|
| 1 |
|
| បន្ទាប់មក អ៊ីសាចុះទូកឆ្លងសមុទ្រ ទៅក្រុងរបស់គាត់វិញ។ |
|
| 2 |
|
| ពេលនោះ មានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកអ៊ីសា។ អ៊ីសាឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ គាត់ក៏មានប្រសាសន៍ទៅកាន់អ្នកពិការថា៖ “កូនអើយ! ចូរក្លាហានឡើង ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ!”។ |
|
| 3 |
|
| ពួកតួនខ្លះឮដូច្នេះ ក៏នឹកក្នុងចិត្ដថា៖ «អ្នកនេះប្រមាថអុលឡោះ!»។ |
|
| 4 |
|
| អ៊ីសាឈ្វេងយល់គំនិតអ្នកទាំងនោះ ទើបគាត់មានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់បែបនេះ? |
|
| 5 |
|
| បើខ្ញុំនិយាយថា “ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរទៅចុះ”តើឃ្លាមួយណាស្រួលនិយាយជាង? |
|
| 6 |
|
| ប៉ុន្ដែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បុត្រាមនុស្សមានអំណាចអត់ទោសឲ្យមនុស្សនៅក្នុងលោកនេះបានរួចពីបាប»។ អ៊ីសាក៏មានប្រសាសន៍ទៅអ្នកខ្វិនថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ដើរទៅផ្ទះវិញទៅ!»។ |
|
| 7 |
|
| អ្នកខ្វិនក៏ក្រោកឡើងដើរត្រឡប់ទៅផ្ទះវិញ។ |
|
| 8 |
|
| កាលមហាជនបានឃើញដូច្នេះ គេស្ញែងខ្លាចជាខ្លាំង ទាំងនាំគ្នាលើកតម្កើងសិរីរុងរឿងអុលឡោះ ដែលបានប្រោសប្រទានអំណាចដ៏អស្ចារ្យយ៉ាងនេះដល់មនុស្សលោក។ |
|
| 9 |
|
| កាលអ៊ីសាចេញពីទីនោះទៅមុខបន្ដិច គាត់ឃើញបុរសម្នាក់ឈ្មោះម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ដើរតាមអ៊ីសាទៅ។ |
|
| 10 |
|
| បន្ទាប់មក អ៊ីសាពិសាអាហារនៅផ្ទះលោកម៉ាថាយ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើនមកអង្គុយរួមតុជាមួយគាត់ និងពួកសិស្សដែរ។ |
|
| 11 |
|
| ពួកខាងគណៈផារីស៊ីឃើញដូច្នេះ គេនិយាយទៅកាន់សិស្សរបស់អ៊ីសាថា៖ «ហេតុអ្វីបានជាតួនរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?»។ |
|
| 12 |
|
| អ៊ីសាឮដូច្នេះ ក៏មានប្រសាសន៍ថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ |
|
| 13 |
|
| ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថាៈ “យើងមិនចង់បានគូរបានទេ គឺចង់បានតែសេចក្ដីមេត្ដាករុណាប៉ុណ្ណោះ” មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។ |
|
| 14 |
|
| ពេលនោះ ពួកសិស្សរបស់យ៉ះយ៉ាចូលមកជួបអ៊ីសា ហើយសួរថា៖ «យើងខ្ញុំ និងពួកខាងគណៈផារីស៊ី តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ |
|
| 15 |
|
| អ៊ីសាឆ្លើយទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចកាន់ទុក្ខកើតឬទេ! ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ។ |
|
| 16 |
|
| ពុំដែលមាននរណាយកក្រណាត់ថ្មី មកប៉ះសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនឹងធ្វើឲ្យសម្លៀកបំពាក់នោះរហែកលើសដើមទៅទៀត។ |
|
| 17 |
|
| ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះថង់ស្បែកមុខជាធ្លាយ ស្រានឹងហូរចេញ ហើយថង់ស្បែកត្រូវខូចខាតមិនខាន។ គេតែងតែច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី ទើបទាំងស្រាទាំងថង់ស្បែកនៅគង់បាន»។ |
|
| 18 |
|
| កាលអ៊ីសាកំពុងតែមានប្រសាសន៍ទាំងនេះទៅគេ មាននាម៉ឺនម្នាក់ចូលមកក្រាបថ្វាយបង្គំអ៊ីសាជម្រាបថា៖ «កូនស្រីរបស់ខ្ញុំទើបនឹងផុតដង្ហើមថ្មីៗនេះ សូមលោកមេត្ដាអញ្ជើញទៅដាក់ដៃលើនាង នាងនឹងមានជីវិតរស់ពុំខាន»។ |
|
| 19 |
|
| អ៊ីសាក្រោកឡើងទៅជាមួយគាត់ ពួកសិស្សក៏ទៅជាមួយដែរ។ |
|
| 20 |
|
| មានស្ដ្រីម្នាក់កើតជំងឺធ្លាក់ឈាម ដប់ពីរឆ្នាំមកហើយ នាងមកពីក្រោយអ៊ីសា ហើយពាល់ជាយអាវគាត់ |
|
| 21 |
|
| ដ្បិតនាងរិះគិតក្នុងចិត្ដថា «បើខ្ញុំគ្រាន់តែបានពាល់អាវអ៊ីសា ខ្ញុំមុខជាទទួលការសង្គ្រោះមិនខាន»។ |
|
| 22 |
|
| អ៊ីសាបែរទៅក្រោយ ឃើញនាង ក៏មានប្រសាសន៍ថា៖ «កូនស្រីអើយ! ចូរក្លាហានឡើង ជំនឿរបស់នាងបានសង្គ្រោះនាងហើយ»។ ស្ដ្រីធ្លាក់ឈាមបានជាសះស្បើយនៅពេលនោះ។ |
|
| 23 |
|
| កាលអ៊ីសាទៅដល់ផ្ទះនាម៉ឺននោះ គាត់ឃើញអ្នកលេងភ្លេងកំដរសព និងឃើញមនុស្សម្នាជ្រួលច្របល់ អ៊ីសាបានប្រាប់ទៅគេថា៖ |
|
| 24 |
|
| «នាំគ្នាចេញទៅ! ក្មេងស្រីនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ»។ គេចំអកដាក់អ៊ីសា។ |
|
| 25 |
|
| កាលអ៊ីសាដេញគេចេញទៅក្រៅអស់ហើយ គាត់ចូលទៅក្នុងបន្ទប់ ចាប់ដៃក្មេងស្រីនោះ នាងក៏ក្រោកឡើង។ |
|
| 26 |
|
| ដំណឹងនេះលេចឮខ្ចរខ្ចាយពាសពេញតំបន់នោះទាំងមូល។ |
|
| 27 |
|
| កាលអ៊ីសាកំពុងតែចេញពីទីនោះ មានមនុស្សខ្វាក់ពីរនាក់មកតាមគាត់ ស្រែកថា៖ «ពូជពង្សទតអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង»។ |
|
| 28 |
|
| ពេលអ៊ីសាទៅដល់ផ្ទះ មនុស្សខ្វាក់ទាំងពីរនាក់ចូលទៅជិតគាត់។ អ៊ីសាសួរទៅអ្នកទាំងពីរថា៖ «តើអ្នកជឿថាខ្ញុំអាចធ្វើឲ្យភ្នែកអ្នកភ្លឺបានឬ?»។ គេឆ្លើយថា៖ «យើងខ្ញុំជឿហើយអ៊ីសាជាអម្ចាស់អើយ»។ |
|
| 29 |
|
| អ៊ីសាក៏ពាល់ភ្នែកអ្នកទាំងពីរ ទាំងមានប្រសាសន៍ថា៖ «សុំឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។ |
|
| 30 |
|
| ពេលនោះ ភ្នែករបស់គេក៏បានភ្លឺ។ អ៊ីសាហាមប្រាមគេយ៉ាងតឹងតែងថា៖ «ចូរប្រយ័ត្ន កុំឲ្យនរណាដឹងឡើយ»។ |
|
| 31 |
|
| ប៉ុន្ដែ បុរសទាំងពីរចេញទៅផ្សព្វផ្សាយរឿងនោះឲ្យគេដឹង ពាសពេញស្រុក។ |
|
| 32 |
|
| លុះអ្នកទាំងពីរចេញផុតទៅ មានគេនាំមនុស្សគម្នាក់ដែលមានអ៊ីព្លេសចូល មកជួបអ៊ីសា។ |
|
| 33 |
|
| កាលអ៊ីសាដេញអ៊ីព្លេសចេញហើយ មនុស្សគក៏និយាយបាន។ មហាជននាំគ្នាស្ងើចសរសើរយ៉ាងខ្លាំងទាំងពោលថា៖ «យើងមិនដែលឃើញការអស្ចារ្យបែបនេះ នៅស្រុកអ៊ីស្រអែលឡើយ»។ |
|
| 34 |
|
| ប៉ុន្ដែ ពួកខាងគណៈផារីស៊ីពោលថា៖ «គាត់ដេញអ៊ីព្លេសបានដូច្នេះមកពីស្ដេចអ៊ីព្លេសបានប្រគល់អំណាចឲ្យ»។ |
|
| 35 |
|
| បន្ទាប់មក អ៊ីសាទៅតាមក្រុង និងតាមភូមិនានា គាត់បង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ ព្រមទាំងប្រកាសដំណឹងល្អអំពីនគរអុលឡោះ ហើយប្រោសអ្នកជំងឺ និងអ្នកពិការគ្រប់ប្រភេទឲ្យបានជាផង។ |
|
| 36 |
|
| កាលអ៊ីសាឃើញមហាជន គាត់អាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះអស់កម្លាំងល្វើយ ធ្លាក់ទឹកចិត្ដ ប្រៀបបីដូចជាចៀមដែលគ្មានអ្នកគង្វាលថែទាំ។ |
|
| 37 |
|
| អ៊ីសាមានប្រសាសន៍ទៅកាន់ពួកសិស្សថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ |
|
| 38 |
|
| ហេតុនេះ ចូរអង្វរម្ចាស់ស្រែ ឲ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក»។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | | ៣២ | | ៣៣ | | ៣៤ | | ៣៥ | | ៣៦ | | ៣៧ | | ៣៨ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2014/matthew/009.mp3
28
9