|
| 1 |
|
| ព្រះអម្ចាស់ បានអោយខ្ញុំឃើញលោកមហាបូជាចារ្យ*យេសួរ ឈរនៅមុខទេវតា*របស់ព្រះអង្គ ហើយមារ*សាតាំងឈរខាងស្ដាំ ដើម្បីចោទប្រកាន់លោក។ |
|
| 2 |
|
| ទេវតារបស់ ព្រះអម្ចាស់ ពោលទៅកាន់មារសាតាំងថា៖ «សូម ព្រះអម្ចាស់ ផ្ដន្ទាទោសអ្នក! សាតាំងអើយ សូម ព្រះអម្ចាស់ ផ្ដន្ទាទោសអ្នក! ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសក្រុងយេរូសាឡឹម។ រីឯលោកយេសួរវិញ លោកប្រៀបបាននឹងអង្កត់អុសដែលគេយកចេញពីភ្លើង!»។ |
|
| 3 |
|
| ពេលនោះ លោកយេសួរមានសម្លៀកបំពាក់កខ្វក់ លោកឈរនៅមុខទេវតា។ |
|
| 4 |
|
| ទេវតានេះពោលទៅកាន់អស់អ្នកដែលឈរនៅខាងមុខថា៖ «ចូរយកសម្លៀកបំពាក់កខ្វក់ចេញពីលោក!»។ ទេវតាពោលមកកាន់លោកយេសួរថា៖ «ខ្ញុំដកកំហុសចេញពីលោក ហើយអោយលោកស្លៀកសម្លៀកបំពាក់សំរាប់ពិធីបុណ្យវិញ»។ |
|
| 5 |
|
| បន្ទាប់មក ទេវតាពោលថា៖ «ចូរយកឆ្នួតស្អាតមកបំពាក់ជូនលោក!»។ គេក៏យកឆ្នួតស្អាត និងសម្លៀកបំពាក់មកពាក់ជូនលោក។ ទេវតារបស់ ព្រះអម្ចាស់ ឈរនៅក្បែរនោះ។ |
|
| 6 |
|
| ទេវតារបស់ ព្រះអម្ចាស់ ថ្លែងមកកាន់លោកយេសួរថា៖ |
|
| 7 |
|
| ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: «ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង និងប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់ អ្នកនឹងគ្រប់គ្រងលើដំណាក់របស់យើង ហើយថែរក្សាទីលានរបស់យើងដែរ។ យើងនឹងអោយអ្នកចូលរួមក្នុងចំណោមអស់អ្នកដែលនៅទីនេះ។ |
|
| 8 |
|
| ដូច្នេះមហាបូជាចារ្យយេសួរអើយចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នកក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបំរើរបស់យើងមក។ |
|
| 9 |
|
| យើងនឹងដាក់ថ្មមួយនៅមុខយេសួរ លើថ្មតែមួយនេះមានភ្នែកដល់ទៅប្រាំពីរ។ យើងនឹងចារអក្សរលើថ្មនោះ ដោយដៃយើងផ្ទាល់។ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ យើងនឹងដកបាបចេញពីស្រុកនេះ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល។ |
|
| 10 |
|
| នៅថ្ងៃនោះអ្នករាល់គ្នានឹងអញ្ជើញគ្នាទៅវិញទៅមក អោយទៅអង្គុយនៅក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពរ» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល។ |
|
|
|
|