|
| 1 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ |
|
| 2 |
|
| «ជនជាតិអ៊ីស្រាអែលត្រូវបោះជំរំនៅក្បែរបង្គោលសម្គាល់កុលសម្ព័ន្ធរបស់ខ្លួន និងក្បែរទង់សញ្ញាកងពលធំរបស់គេ។ ពួកគេបោះជំរំនៅជុំវិញពន្លាជួបព្រះអម្ចាស់ តែនៅឆ្ងាយបន្តិច។ |
|
| 3 |
|
| នៅខាងមុខគេ គឺនៅទិសខាងកើត ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាយូដា។ មេដឹកនាំរបស់កុលសម្ព័ន្ធយូដា គឺណាសូន ជាកូនរបស់អមីណាដាប់។ |
|
| 4 |
|
| កងពលរបស់យូដាមានចំនួន ៧៤ ៦០០ នាក់។ |
|
| 5 |
|
| កុលសម្ព័ន្ធអ៊ីសាខារបោះជំរំជាប់នឹងកុលសម្ព័ន្ធយូដា មេដឹកនាំរបស់កុលសម្ព័ន្ធអ៊ីសាខារ គឺនេថានេល ជាកូនរបស់ស៊ូហារ។ |
|
| 6 |
|
| កងពលរបស់អ៊ីសាខារមានចំនួន ៥៤ ៤០០ នាក់។ |
|
| 7 |
|
| បន្ទាប់មក កុលសម្ព័ន្ធសាប់យូឡូន មេដឹកនាំរបស់កុលសម្ព័ន្ធសាប់យូឡូន គឺអេលាប ជាកូនរបស់ហេឡូន។ |
|
| 8 |
|
| កងពលរបស់សាប់យូឡូន មានចំនួន ៥៧ ៤០០ នាក់។ |
|
| 9 |
|
| កងទ័ពស្ថិតនៅក្រោមទង់សញ្ញាយូដាសរុបទាំងអស់មានចំនួន ១៨៦ ៤០០ នាក់។ អ្នកទាំងនោះចេញទៅមុនគេបង្អស់។ |
|
| 10 |
|
| នៅខាងត្បូង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញារូបេន។ មេដឹកនាំរបស់កុលសម្ព័ន្ធរូបេន គឺអេលីស៊ើរ ជាកូនរបស់សេដេអើរ។ |
|
| 11 |
|
| កងពលរបស់រូបេនមានចំនួន ៤៦ ៥០០ នាក់។ |
|
| 12 |
|
| កុលសម្ព័ន្ធស៊ីម្មានបោះជំរំជាប់នឹងកុលសម្ព័ន្ធរូបេន មេដឹកនាំរបស់កុលសម្ព័ន្ធស៊ីម្មាន គឺស្លូមាល ជាកូនរបស់ស៊ូរីសាដាយ។ |
|
| 13 |
|
| កងពលរបស់ស៊ីម្មានមានចំនួន ៥៩ ៣០០ នាក់។ |
|
| 14 |
|
| បន្ទាប់មក កុលសម្ព័ន្ធកាដ មេដឹកនាំរបស់កុលសម្ព័ន្ធកាដ គឺអេលីសាប ជាកូនរបស់ដេហ៊ូអែល។ |
|
| 15 |
|
| កងពលរបស់កាដ មានចំនួន ៤៥ ៦៥០ នាក់។ |
|
| 16 |
|
| កងទ័ពស្ថិតនៅក្រោមទង់សញ្ញារូបេនសរុបទាំងអស់មានចំនួន ១៥១ ៤៥០ នាក់។ ពួកគេចេញទៅជាកងពលធំទីពីរ បន្ទាប់ពីកងពលធំយូដា។ |
|
| 17 |
|
| បន្ទាប់មក ពន្លាជួបព្រះអម្ចាស់ចេញទៅជាមួយជំរំរបស់កុលសម្ព័ន្ធលេវី ដែលស្ថិតនៅកណ្ដាលជំរំឯទៀតៗ។ ពួកលេវីក៏ចេញទៅតាមលំដាប់លំដោយដែរ គឺតាមកន្លែងដែលគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន។ |
|
| 18 |
|
| នៅខាងលិច ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីម។ មេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូដ។ |
|
| 19 |
|
| កងពលរបស់អេប្រាអ៊ីមមានចំនួន ៤០ ៥០០ នាក់។ |
|
| 20 |
|
| កុលសម្ព័ន្ធម៉ាណាសេបោះជំរំជាប់នឹងកុលសម្ព័ន្ធអេប្រាអ៊ីម មេដឹកនាំរបស់កុលសម្ព័ន្ធម៉ាណាសេ គឺកាម៉ាលាល ជាកូនរបស់ផ្តាស៊ើរ។ |
|
| 21 |
|
| កងពលរបស់ម៉ាណាសេមានចំនួន ៣២ ២០០ នាក់។ |
|
| 22 |
|
| បន្ទាប់មក កុលសម្ព័ន្ធបេនយ៉ាមីន មេដឹកនាំរបស់កុលសម្ព័ន្ធបេនយ៉ាមីន គឺអប៊ីដាន ជាកូនរបស់គីដាហូនី។ |
|
| 23 |
|
| កងពលរបស់បេនយ៉ាមីនមានចំនួន ៣៥ ៤០០ នាក់។ |
|
| 24 |
|
| កងទ័ពស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីមសរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ ពួកគេចេញទៅជាកងពលធំទីបី បន្ទាប់ពីកុលសម្ព័ន្ធលេវី។ |
|
| 25 |
|
| នៅខាងជើង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធដាន់ គឺអហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ។ |
|
| 26 |
|
| កងពលរបស់ដាន់មានចំនួន ៦២ ៧០០ នាក់។ |
|
| 27 |
|
| កុលសម្ព័ន្ធអេស៊ើរបោះជំរំជាប់នឹងកុលសម្ព័ន្ធដាន់ មេដឹកនាំរបស់កុលសម្ព័ន្ធអេស៊ើរ គឺប៉ាគីហ៊ាល ជាកូនរបស់អូក្រាន។ |
|
| 28 |
|
| កងពលរបស់អេស៊ើរមានចំនួន ៤១ ៥០០ នាក់។ |
|
| 29 |
|
| បន្ទាប់មក កុលសម្ព័ន្ធណែបថាលី មេដឹកនាំរបស់កុលសម្ព័ន្ធណែបថាលី គឺអហ៊ីរ៉ា ជាកូនរបស់អេណាន។ |
|
| 30 |
|
| កងពលរបស់ណែបថាលីមានចំនួន ៥៣ ៤០០ នាក់។ |
|
| 31 |
|
| កងទ័ពស្ថិតនៅក្រោមទង់សញ្ញាដាន់សរុបទាំងអស់មានចំនួន ១៥៧ ៦០០ នាក់។ ពួកគេចេញទៅជាមួយទង់របស់ខ្លួន ក្រោយគេបង្អស់»។ |
|
| 32 |
|
| ចំនួនកូនចៅអ៊ីស្រាអែលរាប់តាមកុលសម្ព័ន្ធ និងតាមកងពលរបស់គេ សរុបទាំងអស់មាន ៦០៣ ៥៥០ នាក់។ |
|
| 33 |
|
| ចំណែកឯកុលសម្ព័ន្ធលេវីវិញ គេពុំបានរាប់ជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗទេ គឺស្របតាមព្រះបន្ទូលដែល ព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ។ |
|
| 34 |
|
| ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមបទបញ្ជាទាំងប៉ុន្មាន ដែល ព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ គឺពួកគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន ហើយធ្វើដំណើរតាមអំបូរ តាមក្រុមគ្រួសាររបស់ខ្លួន។ |
|
|
|
|