×

ខ្មែរព្រះគម្ពីរ 1954

លេខ ៧

1
នៅ​ថ្ងៃ​លោក​ម៉ូសេ​ដំឡើង​ព្រះពន្លា​រួច​រាល់​ហើយ លោក​បាន​ចាក់​ប្រេង​លើ​ព្រះពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​អស់​នៅ​ក្នុង​ព្រះពន្លា ដើម្បី​ញែក​ជា​សក្ការៈ ហើយ​លោក​ក៏​បាន​ចាក់​ប្រេង​លើ​អាសនៈ និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើប្រាស់​ជា​មួយ​អាសនៈ ដើម្បី​ញែក​ជា​សក្ការៈ​ដែរ។
2
ពេល​នោះ ពួក​មេ​ដឹក​នាំ​ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​នានា​របស់​ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ថ្វាយ​តង្វាយ។ អ្នក​ទាំង​នោះ​ជា​មេ​ដឹក​នាំ​នៃ​កុលសម្ព័ន្ធ ដែល​បាន​ចូល​រួម​ជំរឿន​ប្រជាជន។
3
ពួក​គេ​បាន​យក​តង្វាយ​របស់​ខ្លួន​មក​ថ្វាយ​ ព្រះអម្ចាស់: រទេះ​មាន​ដំបូល​ចំនួន​ប្រាំ​មួយ និង​គោ​ប្រាំ​មួយ​នឹម គឺ​រទេះ​នីមួយៗ​ជា​តង្វាយ​របស់​មេ​ដឹក​នាំ​ពីរ​នាក់ ហើយ​គោ​នីមួយៗ​ជា​តង្វាយ​របស់​មេ​ដឹក​នាំ​ម្នាក់ៗ។ ពួក​គេ​នាំ​យក​តង្វាយ​ទាំង​នោះ​មក​ថ្វាយ​នៅ​មុខ​ព្រះពន្លា។
4
ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖
5
«ចូរ​ទទួល​តង្វាយ​ទាំង​នេះ​ពី​ពួក​គេ យក​ទៅ​ប្រើប្រាស់ សំរាប់​កិច្ចការ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។ ត្រូវ​ប្រគល់​តង្វាយ​អោយ​ពួក​លេវី តាម​មុខងារ​របស់​ពួក​គេ​រៀងៗ​ខ្លួន»។
6
លោក​ម៉ូសេ​ក៏​ប្រគល់​រទេះ និង​គោ អោយ​ពួក​លេវី។
7
លោក​អោយ​រទេះ​ពីរ និង​គោ​ពីរ​នឹម ទៅ​កូន​ចៅ​គើសូន សំរាប់​ប្រើប្រាស់​ក្នុង​ការងារ​របស់​គេ។
8
លោក​អោយ​រទេះ​បួន និង​គោ​បួន​នឹម ទៅ​កូន​ចៅ​ម៉្រារី សំរាប់​ប្រើប្រាស់​ក្នុង​ការងារ ដែល​ពួក​គេ​បំពេញ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អ៊ីថាម៉ារ ជា​កូន​របស់​លោក​បូជាចារ្យ​អើរ៉ុន។
9
លោក​ពុំ​បាន​អោយ​ទៅ​កូន​ចៅ​កេហាត់​ទេ ព្រោះ​ពួក​គេ​មាន​ភារកិច្ច​លើ​គ្រឿង​សក្ការៈ​ផ្សេងៗ ដែល​ត្រូវ​តែ​លី​សែង។
10
នៅ​ថ្ងៃ​ដែល​លោក​ម៉ូសេ​ចាក់​ប្រេង​លើ​អាសនៈ គឺ​ក្នុង​ឱកាស​ពិធី​សម្ពោធ​អាសនៈ ពួក​មេ​ដឹក​នាំ​បាន​យក​តង្វាយ មក​ថ្វាយ​នៅ​មុខ​អាសនៈ។
11
ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ពួក​មេ​ដឹក​នាំ​ត្រូវ​យក​តង្វាយ​មួយ​ថ្ងៃ​ម្នាក់ មក​ថ្វាយ​ក្នុង​ពិធី​សម្ពោធ​អាសនៈ»។
12
អ្នក​ថ្វាយ​តង្វាយ​នៅ​ថ្ងៃ​ទី​មួយ គឺ​លោក​ណាសូន ជា​កូន​របស់​លោក​អមីណាដាប់ ពី​កុលសម្ព័ន្ធ​យូដា។
13
តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។
14
បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ
15
គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល
16
ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប
17
ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​ណាសូន ជា​កូន​របស់​លោក​អមីណាដាប់។
18
នៅ​ថ្ងៃ​ទី​ពីរ លោក​នេថានេល ជា​កូន​របស់​លោក​ស៊ូហារ ពី​កុលសម្ព័ន្ធ​អ៊ីសាខារ នាំ​យក​តង្វាយ​របស់​គាត់​មក​ថ្វាយ។
19
តង្វាយ​ដែល​គាត់​ថ្វាយ​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។
20
បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ
21
គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល
22
ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប
23
ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​នេថានេល ជា​កូន​របស់​លោក​ស៊ូហារ។
24
នៅ​ថ្ងៃ​ទី​បី គឺ​លោក​អេលាប ជា​កូន​របស់​លោក​ហេឡូន ជា​មេ​ដឹក​នាំ​របស់​កូន​សាប់យូឡូន។
25
តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។
26
បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ
27
គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល
28
ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប
29
ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលាប ជា​កូន​របស់​លោក​ហេឡូន។
30
នៅ​ថ្ងៃ​ទី​បួន គឺ​លោក​អេលីស៊ើរ ជា​កូន​របស់​លោក​សេដេអ៊ើរ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​រូបេន។
31
តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង​សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។
32
បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ
33
គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល
34
ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប
35
ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលីស៊ើរ ជា​កូន​របស់​លោក​សេដេអ៊ើរ។
36
នៅ​ថ្ងៃ​ទី​ប្រាំ គឺ​លោក​ស្លូមាល ជា​កូន​របស់​លោក​ស៊ូរីសាដាយ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ស៊ីម្មាន។
37
តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃតម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។
38
បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ
39
គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល
40
ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប
41
ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​ស្លូមាល ជា​កូន​របស់​លោក​ស៊ូរីសាដាយ។
42
នៅ​ថ្ងៃ​ទី​ប្រាំ​មួយ គឺ​លោក​អេលាសាប់ ជា​កូន​របស់​លោក​ដេហ៊ូអែល ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​កាដ។
43
តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។
44
បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ
45
គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល
46
ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប
47
ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលាសាប់ ជា​កូន​របស់​លោក​ដេហ៊ូអែល។
48
នៅ​ថ្ងៃ​ទី​ប្រាំពីរ គឺ​លោក​អេលីសាម៉ា ជា​កូន​របស់​លោក​អាំមីហ៊ូដ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​អេប្រាអ៊ីម។
49
តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។
50
បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ
51
គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល
52
ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប
53
ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលីសាម៉ា ជា​កូន​របស់​លោក​អាំមីហ៊ូដ។
54
នៅ​ថ្ងៃ​ទី​ប្រាំបី គឺ​លោក​កាម៉ាលាល ជា​កូន​របស់​លោក​ផ្ដាស៊ើរ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ម៉ាណាសេ។
55
តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។
56
បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ
57
គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល
58
ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប
59
ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​កាម៉ាលាល ជា​កូន​របស់​លោក​ផ្ដាស៊ើរ។
60
នៅ​ថ្ងៃ​ទី​ប្រាំបួន គឺ​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដាហូនី ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​បេនយ៉ាមីន។
61
តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។
62
បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ
63
គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល
64
ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប
65
ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដាហូនី។
66
នៅ​ថ្ងៃ​ទី​ដប់ គឺ​លោក​អហ៊ីយេស៊ើរ ជា​កូន​របស់​លោក​អាំមីសាដាយ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ដាន់។
67
តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។
68
បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ
69
គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល
70
ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប
71
ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អហ៊ីយេស៊ើរ ជា​កូន​របស់​លោក​អាំមីសាដាយ។
72
នៅ​ថ្ងៃ​ទី​ដប់​មួយ គឺ​លោក​ប៉ាគីហ៊ាល ជា​កូន​របស់​លោក​អូក្រាន ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​អេស៊ើរ។
73
តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។
74
បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ
75
គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល
76
ពពែ​ឈ្មោល​មួយ​សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប
77
ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​ប៉ាគីហ៊ាល ជា​កូន​របស់​លោក​អូក្រាន។
78
នៅ​ថ្ងៃ​ទី​ដប់ពីរ គឺ​លោក​អហ៊ីរ៉ា ជា​កូន​របស់​លោក​អេណាន ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ណែបថាលី។
79
តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។
80
បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ
81
គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល
82
ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប
83
ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អហ៊ីរ៉ា ជា​កូន​របស់​លោក​អេណាន។
84
តង្វាយ​ដែល​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល​យក​មក​ថ្វាយ នៅ​ថ្ងៃ​ចាក់​ប្រេង​សម្ពោធ​អាសនៈ សរុប​ទាំង​អស់​មាន​ពាន​ប្រាក់​ដប់ពីរ ថូ​ប្រាក់​ដប់ពីរ ពែង​មាស​ដប់ពីរ។
85
ពាន​ប្រាក់​នីមួយៗ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​នីមួយៗ​ទម្ងន់​ម្ភៃ​តម្លឹង ដូច្នេះ គ្រឿង​ប្រដាប់​ជា​ប្រាក់​មាន​ទម្ងន់​ទាំង​អស់​ប្រាំពីរ​រយ​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ។
86
រីឯ​ពែង​មាស​ទាំង​ដប់ពីរ ដែល​មាន​ដាក់​គ្រឿង​ក្រអូប​ពេញ​នោះ ពែង​នីមួយៗ​មាន​ទម្ងន់​បី​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ។ សរុប​មក​ទម្ងន់​របស់​ពែង​មាស​ទាំង​អស់​មាន​សាមសិប​ប្រាំ​មួយ​តម្លឹង។
87
រីឯ​ចំនួន​សត្វ​សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​មាន​គោ​ស្ទាវ​ដប់ពីរ ចៀម​ឈ្មោល​ដប់ពីរ កូន​ចៀម​អាយុ​មួយ​ខួប​ដប់ពីរ ដែល​ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ម្សៅ។ រីឯ​យញ្ញបូជា​រំដោះ​បាប​មាន​ពពែ​ឈ្មោល​ដប់ពីរ។
88
ចំនួន​សត្វ​សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព​សរុប​ទាំង​អស់ មាន​គោ​ឈ្មោល​ម្ភៃបួន ចៀម​ឈ្មោល​ហុកសិប ពពែ​ឈ្មោល​ហុកសិប និង​កូន​ចៀម​អាយុ​មួយ​ខួប​ហុកសិប។ នេះ​ជា​តង្វាយ​សំរាប់​ពិធី​សម្ពោធ​អាសនៈ ក្រោយ​ពេល​ធ្វើ​ពិធី​លាប​ប្រេង​រួច។
89
នៅ​ពេល​លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ដើម្បី​សន្ទនា​ជា​មួយ​ព្រះអង្គ លោក​បាន​ឮ​ព្រះសូរសៀង​ពី​លើ​គំរប​ហិប​នៃ​សន្ធិសញ្ញា ដែល​ស្ថិត​នៅ​ចន្លោះ​ចេរូប៊ីន​ទាំង​ពីរ។ លោក​ក៏​សន្ទនា​ជា​មួយ​ព្រះអង្គ។​
Khmer Bible 1954
Public Domain: 1954
:
រក្សាទុកកំណត់ចំណាំ