|
| 1 |
|
| ខ្ញុំក្រឡេកមើលទៅឃើញមនុស្សដែលកាន់ខ្សែរង្វាស់នៅដៃ |
|
| 2 |
|
| ខ្ញុំបានសួរថា៖ «តើលោកអញ្ជើញទៅណា?» អ្នកនោះឆ្លើយមកខ្ញុំថា៖ «ទៅវាស់ក្រុងយេរូសាឡិម ដើម្បីឲ្យដឹងទទឹង និងបណ្ដោយមានប៉ុន្មាន»។ |
|
| 3 |
|
| ពេលនោះ ឃើញទេវតាដែលពោលមកខ្ញុំ ចេញទៅ ហើយទេវតាមួយទៀតបានមកជួបគ្នា |
|
| 4 |
|
| ដោយប្រាប់ថា៖ «ចូររត់ទៅប្រាប់មនុស្សកំលោះនោះថា ក្រុងយេរូសាឡិមនឹងមានមនុស្សអាស្រ័យនៅ ដូចជានៅអស់ទាំងភូមិដែលឥតមានកំផែង ដោយព្រោះមានមនុស្ស និងសត្វយ៉ាងសន្ធឹកនៅក្នុងនោះ។ |
|
| 5 |
|
| ដ្បិតយើងនឹងធ្វើជាកំផែងភ្លើងដល់ទីក្រុងនៅព័ទ្ធជុំវិញ និងជាសិរីល្អនៅកណ្ដាលនេះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។ |
|
| 6 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូររត់ចេញពីស្រុកខាងជើងមក ដ្បិតយើងបានបែងចែកឯងរាល់គ្នាទៅដូចជាខ្យល់ទាំងបួននៅលើអាកាស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ |
|
| 7 |
|
| ពួកស៊ីយ៉ូនដែលនៅជាមួយកូនស្រីក្រុងបាប៊ីឡូនអើយ ចូររត់ឲ្យរួចចុះ |
|
| 8 |
|
| ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ មានព្រះបន្ទូលដូច្នេះថា៖ (ក្រោយពីសិរីល្អរបស់ព្រះអង្គ បានចាត់យើង) ទៅសាសន៍ដទៃ ដែលប្លន់ឯងរាល់គ្នា ព្រោះអ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺពាល់ដល់ប្រស្រីព្រះនេត្ររបស់យើង ហើយ។ |
|
| 9 |
|
| មើល៍! យើងនឹងលាតដៃលើគេ ហើយគេនឹងក្លាយជាឈ្លើយនៃពួកអ្នកបម្រើរបស់គេវិញ» ពេលនោះ ឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារ បានចាត់ខ្ញុំមកមែន។ |
|
| 10 |
|
| ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀង ហើយមានចិត្តអរសប្បាយឡើង ដ្បិត មើល៍! យើងមក ហើយយើងនឹងនៅកណ្ដាលឯងរាល់គ្នា នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា |
|
| 11 |
|
| «នៅគ្រានោះ សាសន៍ជាច្រើននឹងចូលពួកខាងព្រះយេហូវ៉ា គេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងនៅកណ្ដាលឯងរាល់គ្នា» នោះអ្នកនឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារបានចាត់ឲ្យខ្ញុំមករកអ្នក។ |
|
| 12 |
|
| ព្រះយេហូវ៉ានឹងបានស្រុកយូដាជាមត៌ក នៅក្នុងស្រុកបរិសុទ្ធ ហើយព្រះអង្គនឹងរើសយកក្រុងយេរូសាឡិមទៀត។ |
|
| 13 |
|
| មនុស្សទាំងឡាយអើយ ចូរនៅស្ងៀមចំពោះព្រះយេហូវ៉ាចុះ ដ្បិតព្រះអង្គបានតើនឡើង ចេញពីទីលំនៅបរិសុទ្ធរបស់ព្រះអង្គហើយ។ |
|
|
|
|