មាននរណាគោរពហ៊ូកុំ រីឯយុត្តិធម៌ ក៏គ្មាននរណាធ្វើតាមដែរ មនុស្សអាក្រក់ឈ្នះមនុស្សសុចរិត ចៅក្រមវិនិច្ឆ័យទោស ដោយអយុត្តិធម៌។ |
|
| 5 |
|
| «ចូរក្រឡេកមើលប្រជាជាតិនានា ហើយនាំគ្នាងឿងឆ្ងល់ ស្រឡាំងកាំងទៅ! ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅជំនាន់ របស់អ្នករាល់គ្នា ជាកិច្ចការដែលអ្នករាល់គ្នាមិនជឿ ទោះបីជាគេរៀបរាប់ប្រាប់អ្នករាល់គ្នា ក៏ដោយ។ |
|
| 6 |
|
| មើល៍! យើងនឹងនាំជនជាតិខាល់ដេមក ពួកគេជាជាតិសាសន៍សាហាវកោងកាចបំផុត! ពួកគេដើរកាត់ផែនដីទាំងមូល ដណ្ដើមយកទឹកដីពីជាតិសាសន៍ឯទៀតៗ។ |
|
| 7 |
|
| ពួកគេជាមនុស្សគួរឲ្យព្រឺខ្លាច និងភ័យញ័រ ពួកគេបង្កើតច្បាប់ និងសិទ្ធិអំណាចខ្លួនឯង។ |
|
| 8 |
|
| សេះរបស់ពួកគេបោលលឿនជាងខ្លារខិន ហើយពូកែជាងចចកដែលរកស៊ី នៅពេលព្រលប់ទៅទៀត។ កងទ័ពសេះរបស់ពួកគេបោះពួយមកពីចម្ងាយ ដូចសត្វឥន្ទ្រីបោះពួយចុះមកចាប់រំពា។ |
|
| 9 |
|
| ពួកគេនាំគ្នាមក ដើម្បីកំទេចបំផ្លាញ ទឹកមុខរបស់ពួកគេសាហាវណាស់ ពួកគេចាប់បានឈ្លើយសឹក ដែលមានចំនួនច្រើនដូចគ្រាប់ខ្សាច់។ |
|
| 10 |
|
| ពួកគេប្រមាថមាក់ងាយស្ដេចនានា ចំអកឡកឡឺយដាក់មេដឹកនាំទាំងឡាយ។ ពួកគេមិនញញើតនឹងកំពែងក្រុងណាឡើយ គឺពួកគេគ្រាន់តែលើកទួលឡើង ហើយវាយយកបានទាំងអស់។ |
|
| 11 |
|
| ពេលមានកម្លាំង ពួកគេបន្តដំណើរទៅមុខ ដូចខ្យល់ព្យុះ ដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋ ពួកគេចាត់ទុកកម្លាំងរបស់ខ្លួនជាម្ចាស់របស់ខ្លួន»។ |
|
| 12 |
|
| អុលឡោះតាអាឡា អើយ! ទ្រង់នៅតាំងពីដើមរៀងមក ទ្រង់ជាម្ចាស់នៃខ្ញុំ ជាម្ចាស់ដ៏វិសុទ្ធ យើងខ្ញុំនឹងមិនស្លាប់ទេ! អុលឡោះតាអាឡា ដែលជាថ្មដានៃខ្ញុំអើយ ទ្រង់បានតែងតាំងខ្មាំងសត្រូវ ដើម្បីវិនិច្ឆ័យទោសយើងខ្ញុំ ទ្រង់ពង្រឹងកម្លាំងពួកគេ ដើម្បីវាយប្រដៅយើងខ្ញុំ។ |
|
| 13 |
|
| ភ្នែករបស់ទ្រង់បរិសុទ្ធពេក ទ្រង់ទ្រាំមើលអំពើអាក្រក់មិនបានទេ ទ្រង់ក៏ពុំអាចមើលការជិះជាន់បានដែរ។ ហេតុអ្វីបានជាទ្រង់ទ្រាំមើលជនក្បត់ ហេតុអ្វីបានជាទ្រង់ធ្វើព្រងើយ ពេលឃើញមនុស្សអាក្រក់បំផ្លាញអ្នកដែល សុចរិតជាងខ្លួន? |
|
| 14 |
|
| ទ្រង់ចាត់ទុកមនុស្សលោក ដូចត្រីនៅក្នុងសមុទ្រ ឬដូចសត្វលូនវារដែលគ្មានមេកើយ។ |
|
| 15 |
|
| ប្រជាជនទាំងអស់ត្រូវខ្មាំងចាប់ ដូចត្រីជាប់សន្ទូច និងជាប់អួន។ ខ្មាំងបង់សំណាញ់ចាប់ពួកគេយកទៅ ទាំងមានអំណរសប្បាយដ៏លើសលប់។ |
|
| 16 |
|
| ពេលនោះ ខ្មាំងធ្វើយញ្ញបូជាសែនអួនរបស់គេ និងច្រួចទឹកអប់សែនសំណាញ់របស់គេ ព្រោះគេបានអាហារឆ្ងាញ់យ៉ាងបរិបូណ៌ ដោយសារតែគ្រឿងឧបករណ៍ទាំងនោះ។ |
|
| 17 |
|
| តើដល់ពេលណាទើបពួកគេឈប់ហូតដាវ ប្រហារជីវិតប្រជាជាតិនានាដោយឥតមេត្តា បែបនេះ? |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2014/habakkuk/001.mp3
3
1