|
| 1 |
|
| នៅគ្រានោះ ស្តេចអធិរាជរ៉ូម៉ាំង ឈ្មោះអូគូស្ដ បានបញ្ជាឲ្យជំរឿនចំនួនប្រជាជនទាំងអស់ ក្នុងចក្រភពរ៉ូម៉ាំងទាំងមូល។ |
|
| 2 |
|
| ការជំរឿនប្រជាជនលើកដំបូងនេះ បានធ្វើឡើង ក្នុងអំឡុងពេលដែលលោកគីរេនាស ធ្វើជាទេសាភិបាលនៅស្រុកស៊ីរី។ |
|
| 3 |
|
| អ្នកស្រុកទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជី តាមស្រុកកំណើតរៀងៗខ្លួន។ |
|
| 4 |
|
| រីឯយូសុះក៏ចេញដំណើរពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ជាភូមិកំណើតរបស់ទត ព្រោះគាត់ជាញាតិវង្សនឹងទត។ |
|
| 5 |
|
| យូសុះទៅចុះឈ្មោះជាមួយនាងម៉ារីយំ ជាគូដណ្តឹងដែលមានផ្ទៃពោះ។ |
|
| 6 |
|
| ពេលអ្នកទាំងពីរនៅឯភូមិបេថ្លេហិម នាងម៉ារីយំគ្រប់ខែហើយ។ |
|
| 7 |
|
| នាងសំរាលបានកូនមួយ ជាកូនច្បង។ នាងរុំកូននោះនឹងសំពត់ រួចដាក់ឲ្យដេកក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។ |
|
| 8 |
|
| ក្នុងស្រុកនោះ ពេលយប់មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។ |
|
| 9 |
|
| ពេលនោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់អុលឡោះជាអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ នាំឲ្យគេភ័យខ្លាចយ៉ាងខ្លាំង។ |
|
| 10 |
|
| ម៉ាឡាអ៊ីកាត់ពោលទៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឲ្យប្រជារាស្ដ្រទាំងមូល មានអំណរដ៏លើសលប់។ |
|
| 11 |
|
| យប់នេះ នៅក្នុងភូមិកំណើតរបស់ទត អ្នកសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយ គឺអាល់ម៉ាហ្សៀសជាអម្ចាស់។ |
|
| 12 |
|
| នេះជាសញ្ញាសំគាល់ឲ្យអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយ ទើបនឹងប្រសូត រុំដោយសំពត់ ផ្ដេកនៅក្នុងស្នូកសត្វ»។ |
|
| 13 |
|
| រំពេចនោះ មានម៉ាឡាអ៊ីកាត់ច្រើនកុះករ ចុះពីសូរ៉កមករួមជាមួយម៉ាឡាអ៊ីកាត់នោះ ច្រៀងសរសើរអុលឡោះថា៖ |
|
| 14 |
|
| «សូមលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ទ្រង់ បានប្រកបដោយសេចក្ដីសុខសាន្ដ នៅលើផែនដី!»។ |
|
| 15 |
|
| លុះពួកម៉ាឡាអ៊ីកាត់ត្រឡប់ទៅសូរ៉កាវិញអស់ទៅ ពួកគេបបួលគ្នាថា៖ «ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចអុលឡោះជាអម្ចាស់បានសំដែងឲ្យយើងដឹងនោះមើល៍»។ |
|
| 16 |
|
| ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារីយំយូសុះ ព្រមទាំងកូនដេកក្នុងស្នូកសត្វ។ |
|
| 17 |
|
| ពេលពួកគង្វាលឃើញកូនហើយ គេក៏រៀបរាប់អំពីសេចក្ដីដែលម៉ាឡាអ៊ីកាត់បានប្រាប់អំពីកូននេះ។ |
|
| 18 |
|
| អស់អ្នកដែលបានឮពួកគង្វាលនិយាយ នឹកឆ្ងល់យ៉ាងខ្លាំង។ |
|
| 19 |
|
| រីឯនាងម៉ារីយំវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ដ ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។ |
|
| 20 |
|
| បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ព្រោះហេតុការណ៍ទាំងអស់ ដែលគេបានឃើញ បានឮ ស្របតាមសេចក្ដីដែលម៉ាឡាអ៊ីកាត់បានប្រាប់គេ ឥតមានខ្វះត្រង់ណាឡើយ។ |
|
| 21 |
|
| ប្រាំបីថ្ងៃក្រោយមក ដល់ពេលកំណត់ធ្វើពិធីខតានឲ្យកូន គេដាក់ឈ្មោះថា «អ៊ីសា» ជាឈ្មោះដែលម៉ាឡាអ៊ីកាត់បានប្រាប់នាងម៉ារីយំ មុនពេលមានផ្ទៃពោះ។ |
|
| 22 |
|
| លុះដល់ពេលកំណត់ដែលយូសុះ និងនាងម៉ារីយំត្រូវធ្វើពិធីជម្រះកាយ ឲ្យបានបរិសុទ្ធតាមហ៊ូកុំរបស់ណាពីម៉ូសា បានចែងទុក អ្នកទាំងពីរក៏នាំកូនទៅជូនអុលឡោះជាអម្ចាស់ នៅក្រុងយេរូសាឡឹម |
|
| 23 |
|
| ដ្បិតក្នុងហ៊ូកុំរបស់អុលឡោះជាអម្ចាស់មានចែងទុកមកថា៖ «កូនប្រុសច្បងទាំងអស់ ត្រូវទុកជាចំណែកជូនអុលឡោះជាអម្ចាស់» ។ |
|
| 24 |
|
| អ្នកទាំងពីរធ្វើគូរបាន ស្របតាមហ៊ូកុំរបស់អុលឡោះជាអម្ចាស់ ដែលតំរូវឲ្យជូន “លលកមួយគូ ឬព្រាបស្ទាវពីរ” ។ |
|
| 25 |
|
| នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត គាត់គោរពកោតខ្លាចអុលឡោះ ព្រមទាំងទន្ទឹងរង់ចាំពេលទ្រង់មកសំរាលទុក្ខប្រជារាស្ដ្រអ៊ីស្រអែល។ រសអុលឡោះដ៏វិសុទ្ធសណ្ឋិតលើគាត់ |
|
| 26 |
|
| ហើយសំដែងឲ្យគាត់ដឹងថា គាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញអាល់ម៉ាហ្សៀស ដែលអុលឡោះជាអម្ចាស់ចាត់ឲ្យមកទេនោះ។ |
|
| 27 |
|
| រសអុលឡោះនាំលោកស៊ីម្មានចូលក្នុងម៉ាស្ជិទ។ ពេលឪពុកម្តាយនាំអ៊ីសាមកជូនអុលឡោះ ដូចមានចែងទុកក្នុងហ៊ូកុំ |
|
| 28 |
|
| លោកស៊ីម្មានក៏យកកូនមកបី រួចសរសើរតម្កើងអុលឡោះថា៖ |
|
| 29 |
|
| «ឱអុលឡោះជាចៅហ្វាយអើយ! ឥឡូវនេះ ទ្រង់បានសម្រេចតាម បន្ទូលសន្យារបស់ទ្រង់ហើយ។ ដូច្នេះ សូមឲ្យខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ លាចាកលោកនេះទៅ ដោយសុខសាន្ដផងចុះ |
|
| 30 |
|
| ដ្បិតភ្នែកខ្ញុំបានឃើញការសង្គ្រោះ |
|
| 31 |
|
| ដែលទ្រង់បានប្រទានមកឲ្យ ប្រជាជាតិទាំងអស់ |
|
| 32 |
|
| គឺជាពន្លឺដែលនាំឲ្យមនុស្ស គ្រប់ជាតិសាសន៍ស្គាល់ទ្រង់ និងជាសិរីរុងរឿងរបស់អ៊ីស្រអែល ជាប្រជារាស្ដ្រទ្រង់»។ |
|
| 33 |
|
| ឪពុកម្តាយរបស់អ៊ីសាងឿងឆ្ងល់នឹងសេចក្ដីដែលលោកស៊ីម្មានមានប្រសាសន៍អំពីកូនណាស់។ |
|
| 34 |
|
| លោកស៊ីម្មានជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីយំ ជាម្តាយថា៖ «អុលឡោះបានចាត់កូននេះមក ដើម្បីឲ្យជនជាតិអ៊ីស្រអែលច្រើននាក់ដួល ឬងើបឡើងវិញ។ កូននេះជាទីសំគាល់មួយបង្ហាញអំពីការសង្គ្រោះរបស់អុលឡោះ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។ |
|
| 35 |
|
| កូននេះធ្វើឲ្យគំនិតលាក់កំបាំងរបស់មនុស្សជាច្រើន លេចច្បាស់ឡើង រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្ដ របស់នាង»។ |
|
| 36 |
|
| មានអ្នកថ្លែងបន្ទូលនៃអុលឡោះម្នាក់ឈ្មោះ អាណ ជាកូនរបស់លោកផាញូអែល ក្នុងកុលសម្ព័ន្ធអេស៊ើរ។ នាងរៀបការបានប្រាំពីរឆ្នាំ ប្ដីក៏ស្លាប់ទៅ |
|
| 37 |
|
| នាងនៅមេម៉ាយរហូត ដល់នាងមានវ័យចាស់ណាស់ទៅហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីម៉ាស្ជិទទេ គាត់នៅគោរពបម្រើអុលឡោះទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងទូរអផង។ |
|
| 38 |
|
| ពេលនោះ លោកស្រីអាណក៏នៅទីនោះដែរ គាត់សរសើរតម្កើងអុលឡោះ រួចតំណាលអំពីកូននោះ ប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំអុលឡោះមកលោះក្រុងយេរូសាឡឹម។ |
|
| 39 |
|
| កាលឪពុកម្តាយរបស់អ៊ីសាបានបំពេញកិច្ចការទាំងអស់ ស្របតាមហ៊ូកុំរបស់អុលឡោះជាអម្ចាស់សព្វគ្រប់ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសារ៉ែត ជាភូមិរបស់គាត់ក្នុងស្រុកកាលីឡេវិញ។ |
|
| 40 |
|
| កុមារអ៊ីសាមានវ័យចំរើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និងពោរពេញទៅដោយប្រាជ្ញាញាណ។ អុលឡោះគាប់ចិត្តនឹងអ៊ីសាណាស់។ |
|
| 41 |
|
| ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យរំលង ឪពុកម្តាយរបស់អ៊ីសា តែងតែធ្វើដំណើរទៅក្រុងយេរូសាឡឹម។ |
|
| 42 |
|
| លុះដល់អ៊ីសាមានអាយុដប់ពីរឆ្នាំ ឪពុកម្តាយក៏នាំគាត់ឡើងទៅចូលរួមក្នុងពិធីបុណ្យ តាមទំនៀមទម្លាប់។ |
|
| 43 |
|
| លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯអ៊ីសានៅក្រុងយេរូសាឡឹមនៅឡើយ តែឪពុកម្តាយពុំបានដឹងទេ។ |
|
| 44 |
|
| គាត់នឹកស្មានថា អ៊ីសានៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយគ្នា។ ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នាដើររកអ៊ីសាក្នុងចំណោមញាតិមិត្ដទាំងអស់ |
|
| 45 |
|
| ប៉ុន្តែ រកពុំឃើញសោះ គាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីរកគាត់នៅទីនោះទៀត។ |
|
| 46 |
|
| បីថ្ងៃក្រោយមក ឪពុកម្តាយឃើញអ៊ីសាក្នុងម៉ាស្ជិទ អ៊ីសានៅកណ្ដាលចំណោមតួន កំពុងតែស្ដាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។ |
|
| 47 |
|
| អស់អ្នកដែលស្ដាប់អ៊ីសា នឹកឆ្ងល់ពីពាក្យឆ្លើយឆ្លងរបស់គាត់ ប្រកបដោយប្រាជ្ញាញាណ។ |
|
| 48 |
|
| កាលឪពុកម្តាយបានឃើញអ៊ីសាហើយ គេនឹកឆ្ងល់យ៉ាងខ្លាំង។ ម្តាយសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪពុកម្ដាយព្រួយចិត្ដណាស់ ខំដើររកកូន»។ |
|
| 49 |
|
| អ៊ីសាឆ្លើយថា៖ «ហេតុអ្វីបានជាលោកឪពុកអ្នកម្ដាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្ដាយមិនជ្រាបថា កូនត្រូវនៅក្នុងដំណាក់អុលឡោះជាបិតារបស់កូនទេឬ?»។ |
|
| 50 |
|
| ប៉ុន្តែ ឪពុកម្តាយពុំបានយល់អត្ថន័យនៃពាក្យរបស់អ៊ីសាឡើយ។ |
|
| 51 |
|
| បន្ទាប់មក អ៊ីសាត្រឡប់ទៅភូមិណាសារ៉ែតជាមួយឪពុកម្តាយវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ ម្តាយរបស់អ៊ីសាចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ដ។ |
|
| 52 |
|
| អ៊ីសាមានវ័យចំរើនឡើង ហើយមានប្រាជ្ញាកាន់តែវាងវៃ ជាទីគាប់ចិត្តអុលឡោះ និងជាទីពេញចិត្តមនុស្សផងទាំងពួង។ |
|
|
|
|