|
| 1 |
|
| កាលអ៊ីសាចុះពីលើភ្នំមកវិញ មានមហាជនជាច្រើននាំគ្នាដើរតាមគាត់។ |
|
| 2 |
|
| ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកថ្វាយបង្គំគាត់សូមថា៖ «អ៊ីសាជាអម្ចាស់អើយ! ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំឲ្យជាស្អាតបរិសុទ្ធផង»។ |
|
| 3 |
|
| អ៊ីសាលូកដៃទៅពាល់គាត់ ទាំងមានប្រសាសន៍ថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតចុះ»។ រំពេចនោះ គាត់ក៏បានជាស្អាតពីរោគឃ្លង់ភ្លាម។ |
|
| 4 |
|
| អ៊ីសាប្រាប់ទៅគាត់ថា៖ «ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយប្រាប់ឲ្យនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់អ៊ីមុាំ ហើយជូនជំនូនដូចណាពីម៉ូសាបានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថាអ្នកបានជាមែន»។ |
|
| 5 |
|
| នៅពេលអ៊ីសាចូលក្រុងកាពើណិម មាននាយទាហានរ៉ូម៉ាំងម្នាក់ ចូលមកជួបអ៊ីសាហើយអង្វរថា៖ |
|
| 6 |
|
| «អ៊ីសាជាអម្ចាស់អើយ! អ្នកបម្រើរបស់ខ្ញុំដេកស្ដូកស្ដឹងនៅឯផ្ទះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង»។ |
|
| 7 |
|
| អ៊ីសាបានប្រាប់ទៅគាត់ថា៖ «ខ្ញុំនឹងទៅមើលគាត់ឲ្យបានជា»។ |
|
| 8 |
|
| នាយទាហានជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់ ខ្ញុំមានឋានៈទន់ទាបណាស់ មិនសមនឹងលោកអញ្ជើញចូលក្នុងផ្ទះខ្ញុំទេ សូមលោកមានប្រសាសន៍តែមួយម៉ាត់ប៉ុណ្ណោះ អ្នកបម្រើរបស់ខ្ញុំនឹងជាសះស្បើយមិនខាន។ |
|
| 9 |
|
| ខ្ញុំជាអ្នកនៅក្រោមបញ្ជាគេ ហើយមានកូនទាហាននៅក្រោមបញ្ជាខ្ញុំដែរ បើខ្ញុំបញ្ជាអ្នកណាម្នាក់ឲ្យទៅ គេនឹងទៅ បើប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក។ ពេលខ្ញុំប្រាប់អ្នកបម្រើឲ្យធ្វើការអ្វីមួយ គេនឹងធ្វើតាម»។ |
|
| 10 |
|
| កាលអ៊ីសាឮដូច្នេះហើយ គាត់ស្ងើចសរសើរណាស់ក៏មានប្រសាសន៍ទៅកាន់អស់អ្នកដែលដើរតាមគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះ នៅស្រុកអ៊ីស្រអែលឡើយ។ |
|
| 11 |
|
| ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើន ពីទិសខាងកើត និងទិសខាងលិច មកចូលរួមពិធីជប់លៀង ក្នុងនគរនៃអុលឡោះជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប។ |
|
| 12 |
|
| រីឯអស់អ្នកដែលជាប្រជាជនក្នុងនគរអុលឡោះ បែរជាដេញឲ្យទៅនៅខាងក្រៅក្នុងទីងងឹត ជាកន្លែងដែលគេយំសោក ខឹងសង្កៀតធ្មេញ»។ |
|
| 13 |
|
| បន្ទាប់មក អ៊ីសាបានប្រាប់ទៅនាយទាហានរ៉ូម៉ាំងថា៖ «អញ្ជើញត្រឡប់ទៅវិញទៅ សុំឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ!»។ អ្នកបម្រើក៏បានជាសះស្បើយនៅពេលនោះ។ |
|
| 14 |
|
| បន្ទាប់មកទៀត អ៊ីសាទៅផ្ទះពេត្រុស ឃើញម្ដាយក្មេករបស់គាត់កំពុងគ្រុនសម្រាន្តនៅលើគ្រែ។ |
|
| 15 |
|
| អ៊ីសាពាល់ដៃគាត់ គាត់ក៏បាត់គ្រុន ហើយក្រោកឡើងបម្រើអ៊ីសា។ |
|
| 16 |
|
| លុះដល់ល្ងាច គេនាំមនុស្សអ៊ីព្លេសចូលជាច្រើននាក់មករកអ៊ីសា គាត់ក៏ដេញអ៊ីព្លេសទាំងនោះដោយពាក្យសំដី ហើយប្រោសអ្នកជំងឺឲ្យបានជាគ្រប់ៗគ្នា |
|
| 17 |
|
| ស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈណាពីអេសាយថា៖ «គាត់បានទទួលយកភាពពិការរបស់យើង ហើយគាត់ក៏ទទួលយកជំងឺរបស់យើងដែរ» ។ |
|
| 18 |
|
| កាលអ៊ីសាឃើញបណ្ដាជនចោមរោមគាត់ គាត់ក៏បញ្ជាឲ្យគេចេញទូកទៅត្រើយម្ខាង។ |
|
| 19 |
|
| ពេលនោះ មានតួនម្នាក់ចូលមកជិតគាត់និយាយថា៖ «តួន! ខ្ញុំសុខចិត្ដទៅតាមតួន ទោះបីតួនអញ្ជើញទៅទីណាក៏ដោយ»។ |
|
| 20 |
|
| អ៊ីសាបានឆ្លើយទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រាមនុស្សវិញ គ្មានទីជំរកសម្រាកសោះឡើយ»។ |
|
| 21 |
|
| មានសិស្សមួយនាក់ទៀតជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់ សូមលោកអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅបញ្ចុះសពឪពុកសិន»។ |
|
| 22 |
|
| អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ ទុកឲ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ»។ |
|
| 23 |
|
| អ៊ីសាចុះទូក ហើយពួកសិស្សនាំគ្នាទៅជាមួយគាត់ដែរ។ |
|
| 24 |
|
| ពេលនោះ មានខ្យល់ព្យុះបក់បោកមកលើសមុទ្រយ៉ាងខ្លាំង បណ្ដាលឲ្យរលកជះមកគ្របពីលើទូក។ រីឯអ៊ីសាវិញ គាត់សម្រាន្តលក់។ |
|
| 25 |
|
| ពួកសិស្សចូលទៅជិតដាស់គាត់ថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមជួយផង យើងស្លាប់ឥឡូវហើយ»។ |
|
| 26 |
|
| អ៊ីសាមានប្រសាសន៍ទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ?»។ គាត់ក្រោកឈរឡើង គំរាមខ្យល់ព្យុះ និងសមុទ្រ ពេលនោះ សមុទ្រក៏ស្ងប់ឈឹង។ |
|
| 27 |
|
| ពួកសិស្សនាំគ្នាស្ងើចសរសើរ ហើយពោលថា៖ «តើលោកនេះមានឋានៈអ្វី បានជាខ្យល់ព្យុះ និងសមុទ្រ ស្ដាប់បង្គាប់លោកដូច្នេះ?»។ |
|
| 28 |
|
| កាលអ៊ីសា និងពួកសិស្សបានទៅដល់ត្រើយម្ខាង ក្នុងតំបន់គេរ៉ាស៊ីន មានបុរសអ៊ីព្លេសចូលពីរនាក់ចេញពីទីបញ្ចុះសព ដើរតម្រង់មករកគាត់។ បុរសទាំងពីរនេះកាចណាស់ គ្មាននរណាហ៊ានដើរកាត់តាមនោះទេ។ |
|
| 29 |
|
| អ្នកទាំងពីរស្រែកឡើងថា៖ «បុត្រារបស់អុលឡោះអើយ! តើអ្នកចង់ធ្វើអ្វីយើងខ្ញុំ? អ្នកមកទីនេះ ដើម្បីធ្វើទុក្ខទោសយើងខ្ញុំ មុនពេលកំណត់ឬ?»។ |
|
| 30 |
|
| នៅឆ្ងាយពីនោះបន្ដិច មានជ្រូកមួយហ្វូងធំកំពុងរកស៊ី។ |
|
| 31 |
|
| ពួកអ៊ីព្លេសអង្វរអ៊ីសាថា៖ «បើលោកចង់ដេញយើងខ្ញុំ សូមបញ្ជូនយើងខ្ញុំឲ្យចូលទៅក្នុងជ្រូកមួយហ្វូងនេះទៅ»។ |
|
| 32 |
|
| អ៊ីសាបានបញ្ជាទៅអ៊ីព្លេសថា៖ «ទៅចុះ!»។ ពួកអ៊ីព្លេសក៏ចេញពីបុរសទាំងពីរ ចូលទៅក្នុងជ្រូក។ ពេលនោះ ហ្វូងជ្រូកបោលចុះតាមជំរាលភ្នំតម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់ទៅ។ |
|
| 33 |
|
| អ្នកថែរក្សាហ្វូងជ្រូកនាំគ្នាយករឿងអស់ទាំងនេះរត់ទៅប្រាប់អ្នកភូមិ ព្រមទាំងរៀបរាប់ហេតុការណ៍អំពីបុរសអ៊ីព្លេសចូលទាំងពីរនាក់នោះផង។ |
|
| 34 |
|
| អ្នកភូមិទាំងអស់ក៏នាំគ្នាចេញមកជួបអ៊ីសា លុះបានឃើញហើយ គេអង្វរគាត់ឲ្យចាកចេញពីស្រុកភូមិរបស់គេ។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | | ៣២ | | ៣៣ | | ៣៤ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2014/matthew/008.mp3
28
8